អ្នកនាង Mealyann Nita Saing ទទួលបានពានរង្វាន់ Miss Eventologie Award នៅក្នុងការប្រកួត Miss Asia Pacific International នៅឯប្រទេសហ្វីលីពីនក្នុងការតំណាងឱ្យកម្ពុជា។ នេះបានបញ្ជាក់ថា Mealyann ចាប់ផ្តើមទទួលបានផ្លែផ្កាពីកម្មវិធីប្រកួតនេះសូម្បីតែអ្នកចូលរួមគឺចាប់អារម្មណ៍ពេញចិត្តមកខាងកម្ពុជានិងបានសួរសំណួរទៅកាន់ Mealyann ផងដែរ។
.png)
បង្ហាញខ្លួនជាពិធីការិនីនៅក្នុងវិស័យបវរកញ្ញា រួមទាំងជា Top 5 Miss Universe Cambodia 2024 ពេលនេះ Mealyann Nita Saing បានក្លាយជា Miss Asia Pacific Cambodia 2025 ឈរជាមួយនឹងភាពជឿជាក់តំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងការប្រកួតនៅប្រទេសហ្វីលីពីន។ ទើបតែទទួលឆៀងជាផ្លូវការ និងបង្ហាញខ្លួនក្នុងសន្និសីទកាសែត បេក្ខភាពខាងកម្ពុជាកំពុងតែមានភាពលេចធ្លោ។

តាមការបង្ហោះពីអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជានៅថ្ងៃទី២៥ ខែកញ្ញា អ្នកនាង Mealyann ទទួលបានពានរង្វាន់ Miss Eventologie Award ពីការប្រកួតនេះរួមទាំងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រដោយមានការស្រលាញ់ចូលចិត្តនិងជ្រើសរើសប្រទេសកម្ពុជាមកសួរសំណួរ។ មិនឱ្យបាក់មុខប្រទេស Mealyann ក៏ឆ្លើយសំណួរបានល្អជាមួយនឹងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ ការទទួលបានពានរង្វាន់នេះទៀតសោតផេកគាំទ្រវិស័យបវរកញ្ញាក៏ចាត់ទុកថានេះជាលើកទី១ហើយដែលកម្ពុជា ទទួលបានផ្លែផ្កាខ្លះពីកម្មវិធីប្រកួត Miss Asia Pacific International។
តាមការបង្ហោះរបស់ Miss Asia Pacific Cambodia 2025 ការប្រកួតឈុតតំណាងជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញា នេះខណៈវគ្គផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕










