បាងកក៖ អាជ្ញាធរថៃបានប្រកាសបិទផ្លូវមួយខ្សែនៅទីក្រុងបាងកកជាបណ្ដោះអាសន្ន ក្រោយអ្នកជំនាញបានពិនិត្យឃើញថា ការបាក់ស្រុតដីអាចនឹងកើតមានជាបន្តទៀត ខណៈសំណង់អាគារមួយចំនួន រួមទាំងប៉ុស្ដិ៍ប៉ូលីសនៅតំបន់ Samsen បានទ្រេតទៅរករណ្ដៅជម្រៅ៥០ម៉ែត្រដែលបានមកពីការបាក់ដីកាលពីថ្ងៃពុធកន្លងទៅ។ នេះបើយោងតាមសារព័ត៌មានThe Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0thz3_U1sO3xCV7JRFHaYLYiiXwTdu21XK6gxK8mlC7hH7g6-bu_9XvJVF4rYZxycTry2dLLGOttTUQt5ZB7mfNGkkGHahPNGmDTN8izapapMv_d0fJmWfAuU5zYd82Llk5dGvcEtCHPsZ5rjDU6jERyaEDMIFwewMJ4kduYP5_8-H_YVokOx2BFvxRl/s1280/photo_2025-09-26_11-07-47.jpg
តាមរយៈការស្កេនគ្រោងឆ្អឹងអគារ និងបាតក្រោមនៃរណ្ដៅដ៏ធំខាងលើដោយបច្ចេកវិទ្យា3D អ្នកជំនាញថៃបានបង្ហាញឲ្យឃើញពីគ្រោងឆ្អឹងអគារនៅក្រោមរណ្តៅ ថាមានសសរតូចស្តើងៗជាច្រើនដែលជំរុញឲ្យមានការសន្និដ្ឋានថា ការបាក់ស្រុតអាចនឹងបន្តកើតមានជាបន្តបន្តាប់ទៀត។

ជាក់ស្ដែងនៅក្រោមអគារប៉ុស្តិ៍ប៉ូលិសSamsen នៅក្នុងក្រុងបាងកកប្រទេសថៃ ស្នាមប្រេះដ៏ធំត្រូវបានរកឃើញ ហើយវាត្រូវបានមើលឃើញកាន់តែច្បាស់ទៅៗ និងមានទំហំធំជាងការបាក់ស្រុតកាលពីថ្ងៃទី២៤ខែកញ្ញាទៅទៀត។ ជាងនេះទៅទៀត អគារប៉ុស្តិ៍ប៉ូលីសនេះត្រូវបានគេពិនិត្យឃើញថា បានទ្រេតទៅរករណ្តៅដី ដែលបង្កឱ្យមានការព្រួយបារម្ភ អំពី ផលប៉ះពាល់ដល់រចនាសម្ព័ន្ធដែលអាចកើតមានចំពោះអគារជុំវិញនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4jw83dNyIOvWHoLR6yUSLDi0Cns1ccehqvGuLTbKl1Jbjh0I7Jc7E9Om1vccdH2dOYKAUVFZfeDVWGuT6fxfnyZOa8VHbHkUbdeBATt1URRz7PpJT0ImKjksaGxG4-JugFnA0i5weqGiem8TFP55o8v6hkw-C640QR0o-sKUYnmJ1kzUlELqet-6znJ36/s640/photo_2025-09-26_11-07-46.jpg
បន្ថែមពីនោះ អាជ្ញាធរទីក្រុងបាងកកបានចេញការព្រមានយ៉ាងតឹងរ៉ឹងហាមឃាត់មិនឱ្យសាធារណជនចូលទៅក្នុងតំបន់នោះឡើយ ដោយកំណាត់ផ្លូវទល់មុខប៉ុស្តិ៍ប៉ូលិសSamsenត្រូវបានបិទជាបណ្ដោះអាសន្ន ខណៈតំបន់នេះកំពុងស្ថិតក្រោមដំណើរការសាងសង់គម្រោងរថភ្លើងក្រោមដី។ ការសន្មត់ដំបូងបង្ហាញថា វាបណ្តាលមកពីស្ថានភាពនៃដី និងទឹកក្រោមដីក្នុងតំបន់ ដែលបានផ្លាស់ប្តូរស្ថិរភាព និងលក្ខណៈសម្បត្តិរបស់ដី។

គួររម្លឺកថានៅទីក្រុងបាងកក ប្រទេសថៃ កាលពីព្រឹកថ្ងៃទី ២៤ កញ្ញាថ្មីៗនេះ បានជួបប្រទះនូវហេតុការណ៍បាក់ផ្លូវដ៏ធំមួយ ដែលបណ្ដាលឱ្យបាក់ស្រុតផ្លូវក្លាយជារណ្តៅមានទទឹង៣០ម៉ែត្រ បណ្តោយ៣០ម៉ែត្រ និងជម្រៅ៥០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2J5AaSBrqELLvhRxWqD7JbR9zf0cn6lWRzpa7XOUeaPniFswXwzvR97H8YeJ96eAnYh9_mIf0ni50W_1_kTzLBGFfx6LFtQ8c3fiqBdCQe3hX8ByWTdFthGaFO6wLakR_Thq-tYBSGADbhFvtiLhYg6M3-g-OJ_c0GrNIag1l7AN6jpG4uGYU_1TLoUuH/s1280/photo_2025-09-26_11-07-47%20(2).jpg

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅទល់មុខនឹងមន្ទីរពេទ្យវិជ្ជរ៉ា ក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយការបាក់ដីភ្លាមៗដោយមិនមានព្យាករណ៍ទុកជាមុននេះ បានធ្វើឲ្យរថយន្តមួយចំនួនធ្លាក់ចូលរណ្តៅ តែទោះជាយ៉ាងណាមិនមានរបាយការណ៍អំពីមនុស្សបាត់បង់ជីវិត រឺរងរបួសឡើយ៕