ប្រទេសថៃ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ មេទ័ពភូមិភាគ២ និងអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចេញសេចក្ដីប្រកាសបន្ទាន់មួយស្ដីពីស្ថានភាពព្រំដែនកម្ពុជា.ថៃ ថាមានភាពតានតឹងក្រោយកម្ពុជាបានរំលោ.ភបទឈប់បា.ញ់ដោយការបាញ់កាំភ្លើង បំផ្ទុះគ្រាប់បែកដៃ និងបង្ហោះដ្រូនសើុបការណ៍ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែននៅខេត្តសុរិន្ទ និងសុីសាកេត។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឲ្យដឹងថា កងទ័ពថៃនឹងត្រៀមពង្រឹងកម្លាំងដើម្បីការពារខ្លួន ក្រោយមជ្ឈមណ្ឌលប្រតិបត្តិការណ៍នៃតំបន់កងទ័ពទី២ បានរាយការណ៍អំពីស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ស្ថានភាពទាំងមូលនៅតែមានភាពតានតឹង។

បន្ថែមពីនេះ កងទ័ពភូមិភាគ២ថៃបានចោ.ទប្រកាន់ថា កងកម្លាំងកម្ពុជាបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់តាមរយៈការផ្ទុះអាវុ.ធ ការដាក់ពង្រាយអាវុធបន្ថែម និងការចល័តរថក្រោះ ចូលទៅក្នុងតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហារ ដែលចម្ងាយប្រហែល ៣០០ ម៉ែត្រពីខ្សែប្រតិបត្តិការថៃ។ ការណ៍នេះត្រូវបានគេជឿថាជាការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ប្រតិបត្តិការយោធាប្រឆាំងនឹងកងកម្លាំងថៃ។

ចំណែកលោក ប៊ុនសុីន ផាតក្លាង មេបញ្ជារការភូមិភាគ២ថៃបានអះអាងថា នាវេលាម៉ោងប្រហែល៨ និង៥០នាទីយប់ថ្ងៃទី២៥ កញ្ញា កងកម្លាំងជួរមុខថៃដែលឈរជើងនៅភូមិសាស្រ្តចុងក្រាំង ខេត្តសុរិន្ទបានរាយការណ៍ថា ពួកគេបានលឺសម្លេងកាំភ្លើងចំនួន៣គ្រាប់ និងលឺសម្លេងផ្ទុះគ្រាប់បែ.កដៃនៅម៉ោងប្រហែល២ និង៥០នាទីព្រឹក ចេញពីខាងកម្ពុជានៅទិសខាងកើត ហើយពួកគេបានដាក់ការសង្ស័យថាវាគឺជាសកម្មភាពញុះញង់របស់កម្ពុជាដើម្បីឲ្យកងកម្លាំងថៃអស់ការអត់ធ្មត់។ តែទោះជាយ៉ាងណា កងទ័ពថៃបានរក្សាការគោរពបទឈប់បា.ញ់ដោយប្រុងប្រយ័ត្នបំផុត ដើម្បីជៀសវាងការផ្ទុះឡើងវិញនូវអំពើហិង្សា។

ដោយឡែកបើក្រឡេកមកខាងកម្ពុជា ក្រសួងការពារជាតិតាមរយៈលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញសេចក្តីប្រកាសព័ត៌មានទាំងយប់ថា កម្ពុជាសូមធ្វើការច្រានចោលការចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានរបស់ភាគីថៃ ដោយបញ្ជាក់ថាកងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រម ព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ។

ផ្ទុយទៅវិញ ក្រសួងការពារជាតិសូមគូសបញ្ជាក់ដែរថា កងកម្លាំងកម្ពុជាបានលឺសម្លេងផ្ទុះអាវុ.ធចំនួន៣លើកចេញពីខាងភាគីថៃ ដោយនៅ៖
ម៉ោង ១១:២៥នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រជប់តាប្រិ ចំនួន ១គ្រាប់
ម៉ោង ១៦:៤៨នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃ នៅទល់មុខភូមិសាស្ត្រច្រកអានសេះ ចំនួន ៣គ្រាប់
ពីម៉ោង ១៦:៤៨នាទី ដល់ម៉ោង ១៧:០០នាទី មានស្នូរសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃនៅទល់ មុខភូមិសាស្ត្រព្រលានថ្ម បុស្សស្បូវ ជាំតែ ប្រហែលចំនួន២៥ ទៅ ៣០គ្រាប់។ នេះបើតាមការរាយការណ៍របស់កងកម្លាំងជួរមុខកម្ពុជា។

ដូច្នេះសរុបមក ការលើកឡើងរបស់កងទ័ពនិង អ្នកនាំពាក្យកងទ័ពថៃ គឺជាការបំភ្លៃទាំងស្រុង ដោយថៃអាចកំពុងព្យាយាមប្រើព័ត៌មានមិនពិតនេះមកប្រើជាលេស ដើម្បីចោ.ទប្រកាន់កម្ពុជាថាបំពានបទឈប់បា.ញ់ និងជាល្បិចដើម្បីមានហេតុផលគ្រប់គ្រាន់ក្នុងការបង្កើនកម្លាំងតាមព្រំដែនតែប៉ុណ្ណោះ៕