អ្នកនាង Mealyann Nita Saing ទទួលបានពានរង្វាន់ Miss Eventologie Award នៅក្នុងការប្រកួត Miss Asia Pacific International នៅឯប្រទេសហ្វីលីពីនក្នុងការតំណាងឱ្យកម្ពុជា។ នេះបានបញ្ជាក់ថា Mealyann ចាប់ផ្តើមទទួលបានផ្លែផ្កាពីកម្មវិធីប្រកួតនេះសូម្បីតែអ្នកចូលរួមគឺចាប់អារម្មណ៍ពេញចិត្តមកខាងកម្ពុជានិងបានសួរសំណួរទៅកាន់ Mealyann ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7NnJK2sWo96BaRwnYx1z9zyHN24n1jbWqLr5SzzBP09WcnoLZ_p30ZyLmvhCrA6M-SWTTZgC37shb732Iw_wx0DaweJrleZRgYNCrP9NfCtIgOkulLRhfdNdMimUYtebKC7N9jb20vM1vZSv4Y8OC2pakWZZeaFNG0LFoKHY-TfTgNV5h4ydJyflzvKJI/s1440/image_2025-09-25_16-54-11%20(2).png
បង្ហាញខ្លួនជាពិធីការិនីនៅក្នុងវិស័យបវរកញ្ញា រួមទាំងជា Top 5 Miss Universe Cambodia 2024 ពេលនេះ Mealyann Nita Saing បានក្លាយជា Miss Asia Pacific Cambodia 2025 ឈរជាមួយនឹងភាពជឿជាក់តំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិក្នុងការប្រកួតនៅប្រទេសហ្វីលីពីន។ ទើបតែទទួលឆៀងជាផ្លូវការ និងបង្ហាញខ្លួនក្នុងសន្និសីទកាសែត បេក្ខភាពខាងកម្ពុជាកំពុងតែមានភាពលេចធ្លោ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvALDBIK_NQep6-qv37QvmW5Ns9ArATKGSUK2eiFK5hkLHodaJ5ub-yllvuikKzCAKpZq0gjsPQXBU232AHhe_JiHUh4yVeR8CkswNOyKvHRpj6ISjW_JwZ2ztE-5KR3QjaGfzg2cQ3O-gu9RKMvDfinQT_pcdjcrgnui72C3f8gDTvpDiQSzVsPjDsAr/s2048/image_2025-09-25_16-54-11.png
តាមការបង្ហោះពីអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជានៅថ្ងៃទី២៥ ខែកញ្ញា អ្នកនាង Mealyann ទទួលបានពានរង្វាន់ Miss Eventologie Award ពីការប្រកួតនេះរួមទាំងទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រដោយមានការស្រលាញ់ចូលចិត្តនិងជ្រើសរើសប្រទេសកម្ពុជាមកសួរសំណួរ។ មិនឱ្យបាក់មុខប្រទេស Mealyann ក៏ឆ្លើយសំណួរបានល្អជាមួយនឹងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញផងដែរ។ ការទទួលបានពានរង្វាន់នេះទៀតសោតផេកគាំទ្រវិស័យបវរកញ្ញាក៏ចាត់ទុកថានេះជាលើកទី១ហើយដែលកម្ពុជា ទទួលបានផ្លែផ្កាខ្លះពីកម្មវិធីប្រកួត Miss Asia Pacific International។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt86tHaWRxh9c0m-DdpQ-ONyhm4Bto8OekJZxD-5mi9G_CmSLChsf_i8K7RijLT9Z69OjXhMgmbFC4Br9vgJQCQax-8aGicFD5Y0zHkOECvp6yKKP9vCXintr-Tbbx_TcGSvS1wgGJJp5A4znDKCG81SFMovmTJVs58rvTGaVTw4bZGNBvy6xAbrD-khhA/s2048/image_2025-09-25_16-54-08.png

តាមការបង្ហោះរបស់ Miss Asia Pacific Cambodia 2025 ការប្រកួតឈុតតំណាងជាតិនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញា នេះខណៈវគ្គផ្តាច់ព្រ័ត្រគឺនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥៕