ក្រុមហ៊ុន EDF Energy បានអនុវត្តការបំផ្លាញប៉មត្រជាក់ចំនួន ៨ ចោល នៅស្ថានីយ៍ថាមពល Cottam Power Station ក្នុងពេលតែមួយ បង្កើតបានកំណត់ត្រា Guinness World Record ថ្មី សម្រាប់ការកម្ទេចប៉មត្រជាក់ច្រើនបំផុតក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidBHGCW-VkoP2pAVKqlhveZXl2Arcrmc08ml9Sss6pGujl4a2af-iWsjRojWe2ydfXyYS37ZTln_oeS2WoYFY3ML0eHstM9NAdfFH_eT8aJyOmpEGdn3p_PxXkvYsQyGSYtQGFb7q_iWHq6oHaWs5no-ccaumaLpJ3PnWrxXpcNe4hrrtAXkdVCEsKQkOf/s1200/photo_2025-08-28_15-03-09.jpg

ប៉មនីមួយៗមានកំពស់ ១១៤ ម៉ែត្រ (ប្រហែល ៣៧៥ ហ្វីត) និងបានបំផ្លាញក្នុងរយៈពេលតែ ១០ វិនាទី ប៉ុណ្ណោះ ដោយប្រើសារធាតុផ្ទុះជាងកន្លះតោន។ ការកម្ទេចនេះត្រូវបានរៀបចំ និងអនុវត្តដោយក្រុមហ៊ុន Brown & Mason ដែលមានជំនាញខ្ពស់ក្នុងវិស្វកម្មការបំផ្លាញប៉មត្រជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidRpZiXbIlzVb22EJGQKVmYP0CT4fwBwOBVRVDEqLxYQnHO2Awv6h739_BkmOURVEHs3ZLz1AOLvNw2g-N74R_F-9BUPAoaKGHGQwlzGYWRMIyJoxIf8szXcgRpwgYE3NfxLp9Z7d4uUSw1iFGQ-pwJmDabvZXqJMIO4-jKNCqUHDwkISoRH6VedAFq3Ac/s701/photo_2025-08-28_15-03-06.jpg

លោក Kieran Green អ្នកគ្រប់គ្រងកម្មវិធីបិទ និងបំផ្លាញ EDF Energy បាននិយាយថា “ការកម្ទេចបង្កើតកំណត់ត្រានេះគឺជាការសម្របសម្រួលយ៉ាងសកម្មរបស់ក្រុមការងារទាំងអស់ និងបានអនុវត្តដោយ សុវត្ថិភាព។ ប៉មទាំងនេះមានអត្ថន័យសម្រាប់តំបន់ជាង ៥០ ឆ្នាំ មកហើយ ហើយវានឹងត្រូវបានចងចាំដោយមនុស្សជាច្រើន។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLnBW98OldycuLm9ef73pLbGDT1EmZqErP8EdwN05tbh-vzuhiKdMztb_2bE3_gFDt6vg8l5CV8nZECwUtlLxTHPqIufe-l8W66rt9lmgrY3h9GpGWYDBJmBctmz7BzRwZDCKYbs8-znXRqkbwUx4EWtfZ2B5JnOyE-7St7N9woQWWTujMJi2wt5IE9V4l/s962/photo_2025-08-28_15-03-07.jpg
ទោះជាយ៉ាងណា លោក Rachael Glaving អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម UK, បានថ្លែងថា “ស្ថានីយ៍នេះមានប្រវត្តិសាស្រ្តយ៉ាងសំខាន់ សម្រាប់មនុស្សក្នុងតំបន់ ហើយក្រុមហ៊ុន EDF កំពុងពិចារណាអំពី ការអភិវឌ្ឍន៍ជាថ្មី សម្រាប់ទីតាំងនេះ។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUf9h3KdcNpW9qgpE2oazBi0PMdBPAv8tEiiono88m5TByHPDR8mG2bEwqWwai-iRWdbs6tx43rTf9UourtTniokA1e3pxFjp4loBE4B8f3ied3t2UCQT_8PW2D9udVYH9Ltn0fCgXDPshLoyQIwVqbsBO6kTUqpUzql1ke6NRSdDRW4rY9xx59e2suaqO/s615/photo_2025-08-28_15-03-09%20(2).jpg

គួររំលឹកថា Cottam Power Station បានដំណើរការចាប់តាំងពីឆ្នាំ ១៩៦៨ ដល់ ២០១៩ វាមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីឱ្យប្រហែល ៣.៧ លានគ្រួសារនៅចក្រភពអង់គ្លេស។ ការបំផ្លាញប៉មទាំង ៨ នេះជាជំហានសំខាន់ចុងក្រោយក្នុងដំណើរការបិទ និងសម្អាតស្ថានីយ៍ថាមពលនេះ។ យ៉ាងណាមិញ ការសម្អាតស្ថានីយ៍ទាំងស្រុងទំនងនឹងបញ្ចប់ នៅដើមឆ្នាំ ២០២៦៕