បុរសអ៊ុយក្រែនដែលមានអាយុចាប់ពី ១៨ ដល់ ២២ ឆ្នាំ ឥឡូវនេះត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនដោយសេរី ទៅកាន់ទិសណាក៏បាន ក្រោមច្បាប់អាជ្ញាសឹក។ នេះបើតាម សេចក្តីថ្លែងការណ៍មួយរបស់ លោកស្រី អ៊ុលៀ ស្វីរីដិនកូ នាយករដ្ឋមន្ត្រីអ៊ុយក្រែន កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២៥។
ទោះជាយ៉ាងណា វាផ្ទុយពីបទបញ្ញត្តិពីមុន ដែលបានដាក់ចេញបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលបានហាមឃាត់បុរសអ៊ុយក្រែនអាយុចាប់ពី ១៨ ដល់ ៦០ ឆ្នាំ មិនឱ្យចាកចេញពីប្រទេស។
.jpg)
យោងតាមរដ្ឋាភិបាលអ៊ុយក្រែន លោកស្រី ស្វីរីដិនកូ បានសរសេរនៅលើ Telegram ថា “វិធានការនេះ អនុវត្តចំពោះពលរដ្ឋទាំងអស់ដែលស្ថិតនៅក្នុងក្រុមអាយុនេះ។ ការសម្រេចចិត្តនេះក៏ទាក់ទងទៅនឹងពលរដ្ឋដែលស្ថិតនៅក្រៅប្រទេស ដោយមានហេតុផលផ្សេងៗផងដែរ”។.jpg)
លោកស្រីបន្តថា “យើងចង់ឱ្យប្រជាជនអ៊ុយក្រែនរក្សាទំនាក់ទំនងអតិបរមាជាមួយប្រទេស។ ការផ្លាស់ប្តូរនេះនឹងមានប្រសិទ្ធភាពបន្ទាប់ពីការបោះពុម្ពផ្សាយចេញជាផ្លូវការ។” នេះបើតាមសារព័ត៌មាន រ៉យទ័រ៕










