ស្របពេលឡើងថ្លែងសុន្ទរកថាក្នុងកម្មវិធីសម្ពាធភាពយន្តរបស់ខ្លួន ប៉ីប៉ី ឌី បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរឈប់ប្រើផលិតផលប្រទេសថៃតទៅទៀតខណៈលោកពហិការដាច់ខាតមិនបញ្ចាំងភាពយន្តខ្លួននៅក្នុងរោងកុនដែលមានប្រភពមកពីថៃ។
កាលពីល្ងាចថ្ងៃទី២៥ សីហា ប៉ីប៉ី ឌី ដែលជាចាងហ្វាងផលិតកម្មភាពយន្តថ្មីថ្មោងមួយរូប បានសម្ពោធភាពយន្តខ្នាតធំលើកដំបូងរបស់ខ្លួនហើយក្រោមការចូលរួមពីតារាល្បីៗជាច្រើនរូបក្នុងនោះមានដូចជាតារាចម្រៀង ឱក សុគន្ធកញ្ញា ,សុគន្ធ និសា ,ទេព បូព្រឹក្ស និងតារាល្បីៗជាច្រើនទៀត។ យ៉ាងណាមិញ ឃ្លីបវីដេអូខ្លីរបស់ ប៉ីប៉ី ឌី ដែលឡើងថ្លែងសុន្ទរកថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
.png)
លោកបាននិយាយថាភាពយន្តរបស់ខ្លួននឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី២៨ ខែសីហា នេះតទៅនៅគ្រប់រោងភាពយន្តលើកលែងតែរោងកុនមានប្រភពមកពីសៀមដោយលោកពហិការដាច់ខាតពុំចាក់បញ្ចាំងឡើយ។ ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី បានសំណូមពរដល់ប្រជាជនខ្មែរទាំងអស់ចូលរួមធ្វើពហិការមិនប្រើប្រាស់គ្រប់ផលិតផលដែលមានប្រភពមកពីសៀមទាំងអស់គ្នា។ ពាក្យសម្តីខ្លីរបស់ ប៉ីប៉ី ឌី បានជំរុញឱ្យអ្នកចូលរួមនៅទីនោះស្រែកហ៊ោយ៉ាងខ្លាំង។

ជារឿយៗមកនេះនៅលើបណ្តាញសង្គម ប៉ីប៉ី ឌី ក៏បាននិយាយដែរថាលោកមិនឱ្យមានត្រារបស់ប្រទេសសៀមនៅលើលិខិតឆ្លងដែនរបស់ខ្លួនតទៀត នៅហាងរបស់លោកក៏ឈប់ប្រើផលិតផលសៀមតទៅទៀតដែរ ប្រសិនជាគ្មានគ្រឿងផ្សំសុខចិត្តមិនលក់តែម្តង៕










