លី មួយលាង Miss Teen International 2024 បានធ្វើការ Live ចេញពីប្រទេសឥណ្ឌាក្នុងពេលទៅលាលែងតំណែងរបស់ខ្លួន។ មួយលាង ក៏បានបញ្ជាក់បន្ថែមទៀតពី កែវ គិរី Miss Teen International Cambodia 2024 ដែលពុំបានចូលរួមការប្រកួតក្នុងឆ្នាំនេះ ខណៈទស្សនិកជនជាច្រើនរិះគន់ កែវ គិរី ថាគ្មានទំនួលខុសត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMUNL6ryj_x2KueGrErnxyE3wN-8slA0ZG9qWiwfXvidfNKmYJQLcDWR-GrpcjQqZifTd9xxrD4CD9QZ0uy69xW_9PYYiYu_atTLpBRT9WNbsI1bjeW_MTpXreVx9BzWgbLva-Udoy1VQ03fNa_V25m-z3uN8qy7oOBcZYI4LGX6tNWHs70rnj4dnwE3Bh/s1800/image_2025-08-26_13-27-07.png
គេចាំបានថាកាលពីថ្ងៃ ២១ សីហា ស្ថាប័ន Miss Teen Cambodia បានចេញមកប្រកាសថា បវកញ្ញា Miss Teen International Cambodia 2024 កែវ គិរី ជាប់ភារកិច្ចផ្ទាល់ខ្លួនមិនអាចតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Teen International 2025 បានទេ។ ដំណឹងនេះបានធ្វើឱ្យអ្នកតាមដានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងជំរុញឱ្យរកអ្នកតំណាងផ្សេងក្នុងការប្រកួត។ ខាងស្ថាប័នក៏បានបញ្ជាក់បន្ថែមទៀតថាពិបាកក្នុងការរកអ្នកជំនួសព្រោះការប្រកួតត្រូវត្រៀមលក្ខណៈច្រើន ហើយ កែវ គិរី បានផ្តល់ដំណឹងមកកាន់ខាងស្ថាប័នមុនពីរសប្តាហ៍នៃការប្រកួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtkqp8KPTbwSHS64qyFtmTf2_S4zOgo9f-I1mb0wLhnlzhzh-X8Wu81QboT7YLI6TLKqzN2hB-eHtMa_nDX6av8bac8fWQ7vNU_D6ZYZGOi_oLVNl1oWnPYEW8mR00uCraOvHHDAyBT_n_JmxYUYtF6MEkmEUKbYrQlsoxTo2L-rDyi4iXIbGT2Gnlhnmp/s1035/image_2025-08-26_13-27-08.png
នាពេលថ្មីៗនេះ(២៤ សីហា) លី មួយលាង បាន Live ជជែកជាមួយអ្នកគាំទ្ររបស់ខ្លួនដែលនាងកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌាហើយក៏បាននិយាយទាក់ទងនឹងការអវត្តមានរបស់ Miss Teen International Cambodia 2024 កែវ គិរី ។ មិនខុសពីអ្វីដែលស្ថាប័ន Miss Teen Cambodia ចេញមកប្រកាសទេ ហើយ មួយលាង ក៏បានបញ្ជាក់ថា គិរី បានចេញមកផុសជាប់ភារកិច្ចផ្ទាល់ខ្លួនទើបខកខានតំណាងប្រទេសកម្ពុជាចូលរួមប្រកួតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2o3IXC4qBneNsI3KLl8Flbg-SVWon35AAPhU31F9n5JbAWdz3tQk-sxStnad2-W1UfbwoODJRSoeXQ_yDkAWues08v3CgPTM7z3VSGwnf_GGRTH4mtMgJGi3jkJlRcQfpKI9P8GmrAkSPpaKavQ65jYl92YNkAS1iQneFzXCwfSjiV5zJ5FZo5Bqcqr4B/s1919/image_2025-08-26_13-27-09.png

Miss Teen International 2024 ថា ការធ្វើវីសាទៅប្រទេសឥណ្ឌាគឺត្រូវការចំណាយពេលប្រហែលជា១០ថ្ងៃចំណែកឯ គិរី បានប្រាប់មកខាងស្ថាប័នមុនពីរសប្តាហ៍ ហើយខាង Miss Teen Cambodia ខំរកម្ចាស់មកុដមុន១ឆ្នាំដើម្បីឱ្យត្រៀមខ្លួនក្នុងការប្រកួត ខណៈខាងក្រុមហ៊ុនក៏បាន Follow up ប៉ុន្តែប្រហែលជាង១០ថ្ងៃមុនការប្រកួតគាត់អាចទៅប្រកួតបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEkO1Wr5zlFKXNzyZsTbxxrjPTXhmGGCjf3L12TmAm-rkGFhBjTtO5nbT4OEkDbYhXBkcra3SVDTzd8xlJV5gfBLanZdXCSTHLsJetI6aMpWHztEgm17py49Qiu_Oj3G5adN-3FPaXzD3ir4Xy-60VDjm5UJ_yj7OH24yUbN8PonXafM9U8i9-tKXk_H1X/s2048/image_2025-08-26_13-27-10%20(2).png
វីដេអូដែល លី មួយលាង បានបញ្ជាក់ពីមូលហេតុរបស់ កែវ គិរី មិនបានតំណាងប្រទេសកម្ពុជាប្រកួត Miss Teen International 2025 បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់នាងថាជាបវរកញ្ញាដែលគ្មានទំនួលខុសត្រូវ និងមានមតិខ្លះទៀតថា គិរី ធ្វើឱ្យខូចឈ្មោះតាំងពីក្មេងក្នុងវិស័យបវរកញ្ញា។ យ៉ាងណាមិញ ក៏មានមតិមួយចំនួនសង្ស័យថាការដែល កែវ គិរី មិនចេញទៅប្រកួតប្រហែលជាខឹងរឿងប្តូរប្រូហ្វាល់មិនឱ្យតម្លៃនាងទើបនាងសម្រេចចិត្តធ្វើបែបនេះ៕