អ្នកបង្កើតមាតិកាធ្វើម្ហូបតាមបែបជនបទដ៏ល្បីឈ្មោះកញ្ញា ឆម ស្រីផាច កំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តក្រោយពីសកម្មភាពជួយកងទ័ពជួរមុខរងការបញ្ចេញមតិអវិជ្ជមានរហូតពេលខ្លះលែងចង់បន្តសកម្មភាព។ ទោះយ៉ាងណា ស្រីផាច ថានាងនឹងនៅតែធ្វើបន្តដើម្បីប្រទេសជាតិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoGzgJAi2fb5qT91wpJZ70q0acJpFJ7X_XYOxbJsFKPVcQWK6xcMbYOSVH-9zMTClvP9q9Ud_Z43S6AX_Pmhm5U_JvTxp0LClz5dJZEd4uPQGwmwXf7WoLQt776JwxX6KXy7GJTE0SQ1HB3YUmPoyTDkqVMs8ukMky5GQOFUpGrG5Gn650KAssD39YZX3o/s2048/image_2025-08-25_14-31-39.png

កន្លងមកនេះមានបុគ្គលល្បីឈ្មោះមួយចំនួនដូចជា ហេង វិសាល ជា ស្រីនា ប៉ីប៉ី ឌី ជាដដើមដែលបានចេញមុខបង្កើតមូលនិធិជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកបានសារភាពត្រង់ៗថាមានសម្ពាធ រាងចាល ពីព្រោះអ្នកមួយចំនួនតូចគិតអវិជ្ជមានចំពោះពួកគេ។ ពេលនេះស្រាប់តែធ្លាក់មកដល់អ្នកបង្កើតមាតិកាធ្វើម្ហូប ឆម ស្រីផាច វិញម្តងក៏រងនូវពាក្យសម្តីបំបាក់ទឹកចិត្តដូចគ្នាព្រោះថាធ្វើអ្វីក៏ខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjITkCepyFSTeQYsRoDl_CQ2sa6mjBRaDNPeRLvFcCtD-DAIUsyIyHoXJNzLyFbICnq1NdrHP3E4z8U_ZVohfiL3PsCPoWxMM6qXJq16GLIyB0DnrGGh2XWGl-rka_BMmLkHYfXSW7lOJv-04yZn44Faep-lrnnRiUC6xtGlQJtwPgEJZ-ENHbPJPUOfJ0K/s2048/image_2025-08-25_14-31-38%20(2).png
ជាអ្នកខេត្តបន្ទាយមានជ័យ ឆម ស្រីផាច នៅតែបន្តគៀងគរថវិកាពីសប្បុរជនជួយទៅដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីយ៉ាងរឹងមាំបើទោះបីជាស្ថានភាពបច្ចុប្បន្នមិនក្តៅគគុកដូចមុនក្តី។ ទោះយ៉ាងណា ការខិតខំជួយរបស់អ្នកបង្កើតមាតិកាធ្វើម្ហូបរូប នេះទទួលបាននូវសម្តីអវិជ្ជមានមួយចំនួនធ្វើឱ្យនាងកំពុងប្រឈមនឹងការបាក់ទឹកចិត្តអន់ចង់លែងចង់បន្តសកម្មភាពទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_DO0XifqlUFJ-R9IZJYVYkDBBQe0AHEue8vHoDcNaAQRhgDXtSkckIR7sxFctsitowPwDEqi3cyu8nFMfBwiSNXKCqC5kcg8ga5CxncG4uUk01MBx6NKj9dVd1pg8MBmhVc8g0nr9NQsvYqpbHBvGOnbD0P7R-wew5yAMEtOG2dVEOYsg8MgSN3PANLJ2/s2048/image_2025-08-25_14-31-36.png
នៅថ្ងៃទី២២ សីហា ឆម ស្រីផាច បានបង្ហោះនៅលើបណ្តាញសង្គមថា «ខ្ញុំខំប្រឹងណាស់បង កុំបំបាក់ទឹកចិត្តខ្ញុំអី Commentខ្លះមើលហើយខ្ញុំអន់ចិត្តណាស់ ខូចចិត្តណាស់ មិនចង់បន្តសកម្មភាពនេះទៀតទេ តែមានបងៗច្រើនណាស់លើកទឹកចិត្តខ្ញុំ មើលហើយមានកំលាំងធ្វើបន្តទៀត អរគុណបងៗទាំងអស់គ្នា»។ នៅថ្ងៃទី២៥ សីហា នេះ ឆម ស្រីផាច ក៏បង្ហាញអារម្មណ៍មួយទៀតពីព្រោះមិនថាធ្វើបែបណាក៏នៅតែខុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkJTX8D31jq3glL2aKURjIq70LLfnudtzbTHkeiWnYeNNRh9mGr2lUcvL4sWkHVrDkgl8v4bA35aBcZ4L7hm6u2EyQN3nS_Rwz9b9pfyw3AorcdPYRIItHbGY8bsxSufb9Chazf0Lg953nSRoIiIOrjtXdte9Ht86en-BIIuIEA6h4J_CV-bOduVtIoJF4/s1138/image_2025-08-25_14-31-38.png
ឆម ស្រីផាច បានសរសេរថា «ជួយក៏ខុស មិនជួយក៏ខុស ទិញនេះជួយក៏ខុស ទិញនោះជួយក៏ខុស ធ្វើនេះក៏ខុស ធ្វើនោះក៏ខុស បំរុងឱ្យខ្ញុំឈរឱបដៃមើលមែន ពេលនេះអ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ ដើម្បីជាតិខ្ញុំ ដើម្បីប្រទេសខ្ញុំ ខ្ញុំថ្ងៃណាមួយនឹងបាត់ទៅវិញតែជាតិខ្ញុំមិនអាចបាត់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBQS4kmrDDygA2ssTyJJy5Vk4b7Wmiqijp8yA9LceyYK7NJLW-y7GOYRCmky2MeF0tgqvM7n1AbiJ8aDT9wgKSghYiwZQnJT6SqRbIyjP6zddgkchFZxKGxgbw8raB_NJjB_9DREw5hI125YE1iIxe6c-YXSwWw4ecjchTuxDIRtv_ih75apJTP4jjsjny/s2048/image_2025-08-25_14-31-42.png

ក្រោយពី ឆម ស្រីផាច បង្ហាញអារម្មណ៍អាក់អន់ចិត្តលែងចង់បន្តសកម្មភាពមនុស្សធម៌ ប្រឈមនឹងការធ្លាក់ទឹកចិត្តនេះអ្នកលេងបណ្តាញសង្គមជាច្រើនទៀតបានបញ្ចេញមតិលើកទឹកចិត្តកុំឱ្យអ្នកបង្កើតមាតិកាធ្វើម្ហូបរូបនេះខ្វាយខ្វល់ពាក្យសម្តីរបស់អ្នកទើសមួយចំនួនព្រោះជនទាំងនេះគ្មានបានជួយអ្វីក្រៅពីការទើសនោះទេ៕