អតីតតារាសម្តែងជើងចាស់ សុខ ស្រីមុំ បង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងបន្ទាប់ពីអ្នកស្រីបានប្រើសម្តីប្រមាថអង្គព្រះមហាក្សត្រមិនយាងចុះសួរសុខទុក្ខប្រជារាស្រ្តនិងកងទ័ពជួរមុខ។ សម្តីដែលខ្ជាក់ដោយមិនបានពិចារណានេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរិះគន់ចាស់ដៃ ខណៈតារាចម្រៀង អ៊ួង សូរិយា បាននិយាយចំៗទៅកាន់អតីតតារាជើងចាស់រូបនេះ។

កាលពីពេលថ្មីៗនេះអតីតតារាជើងចាស់ សុខ ស្រីមុំ បានបង្ហោះវីដេអូខ្លីមួយប្រើសម្តីមិនសមរម្យនិងប្រមាថយ៉ាងខ្លាំងទៅកាន់អង្គព្រះមហាក្សត្រនិងហ្លូងយាយដែលប្រជានុរាស្រ្តខ្មែរមិនអាចទទួលយកបាននោះទេ។ ការនិយាយដែលមិនបានពិចារណានេះបានធ្វើឱ្យ សុខ ស្រីមុំ រងនូវការវាយប្រហារយ៉ាងចាស់ដៃដូចគ្នាពីប្រជាជនខ្មែរទោះបីជាអ្នកស្រីបានលុបវីដេអូខ្លីប៉ុន្តែក្រដាសមិនអាចខ្ចប់ភ្លើងបាននោះទេ ខណៈឃ្លីបនោះត្រូវបានគេយកចាយចែកបន្តបាត់ទៅហើយ។.png)
រសាត់ខ្លួនទៅរស់នៅស្រុកគេប៉ុន្តែប្រមាថជាតិសាសន៍ឯងនេះ តារាចម្រៀង អ៊ួង សូរិយា ក៏ទប់មិនជាប់ចេញមកព្រលះចាស់ដៃទៅកាន់អតីតតារាជើងចាស់ដែលធ្វើខ្លួនមិនសមទំនងដូចនេះ។ ម្ចាស់បទ «នឹកអូនបានត្រឹមស្រមៃ» បានទៅនៅស្រុកក្រៅ ឡប់សតិអស់ហើយ ឈ្លក់នឹងសញ្ជាតិស្រុកក្រៅ មាក់ងាយស្រុកទេសឯង»។

មិនត្រឹមតែតារាចម្រៀង អួង សូរិយា ប៉ុណ្ណោះទេ ប៉ុន្តែអ្នកលេងបណ្តាញសង្គមផ្សេងទៀតក៏បានរិះគន់ សុខ ស្រីមុំ ដូចគ្នា។
គួរបញ្ជាក់ផងដែរថា បុគ្គលណាក៏ដោយឱ្យតែរកឃើញថាបានប្រមាថព្រះមហាក្សត្រនៃប្រទេសកម្ពុជា នឹងត្រូវទទួលទោស តាមមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌគឺ
ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ទៅ ១០លានរៀល។
អតីតតារាជើងចាស់ សុខ ស្រីមុំ មានអាយុ៥២ឆ្នាំ បានចាកចេញពីមាតុភូមិទៅរស់នៅសហរដ្ឋអាម៉េរិកនៅខែកញ្ញា ឆ្នាំ១៩៩៤។ អ្នកស្រីបានចូលប្រឡូកសិល្បៈភាពយន្តនៅឆ្នាំ១៩៨៩ជាអតីតតារាភាពយន្តដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងក្នុងប្រទេសកម្ពុជា កាលពីចុងទសវត្សរ៍ទី៨០និងទសវត្សរ៍ទី៩០៕










