ឧបករណ៍បញ្ចេញរលកសម្លេងប្រភេទ Long Range Acoustic Device (LRAD) ដែលកងទ័ពឈ្លានពានថៃបានប្រើមកលើជនសុីវិលកម្ពុជាក្នុងហេតុការណ៍តវ៉ានៅស្រុកអូរជ្រៅ កាលពីល្ងាចថ្ងៃទី២៥ ខែសីហាម្សិលមិញ គឺជាឧបករណ៍បំពងសម្លេងដែលគ្រោះថ្នាក់ខ្លាំងបំផុតមួយ ខណៈកម្រិតសម្លេងរបស់វាអាចបំផ្លិចបំផ្លាញកោសិកាត្រចៀកឲ្យខូចស្ដាប់លែងឮមួយជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRXJHddnMC1FQbl6K1vV6Mhy3AHclgd7CwVglwWKX-a9Il7znaHlUzSZ1pgcgBLCH2cJAbRXISuWZDRTQ6sLvIn7qHm5oErnMuQjbxvU9Q2QhdLAwimCJyit7O_fv5XxnGM6eqZe5U-NcxkJBbP4HX3kvFFaaAW0cDBCuALsoZtUTliLBIhPbc9-zVidPC/s800/photo_2025-08-26_10-20-19.jpg
បើតាមព័ត៌មានទូទៅអំពីឧបករណ៍នេះបានឲ្យដឹងថា LRAD ត្រូវបានគេហៅថាជា «កាណុងបា.ញ់សម្លេង» ដែលត្រូវបានរចនាឡើងជាមួយនឹងមុខងារបញ្ចូនសម្លេងឮខ្លាំង និងបានចម្ងាយឆ្ងាយ ទៅកាន់គោលដៅកំណត់ជាក់លាក់ណាមួយ ដើម្បីព្រ.មាន ឬរារាំងសម្លេងរំខានណាមួយដែលគេចង់បញ្ឈប់។ ជាទូទៅគេដាក់ឧបករណ៍នេះដើម្បីគ្រប់គ្រងសត្វព្រៃ ដាក់លើកប៉ាល់ដើម្បីបណ្ដេញក្រុមចោ.រសមុទ្រ និងដាក់នៅតំបន់ហាមឃា.ត់ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogDNkKaPYETbczqZ5ZT31Et6CNpUoIfris1F1mBaSM9s3y-6kGKNEAjLj8bHhGterDDWfD2EgCDbp0q9AMSGBn1b8QWoEaxLHRFCAPnerCBZ9WurXL6Cai3VXpvZXVUClCqMmT_weA_7lBWWiCYugvrlfRuhdqz5EpyVpOzg_vNqYCr61Ll9qfwOBJkG/s600/photo_2025-08-26_10-20-21%20(2).jpg
ប៉ុន្តែផ្ទុយពីការប្រើប្រាស់ខាងលើ យោធាថៃបានយកឧបករណ៍នេះមកប្រើប្រាស់លើជនសុីវិលកម្ពុជា នៅក្នុងការតវ៉ារឿងបន្លាលួស ដែលកងកម្លាំងរបស់ខ្លួនដាក់ឈ្លានពានលកម្ពុជាទៅវិញ។ ការប្រើប្រាស់ឧបករណ៍នេះលើមនុស្សដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឧបករណ៍នេះដូច្នេះ នឹងធ្វើឲ្យកើតមានអក្ការៈឈឺក្បាល វិលមុខ ចង់ក្អួត និងវង្វេងស្មារតីរកសន្លប់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifo3h4Gh6w2VwO68n4ZLGsVuss_hoRySLpMSu10LrsGHMc5I35M-52a-cDgEFPPuv9TiPons8WRverQc0I-6Ix5xcJRaTIvuOWgbFpA1iHC3vvzI4FvLkCNNG-KZG0nxnUDNyOHuKz0c1yZgjIVU_bgn4cYaiQi5LAHK6QQYBTCBPaoyZCCEw8Q9b8VRZp/s1280/photo_2025-08-26_10-20-22%20(2).jpg

បើតាមការចុះផ្សាយពីឥទ្ធិពលរបស់ឧបករណ៍ LRAD កន្លងមកបានឲ្យដឹងថា ជាមួយនឹងកម្រិតសម្លេងដែលមានលើសពី ១២០ ដេស៊ីបែល (dB) វាអាចបំផ្លាញកោសិកាស្តាប់នៅក្នុងត្រចៀក ហើយអាចបណ្តាលឲ្យខូចត្រចៀកស្តាប់លែងឮមួយជីវិត។ លើសពីនេះ វាក៏នឹងបណ្តាលឲ្យហ៊ឹងត្រចៀកជាប្រចាំ ដែលបណ្តាលមកពីការខូចខាតសរសៃប្រសាទស្តាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglvUBa4EeDPfacLvDEwukgC1-4_ic6Mm3v7oxMx5jNBm67W8PM9SgWx5HV17djidPjOraqLtpk5s4btD5Db35XBUMgMHJeV9_BlWZ3QZ2U-2M-xmmpmJa9wpWhD3oNPD2_SEpYC63_uhoKBGoMPu16lDXByFd-6x9uunHgajk7wRVk4V5rB2OPkOh62Hgi/s1280/photo_2025-08-26_10-20-22.jpg

មិនតែប៉ុណ្ណោះ ឧបករណ៍បញ្ចេញរលកសម្លេងនេះក៏ជះឥទ្ធិពលរដល់ផ្លូវចិត្តរបស់មនុស្សដូចគ្នា ដោយការសិក្សាមួយបង្ហាញថា សំឡេងខ្លាំងក្លារបស់ LRAD អាចធ្វើឲ្យមនុស្សគ្រប់គ្រងខ្លួនឯងលែងបាន និងបង្កភាពតានតឹងផ្លូវចិត្តធ្ងន់ធ្ងរ ដែលអាចឈានដល់ការកើតជំងឺថប់បារម្ភរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdj-PJPPZp5qjVVTY0U9dVXY5cLeGT1GLhwgwK-gJxNcUfVqDRowlf0vTswodcfabzAFj-dxbOGQQjVlwBBl8aI0VCrpKXhkO9EITvuBx4uW8dRWSZ1nkVTVvD6_8jwdmsZOPx4QX5vajQ22WRqjHTpuPfwBHdlt0V8G8vr00-jo6aJv-95W331qKy6mku/s619/photo_2025-08-26_10-20-23.jpg

សរុបមក បើទោះជាការប្រើប្រាស់ LRAD មិនបង្កឲ្យមានរបួសស្នាមលើរាងកាយ ប៉ុន្តែផលប៉ះពាល់សុខភាព ជាពិសេសទៅលើប្រព័ន្ធប្រសាទ គឺមានកម្រិតខ្លាំង។ ដូច្នេះការប្រើប្រាស់ឧបករណ៍នេះមកលើពលរដ្ឋស្លូតត្រង់កម្ពុជា ពីសំណាក់យោធាថៃ គឺជាការប្រើវិធីសាស្រ្តដ៏សាហាវនិងព្រៃផ្សៃគ្មានមនុស្សធម៌បំផុតរបស់ជាតិសាសន៍ថៃ មកលើពលរដ្ឋកម្ពុជា ទាំងដែលគ្មានអាវុធនៅក្នុងដៃទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNGYPKYXva3EYgoJw2CBlfQqgpelfVagl7wmsnYVZxv9fIUMrZz0Tr8yYQHt1UpTVODyQ_NQfKvdoD6hFOAW04-NIJd-UQz4OuqctKV4D-463vBazvGRQZauz91HYPiUZMG2Htg8H4h9yKP-10CCGvvv_-Iztc9K6w1vMl2pp2Gtdq9g0SCR4NqS8A-pk/s1280/photo_2025-08-26_10-20-21.jpg

ជាមួយគ្នានេះដែរ ក្នុងនាមជាខ្មែរយើងសង្ឃឹមថា អន្តរជាតិនឹងមើលឃើញពីសន្តានឈ្លានពានរបស់ថៃ ហើយផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការដាក់ពាក្យបណ្ដឹ.ងទៅកាន់តុលាការអន្តរជាតិ ដើម្បីកម្ពុជា ជាពិសេសប្រជាជនកម្ពុជាដែលកំពុងជួបទុក្ខលំបា.កត្រូវគេលួ.ចយកដីផ្ទះ ដីចម្ការ ឲ្យទទួលបានយុត្តិធម៌ពិតប្រាកដផងចុះ៕