បន្ទាប់ពីតារាចម្រៀង មាស សុខសោភា បាននិយាយលាតត្រដាងចោ.ទទៅកាន់អតីតស្វាមីលួចផិតក្បត់មានស្រី សឹងតែចង់សម្លាប់ខ្លួន ខំច្រៀងរហូតដល់រលូតកូននិងរឿងផ្សេងៗទៀតបានធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើល។ តារាចម្រៀង ពេជ្រ សោភា រ៉ូលីន រួមទាំង វ៉ាន់ នីឡា បានបញ្ចេញមតិផ្ទាល់ខ្លួននិងចង់ឱ្យទស្សនិកជនដោះលែងតារាចម្រៀង មាស សុខសោភា មានសេចក្តីសុខជាមួយនឹងដៃគូថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GdYqDH_pjv2lx62Nc-gisS2O62ZnVaMZBFurX7rYM859kuoCMRRt0TXF35P4saptyxj0Tb69ts0W8MQsOEOJ2ioaS89EKKvik1PW0fJYhUssEffhyphenhyphenCB-GtjIMp2leZKeK4GkCUAg4LlZRa_-y2EyXP8IqknOu4l1ABX4ktpjFGlXXS18xdZy3ZRTcmVs/s1280/photo_2022-07-27_15-10-42.jpg
តារាចម្រៀង មាស សុខសោភា បានចែករំលែកបន្តខ្លឹមសាររបស់មិត្តសម្លាញ់ដោយអមដោយសម្តីថា «ផ្លូវចិត្តសំខាន់ណាស់ ប្រពន្ធយើងគាត់ល្បី អ្នកជាប្តីមុនធ្វើអ្វីត្រូវគិតពីមុខមាត់គាត់ផង មើលសារនេះហើយមានអារម្មណ៏ថាលែងចង់បានប្តី»។ ងាកមកកាន់ រ៉ូលីន វិញគឺចង់ឱ្យទស្សនិកជនដោះលែង មាស សុខសោភា ឈប់ជេរគាត់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgna2qDWRPqHQXoYSoqMpnn-oJwEZtfSV-YATwlnbouSV-LoqKSOAmbj5Hd1OMnFEYN97Fy596D6d0qy79j6uJPyxwWoAfbK562bh_olPoLZCL7W_GcbJxCjH6d-BBlP111YeetbeokEBGkm2y28gzYNDaWoKEGNsK949vqj6k_5bKtTwBUn9mqVinj6W9j/s1280/image_2025-05-08_16-30-05.png

រ៉ូលីន បន្តទៀតថា «សេចក្តីសុខផ្លូវចិត្តរបស់យើង មានតែយើងទេ ទើបយល់ច្បាស់ ! បងប្អូនសាកស្រមៃមើលថាបើគេបញ្ជាឱ្យបងប្អូនធ្វើនេះធ្វើនោះខុសពីចិត្ត តើយើងធ្វើទេ ចម្លើយគឺអត់ បើធ្វើក៏ធ្វើទាំងទើសទាល់ដែរ។ រ៉ូលីន សុំចិត្តឱ្យដោះលែង មាស សុខសោភា ឈប់ជេរ ឈប់មុសារ បើមិនពេញចិត្តគាត់ក៏អូសចោលទៅ បើចូលចិត្តស្តាប់បទគាត់ក៏នៅតែបន្តស្តាប់ទៅ កុំនាំបាបជាប់ខ្លួន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyUTX8eCR6qJXx26xUeR2v_fKO6JlnKryvI8JVYNDajScbY0r4Ops9AQfVUKlGtYO0pBMApM1pNyqFiS58WJa1b40h9a_DR61jLF2RPDZ_9jWgsz2ShP7r0nmUzaP48whlZ79BpQbDLpC5yRt8rIadfFjG1rV-9LRJcSgUpSp5D7BWNaSnBeb3u55MHUit/s2048/image_2024-07-01_09-11-45.png
រ៉ូលីន ថាខ្លួនលោកក៏ធ្លាប់ជាមនុស្សម្នាក់ដែលរងសម្ពាធផ្លូវចិត្តដែរ ហើយខិតខំរកអ្វីដើម្បីមកជួយជុលផ្លូវចិត្តរបស់ខ្លួនដោយមិនឱ្យប៉ះពាល់ដល់អ្នកដទៃ អ្នកខ្លះស្តាប់ធម៌ អ្នកខ្លះចូលក្លឹបផឹកស៊ី អ្នកខ្លះរកមិត្តមកនិយាយរឿងក្នុងមានជម្រើសរៀងៗខ្លួនដើម្បីបំបាត់ទុក្ខផ្លូវចិត្ត។ រ៉ូលីន បានបញ្ជាក់ដែរថានេះគ្រាន់តែគំនិតបន្តិចបន្តួចរបស់ខ្លួនលោកប៉ុណ្ណោះហើយលោកនៅតែគោរពស្រលាញ់រៀមច្បង មាស សុខសោភា ដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCkEPUgMXBocG1qBpGBEVudQqz1E7io0N9s3k5ru7tw5Mw0C16nZDfafdEnTX1w0TelFDYHWDypMDN_Xb5EAW7Q2F7HMvJYXoQ-BrOWPlduojg_TkkNS3CQOkyiRE4y6dFVqOor5WyfYl9Mc0Lq6vxrZ520bW-TAJ4adYfgQCV65g9bQmezSTTSIyxSMP/s2048/image_2025-08-08_11-48-10.png
ចំណែកឯតារាចម្រៀង វ៉ាន់ នីឡា វិញបានបង្ហោះរូបមួយសន្លឹកជាមួយនឹងរៀមច្បង មាស សុខសោភា ដោយបានរៀបរាប់ពីអារម្មណ៍របស់ខ្លួនយ៉ាងស៊ីជម្រៅ។ វ៉ាន់ នីឡា បានលើកឡើងថា «ខ្ញុំមិនដែលវាយតម្លៃ គាត់សូម្បីម្តងចាប់តាំងពីគាត់មានបញ្ហាមក ត្រូវចាំថា អ្នកសិល្បៈ អ្នកមានអ្នកក្រអ្នកល្បីកម្រិតណា រឿងផ្ទៃក្នុងរឿងផ្ទាល់ខ្លួនគឺមានគ្រប់គ្នា សំឡេងគាត់ច្រៀងឱ្យយើងស្តាប់ជាសាធារណៈតែជីវិតឯកជនរបស់គាត់មិនអាចបង្ហាញជាសាធារណៈឱ្យយើងដឹងពី១ដល់១០បានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_eX39IWX8y-hiQ92WuMtem21gy7HmD9L3JpP2-CDrq4A2wPkFJTDzbuA52i3IsgBIHMvt1Mn1vTmwS7r_6eUeBj0vK107ngzU5EuQKREJbzjf5AEgqLWMwCaFxDBVzhVMKkMm6W-tXqkFF8KVt7bienlnVhacMVxjet80bSdrP5oT22yynNtwj_nuMPVK/s2048/image_2025-08-14_09-09-44.png

តារាចម្រៀងរូបនេះ រៀបរាប់បន្តថា «បែកគ្នាវាឈឺចាប់ណាស់ម្នាក់ៗទម្រាំសម្រេចចិត្តឈានដល់វគ្គបញ្ចប់គឺហែលទឹកភ្នែកវេទនាខ្លោចផ្សាដែលអ្នកដទៃមិនអាចឃើញ។ ឱ្យគាត់ស្វែងរកសេចក្តីសុខពិតរបស់គាត់ទៅ ជីវិតយើងមានមួយជីវិតគាត់មានមួយដូចគ្នា យើងចង់សុខគាត់ចង់សុខ សេចក្តីស្រលាញ់មិនមែនសំខាន់លើភាពស័ក្តិសម តែសំខាន់លើបេះដូង ខួរក្បាលនឹងចិត្តមានក្តីសុខនៅទីណា គឺទីនោះហើយដែលគាត់គិតថាជាទីសុវត្ថិភាពរបស់គាត់ជូនពរបងភា ឱ្យឆ្លងផុតនៅរាល់ទុក្ខសោកនិងឧបសគ្គទាំងឡាយ»។

គួរបញ្ជាក់ផងដែរថា តារាចម្រៀង មាស សុខសោភា គឺបានទទួលស្គាល់ជាសាធារណៈថាបុគ្គល វង្ស ចក្រាយុទ្ធ ហៅតាសក់សភ្នំត្បែង គឺជាស្វាមីរបស់ខ្លួន៕