អួយក្តែងៗថាកម្មវិធីរបស់ខ្លួនរៀបចំតាមបែប Professional ពេលនេះបុគ្គល ណាវ៉ាត់ រងការសើចចម្អក ឌឺដង វិញព្រោះតែរៀបចំកម្មវិធី Miss Universe Thailand ចំណាយអស់រាប់លានបែរជាឆៀងសម្រាប់បំពាក់ឱ្យបវរកញ្ញាខុសតួអក្សរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeV_Ls7R9BSBBYYDLI9wa1iZeagweXesVIELf9EqfQyeqSEoJ6LXFZaDyxSSbYkGbj552YrOKO0TBkRxnI9cWqPc0sw0ktItx3-njrf8bYejdxXegZwxLInnzJk5knkm0Lsr_OPAi1DrMyEu7KvsSOeFpN4AWwz8qosijwd1K3YGYOurGPwCotv0O9Piz/s2048/image_2025-08-25_10-35-51.png

ដូចអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ណាវ៉ាត់ ធ្លាប់និយាយដាក់លោកស្រី អ៊ឹម សុគន្ធា ថារៀបចំកម្មវិធីមិន Professional រហូតបញ្ឈប់ការរៀបចំកម្មវិធីពាក់កណ្តាលទីនៅប្រទេសកម្ពុជា។ ទោះយ៉ាងណា ទំនងជាផលតបស្នងវិញហើយព្រោះអ្នករៀបចំកម្មវិធីបែប Professional រៀបចំឆៀងមិនយកចិត្តទុកដាក់ធ្វើឱ្យពាក្យ Universe ខុសអក្សរត្រូវតែម្ចាស់មកុដប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFIwFKw_Mty7dPsrwU9V0ZPbzQoLEtzCHpILr9gNQfSAoAfeWgNiJOFx9JHJp50bB0qnSeM9haG622kM99qTMIRV-o-tDVZ0FPLLgZtWdu4lC488EoyKW_XZOhviI1GfZd2EyT3FkabZlZ1Nh6Al9ZzlVSwOOalAtD0JkksNBLj7thU99snkbza0VgsSnr/s1440/image_2025-08-25_10-37-16.png

កម្មវិធីប្រកួត Miss Universe Thailand ក្រោមការដឹកនាំរបស់ ណាវ៉ាត់ ដែលពោរពេញដោយភាពចម្រូងចម្រាសធ្វើឱ្យកម្មវិធីលំដាប់ខ្ពស់អាប់មុខមាត់បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើ Veena Praveenar ដែលមានឈាមឥណ្ឌាពេញខ្លួនកើតនៅប្រទេសថៃ។ ក្រោមការដឹកនាំរបស់បុគ្គលនេះគឺធ្វើឱ្យបេក្ខភាពមួយចំនួនបាត់បង់សតិ ប្រើប្រាស់វេទិកា នេះចោទមកខាងកម្ពុជាជុំវិញជម្លោះព្រំដែនព្រោះតែរណបម្ចាស់កម្មវីធីអសីលធម៌គឺបុគ្គល ណាវ៉ាត់ នេះឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_NZn-QcK14r1ryVgQzvi3cKYZkj55NM3dj1JepII-2Tn4vQ6WKCjpkyA3U4PHeZUGna1CLoILM-EQTnW_ALmEep-iqKIKLRxJltMWnR2-Okb8Wauml3LA3FYEEM0NMN7Kkiaozsv68tsdIX-lDMXWqjdTpm_wG4NqecPFq2zd6UR624Fo8uR8uHYeBxNd/s1440/image_2025-08-25_10-37-17.png

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ណាវ៉ាត់ តែងអួតក្តែងៗថាខ្លួនជាអ្នករៀបចំកម្មវិធីបែប Professional ដៀលខាងអ្នករៀបចំកម្មវិធីនៅស្រុកខ្មែររៀបចំមិន Professional បែរជាភ្លាត់ស្នៀតបន្សល់ទុកនូវក្តីអាម៉ាស់ព្រោះតែអ្នកជាប់លំដាប់រងផ្សេងទៀតរបស់ Miss Universe Thailand បែរជាឆៀងរបស់ពួកគេខុសអក្សរទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim1Ns-BdEoXwwArVwTsB54le3jXTO3SU4Fs6idWkUT3Ou82YqkF5G29IXQCCXbKWbloDj0gDAvC1q3sF-JJI6NMdYiwpekhBvFlHqarzgldXhJp63X958kYUyKemdaREUjKV3WLnWt8VAysccAM16TZcXErUhbw9qLhk-_qPJR58Fkk5n3dNM5fAsJSspP/s1075/image_2025-08-25_10-35-51%20(2).png

គួរបញ្ជាក់ផងដែរថាចាប់តាំងពីបុគ្គល ណាវ៉ាត់ ជ្រៀតជ្រែងក្នុងកម្មវិធី Miss Universe បានធ្វើឱ្យកម្មវិធីសម្រស់ដ៏ធំមួយនេះធ្លាក់ចុះកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង។ បុគ្គលនេះថែមទាំងឱ្យបេក្ខភាព Miss Universe Thailand 2025 Live លក់ផលិតផលបានកាន់តែច្រើនពិន្ទុបានកាន់តែច្រើនដែលយកកម្មវិធីនេះបានជាន់ឈ្លីកេរ្តិ៍ឈ្មោះធ្វើដូចជាកម្មវិធី Miss Grand ៕