(ភ្នំពេញ)៖ ក្រោយពេលថៃអះអាងថាខ្លួនបានរកឃើញទូរស័ព្ទដៃរបស់ទាហានខ្មែរដែលលាក់នៅក្នុងគន្លាតថ្ម ពេលចូលទៅបង្កប់មីនក្នុងទឹកដីថៃ លោក ម៉ៃឃើល ប៊ីអាល់ហ្វារ៉ូ (Michael B Alfaro) បង្ហាញការហួសចិត្តជាខ្លាំង ដោយចង់ហៅលោក អុីឡុន ម៉ាសក៍ មកវិនិយោគនៅកម្ពុជា ព្រោះកម្ពុជាអាចផលិតទូរស័ព្ទដែលអាចត្រូវភ្លៀងត្រូវខ្យល់ ទុកចោលអស់ជាច្រើនថ្ងៃបានដោយមិនជ្រាបទឹកខូច និងមិនអស់ថ្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNRDBWTCSxG4bp04zNVw_BvNmPDYKsBGysz16hvpJy2VyJ_pTFPjvicbCDZohRRMyOcvdxp-kqAbMsYAmA6KucVL85EkxJ1LU2zMonK92N02_hFUuFWa4s_rYcU1G0OZ0f98Mz9YBNVkD6QVwHMYI1qBC_CfrzjLDnRqIgU-7UJn82XwcwFD-MNUYGwcrl/s640/photo_2025-08-18_16-01-22.jpg
នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានរបស់ថៃបានចុះផ្សាយព្រោងព្រាតថាកងទ័ពភូមិន្ទថៃ បានរកឃើញទូរស័ព្ទមួយគ្រឿងដែលជារបស់ទាហានខ្មែរបានលាក់ទុកនៅគន្លាតថ្មហើយភ្លេច ពេលចូលមកបង្កប់មីននៅក្នុងទឹកដីថៃ។ ក្រោយការរកឃើញ កងទ័ពថៃបានឆែកមើលក្នុងទូរស័ព្ទនោះដោយបានប្រទះឃើញរូបថត និងវីដេអូសកម្មភាពដាក់បង្កប់មីនរបស់ទាហានខ្មែរដែលបានថតទុកនៅក្នុងនោះ ហើយកងទ័ពថៃបានអះអាងថា ទាំងនេះគឺជាភស្តុតាងដ៏ច្បាស់លាស់បំផុតថាកម្ពុជាពិតជាបានលួ.ចដាក់គ្រាប់មីននៅក្នុងទឹកដីថៃពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBRwU6iKKo4x5va-dmSl5AwyROgYSYcUmOYBGJ86yK8BmTrzOo58SjiTNq6GJJkXz5QuoPcvmdZkONFAJGhDcR78me2-_Ej4nXk7SQAXzk1JciQs5WZMboQUwVczFhcRK6bwCaRJg3CW6loUfMO091ce6NtMZxe2LuGJ8IUQJlvTj5IV3F1E9PX3i-3FRX/s853/photo_2025-08-20_11-40-30.jpg

បន្ទាប់ពីការប្រកាសរបស់ថៃបែបនេះ មានអ្នកវិភាគជាច្រើនបានលើកឡើងថាវាគ្រាន់តែជាការសម្ដែងរបស់ថៃ ដើម្បីចោ.ទប្រកាន់ និងបង្ខូចឈ្មោះកម្ពុជានៅចំពោះមុខអន្តរជាតិតែប៉ុណ្ណោះ។ បើតាមផេកជនបរទេសម្នាក់ដែលមានឈ្មោះថា Kevin Smith KH បានបង្ហោះវីដេអូមួយដោយរៀបរាប់ថា វាមានចំណុចជាច្រើនដែលមិនសមហេតុផលទាល់តែសោះ ក្នុងការឲ្យជឿថាទូរស័ព្ទនេះគឺជារបស់ទាហានកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFo355JbGlPOZvS-R2ajFqNt9chH4rSY4F60fSmZAQ_Q8cpCNNNp_JIQVVPUh_67DEz6J87RmAuch8yRmeCOH957NdPsyT92j1szk8KlwgcpCFD8OE9mXL-mQfbZ2Vn0JjSaVLq6-y4DOfrMMbqHl4UswH1ZCvYrLVsgCAhCyyHJYYl8tp3w0bujlvA9O8/s1280/photo_2025-08-20_11-40-38.jpg
ចំណុចធំៗដែលគេយល់ថានេះជាការសម្ដែងរបស់ថៃរួមមាន៖ ១. តើអ្នកណាទុកទូរស័ព្ទចោលជាមួយនឹងខ្សែសាកដូចនេះ? ២. តើអ្នកណាទៅល្ងង់ដល់ថ្នាក់ថតសកម្មភាពខុសច្បាប់របស់ខ្លួនទុកក្នុងទូរស័ព្ទធ្វើអ្វី? ៣. បើមើលទៅ ទូរស័ព្ទនេះទំនងជាទុកចោលច្រើនថ្ងៃហើយ តែហេតុអ្វីបានជាវាមិនត្រូវភ្លៀងជ្រាបទឹកខូច និងមិនអស់ថ្មបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjkAvzkaP5L49zZPvTMRBv5gQyS3BrX29pMeV8w-rkpz6Fiyt0ssP917tLHVt6E42DdVgGxMCM9tD3LG6QcOLkYeotI-OEB7Bdko4XyHhGr3tXUA6ea39LmQq4ejCAhWzX5wovpvrk9sxPDoQ_yRmKwlIkJOW7ot_GfweqeLr6D2qQ9n4yHo8-US39ISPM/s1280/photo_2025-08-20_11-40-33.jpg

ទន្ទឹមនឹងការបង្ហោះវិដេអូរបស់ Kevin Smith KH លោក Michael B Alfaro ដែលទើបចាក់ចេញពីប្រទេសកម្ពុជាទៅដល់សហរដ្ឋអាមេរិកនោះ បានចែករំលែកបន្តនិងសរសេសំណេរខ្លីមួយបែបហួសចិត្តថា៖ តើអ្នកគិតថាកម្ពុជាអាចផលិតទូរសព្ទមិនជ្រាបទឹក ជាមួយនឹងថ្មកាន់ដែលទុកចោលយូរហើយមិនចេះអស់ដូចនេះឬ? អ្នកណាក៏បានដែរ សូមប្រាប់ លោក Elon Musk ឱ្យទាក់ទងមកកម្ពុជាផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTur9F5iwRIVmhx_Hu2gYt3cMyLS-vGQ614syzx3Zo8txdNKt9wqVjV-IESL4QEAXkfqBDxEbCfyNFc3BVDu3MyeRIyeA4G8cgZLiXqHw8ka-OkA6-4JUbIQEW1ylA7rmipg2PzINXM4a_d4rMy8qeQHy8SgabofLiBWR-CMSXywA5ZtYVmOiTTQMVDr5z/s1280/photo_2025-08-20_11-40-35.jpg

ក្រៅពីលោក Alfaro ប្រជាជនខ្មែរគ្រប់រូបដែលបានឃើញព័ត៌មាននេះ ក៏មានការហួសចិត្តមិនស្ទើរនោះដែរ ដ្បិតថៃមិនត្រឹមតែចូលចិត្តផលិតភាពយន្តដែលមានល្បិចពិសពុលប៉ុណ្ណោះទេ ប៉ុន្តែសូម្បីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកសារព័ត៌មាន និងប្រជាជនថៃមួយចំនួនក៏ចូលចិត្តសម្ដែងផងដែរ៕