ខេត្តកោះកុង ៖ កម្លាំងនគរបាលការពារព្រំដែនទឹកលេខ២៦៩ បានចុះប្រតិបត្តិការបង្ក្រាបទូកដឹកទំនិញជាគ្រឿងសមុទ្រ បាន ១ទូក និងចាប់ឃាត់មនុស្សចំនួន២នាក់ ពាក់ព័ន្ធនឹងការនាំចូលទំនិញគេចពន្ធមកពីថៃចូលកម្ពុជា។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនមន្ត្រីគយ បាននិងកំពុងស៊ើបអង្កេតបន្តតាមនីតិវិធីច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCLt2KIZJFvJ9KxEn5SPrki9sEJh_yXtMmQ0PbsCfzXSAlMVWJ9JVqY4muDvjz_RIS7fFWFIbVxOvPnHgy3FbKV_b1uTkA1Bt9sSSlboGbfPE7Xj1l0pyhc1WOyT6-tt7lc6aX9kLKO8TqdAvQNwvTZY1LdK98QpoPGhu8Wn40zHgLctsI02tRvPWDQbIB/s1280/photo_2025-08-21_08-41-04.jpg

នាព្រឹកថ្ងៃទី២០ ខែសីហា លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទំនិញដែលត្រូវនាំចូលដោយមិនបានបង់ពន្ធពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ចាប់ឃាត់ទុក និងបានប្រគល់ជូនសមត្ថកិច្ចគយ និងរដ្ឋាករខេត្ត សហការជាមួយ ក.ប.ប ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmEEXi2aY0jBTF3p4-ToVoZpiLnBvH8zKg2pUkA6zrzQZg-jNEhherzDMeyfez41_yuJ3UHOtlMXxfk1Tr7h6YuHgf762qDqGuzENd7sA_R2Ku3bLoUtY6HLEqF2TDG90iqh_oIn_6-q-qjgomgF_n6OlaD5V3hwo3DYtL1OUREOR5l4TJE_VeByNHOtA/s1280/photo_2025-08-21_08-40-56.jpg
ទូកដឹកជញ្ជូន ភាគច្រើនសុទ្ធតែជា ត្រីគោបង្កក មឹក ក្តាមថ្មសក ខ្យង និងចាក់ច្រែង ដែលជាមិនបានបង់ពន្ធគយ ត្រូវបាននគរបាលការពារព្រំដែនទឹក បង្រ្កាបបានភ្លាមៗអំឡុងពេលប្រុងឡើងទៅគោក កាលពីម៉ោង១០ព្រឹកថ្ងៃទី២០ ខែសីហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBt_oIs7gwbmR057qH_lcS4ROCvn83cwKMnjvhq_Qqi1vRRoRowP8Ba8_fMNAjuFFVQl81BdJx5tkOR0ZmXrDwwZULgJ48_3Eq-xSHh73Mi6kvV3BY5_kvZ1bMP8u96UkcKnHqQd8g_GmCsaGoeKTH2JWYGPQRTb34xwR9U0q0b8EYfE5K6uFOEQp-b69u/s1280/photo_2025-08-21_08-40-58.jpg

លោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង បានដឹងនៅម៉ោង៦និង០៦នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ថា ក្រៅពីឃាត់ទំនិញគេចពន្ធ សមត្ថកិច្ចក៏ឃាត់បានមនុស្ស២នាក់ ទី១៖ ឈ្មោះ ឈិត ទុំ ជនជាតិខ្មែរ និងទី២៖ ឡន់ ប៉ែង ជនជាតិថៃ និងវត្ថុតាង មានទូកកន្ទុយវែង និងម៉ាស៊ីតបាត១គ្រឿង នៅចំណុចព្រែកកោះយ៉។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJcv3qPXpKbNEOpT1ji23uSwCnJiy-RXH5YTeSeAhRXuCGgO1eCusyO-tMKxC_sG50VgQWu7Ksws46xIm5wLk22MPe9-iRc2bGi6uhd3IpZCHEOebaON5I6gQYpL-JnYU_9rXgxbNOIrcgnz-VsVHrxuJoO8gSUz__RGsdBMwrHcI7zbdhTk9vt_05WZll/s1280/photo_2025-08-21_08-40-59.jpg

បើតាមលោកអភិបាលរងខេត្ត ក្រោយពីត្រួតពិនិត្យឃាត់បានរួចរាល់ ប្រធានគណៈកម្មការត្រួតពិនិត្យការដឹកជញ្ជូនទំនិញក្នុងភូមិសាស្ត្រខេត្តកោះកុង និងសមត្ថកិច្ចជំនាញប្រគល់ជូនមន្រ្តីសាខាគយ និងរដ្ឋាករខេត្ត បន្តស៊ើបអង្កេតអនុវត្តនីតិវិធីច្បាប់ទំនិញគេចពន្ធមកពីថៃ ត្រូវបានប្រភពព័ត៌មានក្រៅផ្លូវការទម្លាយថា មាននការដឹកជញ្ជូនតាមផ្លូវទឹកក្នុងចំនួនច្រើនមិនយប់ឬថ្ងៃនោះទេតាមសមុទ្រ ប៉ុន្តែទោះយ៉ាងណាសមត្ថកិច្ចក៏បង្កើនការតាមដានល្បាតបង្រ្កាបផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRT09LptMk40zRW4U1aLFeAvx76ZS-VbN-JZJ6zD8QpYQobCoQRrHY1jLZmf9oRDFKymkPpmXguR3RUBFnlWh_ZQNp8PfUqkxygl3p-2tohhjxVTnjOZRRUEp4ZdWSRoSA1fu6A1NGiNeDRHui_DIBq9vG7NNa9rIbIgyZ1bqMX30XPJAOeFLKAiLz_Ik/s1280/photo_2025-08-21_08-41-01.jpg