តារាចម្រៀង ជី ដេវីត បានទម្លាក់បទថ្មីមានចំណងជើងថា «ចងចាំ» ដែលស្តែងពីភាពឈឺចាប់របស់ប្រជាជនខ្មែរដែលប្រទេសថៃឈ្លានពានកាលពីថ្ងៃទី២៤ កក្កដា ។ខ្លឹមសារនៃចម្រៀងនេះក៏បានរៀបរាប់អត្ថន័យជាច្រើនទៀតជាពិសេសទាហានខ្មែរត្រូវបានកងកម្លាំងថៃប្រើល្បិចពិសពុលមកធ្វើជាចាប់ដៃប៉ុន្តែវាគឺជាអន្ទាក់។ មិនត្រឹមតែប៉ុណ្ណោះ ថៃគឺបានដាក់សម្ពាធមានការរាយបន្លាលួសនៅតាមបន្ទាត់ព្រំដែន ហើយព្យាយាមស្ងៀមស្ងាត់រឿងទាហានទាំង១៨នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM6SlJaG63v1NtlxnVdUeOEGRVSmZctI-052SRH151RRs0TYuKoM0R5faUeugWq7EXdpMe8M-w1450RvFf1wA8TmYV5vj43lXOs9rdLWuCyIADYIAgEPF-1IIguOTusCQV9QrP5EShllxpkw07DO_YY9P-l6xXrfoJfozvnktzGSug0yP5FFItYa9nls3-/s2048/image_2025-08-20_14-55-30.png

ជី ដេវីត បានទម្លាក់បទ «ចងចាំ» កាលពីយប់ថ្ងៃទី១៩ សីហា បន្ទាប់ពីភរិយារបស់ខ្លួនគឺ ទេព បូព្រឹក្ស បានទម្លាក់បទ «យុទ្ធសង្គ្រាម»។ លោកបានបន្ថែមខេបសិនថា «ជីវិតជូនជាតិ ធាតុជូនម្ដាយស្ដាប់ប្រយោគនេះ ដាស់កម្លាំងចិត្តកាយបូជាជូនជាតិដោយមិនស្ដាយរូបកាយជីវិតយើងអាចស្លាប់ ជាតិយើងមិនអាចឡើយស៊ូស្លាប់មិនដកថយ ព្រលឹងខ្មែរក្រោកហើយស្មារតីរួបរួមពួកយើងនឹងកកើត តស៊ូការពារទឹកដីកំណើត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjplLesqDTILokP6ZDh7UQVC5VZwBZwsnwptl3duL_fRnm_8VLjlcKGjN0L8rtcLe9rIBmh_om4MDFN0GlM2Ezh9CS3EpymEzbzxDRHQ2S4pvyBW0PBP0Vu4K0L5JtSYN2v9UK0V-A8NE7V0pTVOA1UPtLD2siu99LwAQJCuYuKtE4Mqry_lgnGDB1m9tsL/s2048/image_2025-08-20_14-55-35.png
នៅក្នុងបទចម្រៀងនេះគឺបានបង្កប់ខ្លឹមសារជាច្រើនដោយ ជី ដេវីត លើកពីការឈឺចាប់របស់ប្រជាជនខ្មែរគ្រប់រូបដែលប្រាង្គសិលាត្រូវបានកម្ទេចដោយការឈ្លានពានសង្រ្គាមខ្មែរ-សៀម មិនចង់ឱ្យខ្មែរថ្កើង។ ខ្លឹមសារបទ«ចងចាំ» ក៏ថ្លែងពីវីរភាពរបស់ទាហានកម្ពុជាដែលពលីការពារដីខ្មែរព្រោះតែតទល់ជាមួយខ្មាំង ហើយទាហាននៅជួរមុខនៅតែតតាំងទោះគេសន្ធប់យ៉ាងណាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8afMbROaahbC7QwrwyVlc5txhxFgp6TvFKm-VkitAg8tedUmTN-vn4wZ2KwaUK0zMMXxEekV8gocOXbo2HwzQ9glGsv0K6sQPDNK5ml-gtui34-hpVKJrR-l-t4BPR_vIzILpYNc7q5AZmLWvSty4gJHEenC7YF_5bAM1DLNvbmsQuIWwEW9qs-oG0Xyi/s2048/image_2025-08-20_14-55-32.png
តារាចម្រៀងរូបនេះក៏បានលើកយករឿងទាហាន២៣នាក់ធ្លាក់ចូលអន្ទាក់ថៃ ក្នុងគោលបំណងលូកដៃរាប់អាន ប៉ុន្តែនេះជាធ្នាក់របស់ពួកខ្មាំងសត្រូវ ហើយខ្មែរចង់បានតែសន្តិភាព ប៉ុន្តែវាចាប់ទាហានខ្មែរជាគំនាប និងប្រឹងដាក់សម្ពាធ រាយបន្លាលួស គេចវេះមិននិយាយរឿងទាហាន១៨នាក់ ចាប់ទាំងមនុស្សលួចទាំងទឹកដី។ ជី ដេវីត ក៏រៀបរាប់ពីភាគីកម្ពុជាខំស្ងាត់រកដំណោះស្រាយ ទាំងខាំមាត់សង្កត់ចិត្ត ពាក្យសម្ដីគេគ្រប់ម៉ាត់គឺគេចង់តែសម្លាប់ ប៉ុន្តែយើងរួបរួមគ្នាព្រោះពេលនេះជាវេលាដែលត្រូវតែស្ដាប់ពឹងពាក់លើច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4rUuanoyOauhn14sG-9VGV3ykg5mHCLJDuCCdZZLXLXwqXjBMcCjtffEbFRJ7TGvQmtGgf5v82qhj-wp5yWebTFSYNYxD7SgxhWFhi-agzKn4BdQTZP7ga1ux5SsDz1pAPHqvsxbsUHKp28bv0lK5pkJkHF58gz3RKaaNPz76ClpxjoXfg7piU21CCm7l/s1280/image_2025-08-20_14-55-38.png

ប្រឈមនឹងខ្មាំងសត្រូវឈ្លានពាន តារាចម្រៀង ជី ដេវីត ក៏បានបញ្ជូលអត្ថន័យពីទ័ពជួរក្រោយមិនឱ្យទ័ពជួរមុខឯកាចាំផ្ដល់ជំនួយទំនុកបម្រុងនូវស្បៀងអាហារ ជួយគ្រួសារជនភៀសសឹក ជាកម្លាំងសាមគ្គីទោះគេកាច់ក៏មិនបាក់ហើយភាពសច្ចៈនឹងឈ្នះ។ លោកក៏បានដាស់ស្មារតីថាសង្គ្រាមលើកនេះត្រូវតែចាំ ផ្ដាំកូនចៅពីសន្តានខ្មាំងដែលចូលមកឈ្លានពាននៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiomUmVVtjXQkk0x1u5-FylPHJBgc01KGBHX7rKHDv8UW7Vmff2UDtc_oaH_UoRJ-du4l9dNiixSkC5XILCUzuI_5kCddrIobHLSva4OL8nobpDjGINtGPNtIE4lALDeOE3Q-94D0QlW2AmLogCvV8TVQ3fOYM4FjocDx9GI3eAfy4lPpzZF6PAnF9MKYiO/s2048/image_2025-08-20_14-55-29.png

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែសីហា វាមានរយៈពេល២២ថ្ងៃ ដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង៕