ថ្មីៗនេះបណ្តាញសង្គមរបស់ចិនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពី Tian Xi Wei និង Lai Wei Ming ណាត់ជួបគ្នា។ ពាក្យចចាមអារ៉ាមនេះ ផ្តើមចេញពីការបង្ហោះមួយ ដែលបង្ហាញពី តារាសម្តែងទាំងពីរញុំាបាយឆាដូចគ្នា សូម្បីតែចានក៏ដូចគ្នា។
.png)
Tian Xi Wei និង Lai Wei Ming អ្នកទាំងពីរបានចូលរួមនៅក្នុងរឿងភាគទូរទស្សន៍ Moonlit Reunion ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃទី ១៨ ខែសីហា។ ដូច្នេះហើយទើបមានការរំពឹងទុកជាច្រើនអំពីទំនាក់ទំនងរវាងអ្នកទាំងពីរអំឡុងពេលថតរឿង។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងការផ្សាយផ្ទាល់មុនពេលរឿងនេះចាក់ផ្សាយ Tian Xi Wei បាននិយាយភ្លាមៗដើម្បីបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ។
តារាស្រីរូបនេះបានប្រាប់ថានាងបានអញ្ជើញតារាសម្ដែង និងក្រុមការងារមកពិសាអាហារពេលល្ងាចរួមទាំង Lai Wei Ming ផងដែរ។ Tian Xi Wei ក៏ជាអ្នកផ្ញើរូបថតអាហារចូល Group chat ឱ្យគ្រប់គ្នាប្រើប្រាស់ និងបង្ហោះ ដែលនាំឱ្យមានការយល់ច្រឡំ។ តារាស្រីវ័យ២៧ឆ្នាំរូបនេះបានបដិសេធចំពោះពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹងតារារួមអាជីពរបស់នាង។ .png)
សកម្មភាពរហ័សរបស់ Tian Xi Wei ត្រូវបានទស្សនិកជនគាំទ្រ។ ដោយសារតែនាងកំពុងសម្ដែងតួឯកស្រីក្នុងរឿង «Moonlit Reunion» គូជាមួយតួឯកប្រុស Xu Kai ។ ប្រសិនបើតួឯកស្រីមានពាក្យចចាមអារ៉ាមថាកំពុងទាក់ទងជាមួយតួប្រុស Lai Wei Ming វាអាចប៉ះពាល់អវិជ្ជមានដល់ការសម្តែងភាពយន្ត និងបទពិសោធន៍នៃការទស្សនារបស់ទស្សនិកជន។
កន្លងមក Tian Xi Wei ធ្លាប់មានពាក្យចចាមអារ៉ាមថាបានណាត់ជួបមិត្តរួមការងារជាច្រើនដងដូចជា Dylan Wang ជាដើម។ នៅឆ្នាំ២០២២ Tian Xi Wei ត្រូវបានគេសង្ស័យថាមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែង Qu Chuxiao ។ ប៉ាប៉ារ៉ាស៊ីថតបានពេលអ្នកទាំងពីរចូលនិងចេញពីសណ្ឋាគារដូចគ្នា។ នៅពេលនោះនាងបានបដិសេធពាក្យចចាមអារ៉ាម។
ក្នុងរឿង «Moonlit Reunion» ដែលទើបតែចាក់ផ្សាយនោះ Tian Xi Wei និង Xu Kai ក៏ត្រូវបានគេសរសើរថាជាគូស្នេហ៍ដ៏ស្រស់ស្អាតផងដែរ។ ទស្សនិកជនជឿថា ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហារបស់ Tian Xi Wei ជាច្រើនកើតចេញពីការពិតដែលនាងតែងតែបង្កើតអារម្មណ៍ទាក់ទងជាមួយតារាប្រុសរបស់នាង។ សកម្មភាពស្និទ្ធស្នាលរបស់នាងក្នុងអំឡុងពេលផ្សព្វផ្សាយភាពយន្តនេះក៏ងាយនាំឱ្យមានពាក្យចចាមអារ៉ាមស្នេហាដែរ៕










