តារាចម្រៀង លីម តិចម៉េង គឺជាសិល្បករខ្មែរម្នាក់ជាញឹកញាប់បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនជុំវិញជម្លោះព្រំដែនកម្ពុជានិងថៃ។ ទោះយ៉ាងណាការនិយាយអំពីប្រទេសជាតិនេះ តិចម៉េង បានបញ្ជាក់ថាមានផលប៉ះពាល់លើការងារដោយមិនដឹងខ្លួន ខណៈធ្វើឱ្យ Sponsor ជាច្រើនមិនសប្បាយចិត្តចំពោះលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfl8S8PzeaV1vgZwgS5edsvvOEbMcumeupqb5knq3VVFeErn3AoQEs2IlL_OoDdnqiHW_9yTzFmM48CAsrZ2dtNbt4aswteHO6K_Taf_DLncNXrArRhR_xjjgxHtXAdHRzQEih-ZI95w6VnEq2Y_KuH4bbIRR08SZfnIPD6JJXlrlbkfEa7xUVIb-adWPM/s2048/image_2025-08-19_14-51-19.png

កាលពីថ្ងៃទី១៦ ខែសីហា ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «មិននឹកស្មានថា ការបង្ហោះពីបញ្ហាប្រទេសជាតិរបស់ខ្ញុំកន្លងមក ធ្វើឱ្យ Sponsorជាច្រើនមិនសប្បាយចិត្ត ហើយប៉ះពាល់ការងារជាច្រើនទៀតដោយមិនដឹងខ្លួនទៅទៀត។ មិនអីទេផ្លូវនេះ៩ឆ្នាំហើយ គ្រាន់តែខ្ញុំទើបតែដឹងពេលនេះឯង ហើយពិតជាសូមទោសដែលខ្ញុំឈប់មិនបានទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLkTW_NteKf01knM3L8TlHUgj1ptDGJPeTgXDSGGeXFGBeiHTrA0Cv-8M5KsfG4_Iir-jYez-sAMMs-PlvDT18C7dIoQvcqFUjov_SSLZV6pxLyUerjvIAIBld39SbyZN4wGsbTK6B5OC2e28U5Z3RTUriePGSjLio2EZSnL7qhVRG-wxsv8spc-t9fVGE/s2048/image_2025-08-19_14-51-15.png
បន្ទាប់ពីតារាចម្រៀង លីម តិចម៉េង បានបង្ហាញថាលោករងផលប៉ះពាល់លើអាជីពការងារព្រោះតែបង្ហោះពីប្រទេសជាតិច្រើនពេកនោះ អ្នកក្នុងចង្កោមសិល្បៈនិងអ្នកគាំទ្រជាច្រើនបានផ្ញើសារផ្តល់កម្លាំងចិត្តដល់លោកព្រមទាំងកោតសរសើរដែល តិចម៉េង មិនបោះបង់ទោះបីជាជួបប្រទះបញ្ហាខាតបង់ប្រាក់ចំណូលក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd6LbFALHGQUitkYUaH5mdcgr6khBz4oJVXd9nMqosVTPRqAvMjLsBeaijaq7qkcWvPlWDB-LGR3BLsGgN-dmRbozfy1YZv9zA758IpARuwYGJ9inIiyBIyjvUabjqsrJ1YDmQC4qDiL5zME_7rb81bjCoHSl6lF6fuozlolKXJdXiWhtR-AA1h389CL0c/s2048/image_2025-08-19_14-51-18.png

អ្នកគាំទ្ររបស់លោកក៏បង្ហាញការព្រួយបារម្ភដោយសារតែ លីម តិចម៉េង ជួបបញ្ហាច្រើនមានទាំងការលាបពណ៌, Sponsor ខ្លះមិនសប្បាយចិត្តដោយសារតែការនិយាយការពារប្រទេសជាតិធ្វើឱ្យប៉ះពាល់ការងារប្រចាំថ្ងៃ ប៉ុន្តែ លីម តិចម៉េង បានចេញវីដេអូបញ្ជាក់ថា លោកមិនអីនោះទេ ហើយគ្មានជម្រើសអ្វីក្រៅពីបន្តអ្វីដែលលោកអាចធ្វើបានសម្រាប់សង្គមជាតិរបស់ខ្លួន។ ម្ចាស់ពានរូបនេះថា លោកមិនអាចឈប់បានទេ បើលោកឈប់ប្រជាជនខ្មែររាប់លាននាក់នឹងខកចិត្ត ហើយលោកក៏គ្មានមុខឯណាទៅដោះសារប្រាប់ដូនតាខ្មែរគ្រប់ជំនាន់ដែរ៕