ខូឡាជេន គឺជាប្រូតេអ៊ីនមួយប្រភេទដែលរាងកាយរបស់យើងផលិតដោយខ្លួនឯង ដែលជួយថែរក្សាស្បែក សក់ ឆ្អឹង និងសន្លាក់ឱ្យមានសុខភាពល្អ។ យ៉ាងណាមិញ ពេលអាយុកាន់តែច្រើន ខូឡាជេនក៏ក្សត់ទៅតាមហ្នឹងដែរ ទើបនារីៗ មួយចំនួនងាកទៅរកការបំពេញវា ជាពិសេសតាមរយៈអាហារបំប៉នផ្សេងៗ ។ ទោះយ៉ាងណាក៏ដោយ ក្រុមមនុស្សមួយចំនួនខាងក្រោមនេះ មិនសាកសមក្នុងការទទួលទានអាហារបំប៉ន collagen ឡើយ ព្រោះអាចបង្កគ្រោះថ្នាក់ដល់រាងកាយច្រើនជាងអត្ថប្រយោជន៍។ ដូច្នេះតើមនុស្សប្រភេទណាខ្លះដែលមិនគួរទទួលបាន collagen?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeo_pea7cVJ17CUn-coeHlbE9ZI9jFPbo1fnqYaFBBswrt69Fd4KX5qyz02wXbI-KKOOpCFJ1QakfreTn0fKPUzcmO7PLopJ3KV8WrwYKa6E04qVZFxbR_HFFqIpD8u4PN3mP1jsVbrdvHZJcKYNbadkVSWryLJ6j8Aw-3CSCV5yAgcr1g3f0pxNBf3Dl/s615/image_2025-08-18_13-50-17%20(3).png

មនុស្សដែលគួរជៀសវាងកូឡាជែនមានដូចជា÷

១. អ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ
ខូឡាជេនមានប្រូតេអ៊ីនប្រមូលផ្តុំ។ នៅពេលទទួលទានក្នុងបរិមាណច្រើន អាចបណ្តាលឱ្យមុខងារតម្រងនោមចុះខ្សោយរយៈពេលយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTObR-FwOQGGlZX-y5OF-JZTkybMtREQ6dVc2gSnxRfAajIDmYxM8eEFZNlFsuwPmgVGvSUltgYI0PfFcJZ-rK1zpiiSr-ls-IkBc_3q4ntfqb38mjB89C_QgPE3pYcOHfGB54oNRJcKGexhaXc88WnrDCrgaclUe3_g9YDn-kPihBHM0uKHDOQw4oZivt/s1280/image_2025-08-18_13-50-17.png

២. អ្នកដែលមានអាឡែស៊ីទៅនឹងត្រី ឬប្រូតេអ៊ីនសមុទ្រ
កូឡាជែនភាគច្រើនត្រូវបានចម្រាញ់ចេញពីស្បែកត្រី ឆ្អឹងត្រី ឬសត្វសមុទ្រ ដែលធ្វើឱ្យវាមានហានិភ័យនៃអាឡែស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi74MSBHQycUdWnB7tiQ2BKYvEIu0CLEFCo6rF5Vh0G0PFR5a-3BDdDS-lmxlRqHnonDyLg_NtYEp6MuqBe1EjBhADtBvu04yLjwnevT4QJpckP5UcURnEwoexMLVbuNpdMQhP-KRURsWH-BOZZoGcmMh0RoZ_8YqxB4jzoqVJgPQMp1Kvh14ZcCc-zLtBw/s1200/IMG_20250819_102700_595.jpg
៣. អ្នកដែលមានជំងឺថ្លើម
ថ្លើមជាសរីរាង្គសំខាន់សម្រាប់ការបំប្លែងសារជាតិប្រូតេអ៊ីន និងការបញ្ចេញកាកសំណល់។ ការទទួលទានកូឡាជេនច្រើនពេកអាចបណ្តាលឱ្យមានការប្រមូលផ្តុំនៃសារធាតុកាកសំណល់នៅក្នុងខ្លួន។

៤. អ្នកដែលមានបញ្ហារំលាយអាហារ
មនុស្សមួយចំនួនមានប្រព័ន្ធរំលាយអាហារយឺតជាងធម្មតា ហើយនៅពេលទទួលទានខូឡាជេនច្រើនពេកអាចបណ្ដាលឲ្យមានអាការៈ ដូចជា ហើមពោះ ឬរាគរុសអាចជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcR-ZCq2nlPMuZ2EpTp3u_A6wNyDV07XTYPWAq15hI1X0FZSZgmeNiwakKbV4C9z9wQWyAgj0esI2zo6zFCW4bSOHRIbfjV2qwaoKs8eYxlUmqTBpWfgbA2uIT68JxiTvYsqbFEo4kSy93uKn4MKDSxwfsZDtxM08eQEz6X0RCLzSQfoyycH71ub99XaXQ/s1080/IMG_20250819_102705_041.jpg
៥. ស្រ្តីមានផ្ទៃពោះ ឬបំបៅដោះកូន (គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិត)
ថ្វីត្បិតតែ Collagen គឺជាប្រូតេអ៊ីនក៏ដោយ ប៉ុន្តែផលិតផលមួយចំនួនអាចមានសារធាតុបន្ថែម សារធាតុរក្សាទុក ឬសារធាតុចម្រាញ់ពីសត្វក្នុងទឹក ដែលប្រឈមនឹងការបំពុលដោយលោហធាតុធ្ងន់ ដែលអាចបណ្ដាលឲ្យ ទារកងាយនឹងឆ្លងមេរោគ។

ទោះជាយ៉ាងណា មិនមែនតែមនុស្ស ៥ ប្រភេទខាងលើប៉ុណ្ណោះទេ ដែលគួរមានការប្រុងប្រយ័ត្នក្នុងការទទួលទានខូឡាជេន មនុស្សដែលមានសុខភាពធម្មតាក៏គួរប្រុងប្រយ័ត្នផងដែរ ប្រសិនបើផលិតផលនោះមិនមានការបញ្ជាក់ត្រឹមត្រូវ ឬបរិភោគច្រើនលើសពី 2,500-10,000 mg/ថ្ងៃ ព្រោះរាងកាយមិនអាចស្រូបយកបានទាំងស្រុងនោះទេ។ បន្ថែមពីនេះគួរផឹកទឹកយ៉ាងហោចណាស់ពី 1.5 ទៅ 2 លីត្រ ក្នុងមួយថ្ងៃ ដើម្បីជួយក្នុងការស្រូបយក និងបញ្ចេញកាកសំណល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5zPgLeIFuFk6B7FnVgNCMCFI7FF9Vr3xAIY1H5ld-oeXXB_p4jevHg3IoafTtg0_7hPKJHpCDr2g2-cMFNJoFm9J58Ra66q2BVOLQTG9rII73C2rmOwEb6r7DOy19LRDqH-799yhCrBHyrClFtSbykUNzgZiycWCcgt5eWoMBqh_hwqbhxkSMI_C6wN7w/s1520/image_2025-08-18_13-50-17%20(4).png

យ៉ាងនេះក្ដី ការទទួលទានកូឡាជេនច្រើនពេកក៏មានផលវិបាកផងដែរ ដូចជា
ឈឺពោះ ឬរាគ ឡើងមុន ឬកន្ទួលអាឡែស៊ី(ដែលកើតឡើងក្នុងករណីខ្លះ) ធ្វើឲ្យតម្រងនោមនិងថ្លើមមានសម្ពាធ និងធ្វើឲ្យឡើងទម្ងន់ ប្រសិនបើទទួលទានជាមួយអាហារបំប៉នផ្សេងទៀតដែលមានជាតិស្ករ ឬកាឡូរីខ្ពស់។ ដូចនេះ ប្រសិនបើអ្នកមានជំងឺជាប់ខ្លូន គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន មុនពេលប្រើប្រាស់ដើម្បីការពារផលប៉ះពាល់ និងហានិភ័យសុខភាព៕