ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច និយាយថា គ្មានការរុះរើបន្លាលួសនៅព្រំដែនកម្ពុជា-ថៃទេ ប្រសិនបើប្រទេសទាំងពីរនៅតែចរចាគ្នាបន្តទៀត ។ រីឯការពន្យារពេលកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) គឺគ្មានបញ្ហាអ្វីទេសម្រាប់ប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgFbns24uKhEm82SyTl71IlgnBQukg2LrHDnTiymopq0QQZZJuPykzEEYcKmOaLPuWAG2Zn5zwqHqTuQruJZlnRrznfRDgK_FW_aKbo9IyodZjUNpd5pST3xBQritCzmOK1u8gAm3NLJVDfGR19H4CeobESFbDyZRtIb77SKFZ2fczcB0KBCcOUVNdeha/s1024/photo_2025-08-18_17-04-34.jpg

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បាននិយាយមុនកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិពាក់ព័ន្ធនឹងបណ្តាញសង្គមផ្សព្វផ្សាយព័ត៌មានថា ប្រទេសថៃនឹងរុះរើបន្លាលួសដែលកងទ័ពថៃពង្រាយនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីសន្តិភាព កាត់បន្ថយភាពតានតឹងថា សូមពលរដ្ឋរង់ចាំស្តាប់ព័ត៌មានពិតប្រាកដពីលោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png

ចំណែកកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៅបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់បុរី និងត្រាត ដែលកម្ពុជាពុំឯកភាពតាមសំណើររបស់ថៃនោះ លោក ណាត់ថាផុង និយាយថា គ្រប់យ៉ាងនឹងដំណើរការតាមលទ្ធផលនៃគណៈកម្មការព្រំដែនទូទៅ ។ រីឯការពន្យារពេលកិច្ចប្រជុំ RBC ទៅធ្វើនៅថ្ងៃទី២៧ ខែសីហានេះ គឺប្រទេសថៃគ្មានបញ្ហាអ្វីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzWMBqWTYEnU27mDKXbHSMIyaMTWD3CE6B7NwvINxz05VfJoUlzo7O4OtIPj67M-q3etvvGMpAKKQKVwYysCQrPgmVMNSXNjTq_4G5FoSf882dOPnS8o4zRZ5qhJir854zLQhsg9fKZPq4zq14R-UUoKK5pY3OpKshOx-Wx8xv0nId9r1BlwB7xpMGE6lT/s1280/535593105_1347323367394064_4674560607439650447_n.jpg

ដោយឡែក កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី១៨ ខែសីហានេះ ដែលលោកបានចូលរួមប្រជុំ គឺពុំបានពិភាក្សាពីការរុះរើបន្លាលួសដែលកងទ័ពថៃពង្រាយនៅលើទឹកដីកម្ពុជាឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8GpVE0w9_xV4XrFXVIxdZR-vCJRDPPSEe-MyuQS4Mb9u2bxryeEt7pzXEVuQAF_DjBgwCh-Jxt5vDsKE-HqQFpaf1Yt9q-89dg1e_rrAbSUnALPFYtRyJYUQhIFNXKe6Pt7dZqY8qF4pXPsRSvlLsHLcSlkM5ikLrj5T_R1V8I_G_JHXEOqOn7ya3Pz51/s1280/532219152_1344802414312826_5268630483613926717_n.jpg
ថៃមិនត្រឹមតែមិនព្រមរុះរើបន្លាលួសដែលកងទ័ពរបស់ខ្លួនដាក់ពង្រាយបិទផ្លូវ បិទផ្ទះពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថៃថែមទាំងអះអាងថា «ច្រកណងចាន់» ដែលជាទឹកដីកម្ពុជា រួមទាំងមានផ្ទះពលរដ្ឋកម្ពុជាផងនោះ ថាជាជំរំស្នាក់អាស្រ័យដែលថៃធ្លាប់ផ្ដល់ឱ្យជនភៀសខ្លួនកាលពីរបបខ្មែរក្រហម ដែលស្ថិតក្នុងដែនអធិបតេយ្យថៃ ពុំមែនជាទឹកដីរបស់កម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWNNjdFCOo9TGYbfZVrb2B3MzFlWD2xZnrkzwX1GK7HbngP__fDMVCPDumymRLDTZX6Tag-PlA0uNUFleI8IjhKqjwEovtq4nNax6NGJMuY9pYcTC6DS9kpS0bpCQbOxD9Mu1IAj_NjdZ17c-xcKKEU0rieH3rELKWDvheiiRYDjfusqen3j7FAHDS5HtG/s1280/532267208_1344640934328974_6588632370306687046_n.jpg

ពេលកងទ័ពថៃពង្រាយបន្លាលួសបិទផ្លូវ បិទផ្ទះពលរដ្ឋកម្ពុជាបែបនេះ បែរជាពលរដ្ឋពលរដ្ឋថៃអរគុណកងទ័ពរបស់ខ្លួនទៅវិញ និងប្រាប់ឱ្យកងទ័ពបណ្តេញពលរដ្ឋកម្ពុជាចេញពីផ្ទះ ។ ពលរដ្ឋថៃស្រែកថា នេះជាទឹកដីថៃដែលពលរដ្ឋកម្ពុជាបានយកមកគ្រប់គ្រងអស់រយៈពេលជាង៤០ឆ្នាំមកនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRmikjuMDH5wXpCuRqFTQzo0zsV-Sy0RKuW0MvvC6YS1Dd4i4w1epEIxpAts3zamyTbtCqwPoMvujnJB_fgkc9KAzAHe8udm6vivDeVJz2KmCWesgrsyQMhQq11xzofmf7gBTBFnuxjOb5e2SuWo4WkDt1os5_LyRBpq9g2DBIzQtQAJ0PMTVpKK7hPM0p/s1280/534691500_1347938587332542_571635093387612507_n.jpg