ម្តងដៀលថាខ្មែរជាប្រទេសក្រីក្រ ម្តងចោទប្រកាន់ថាខ្មែរបានជួលលោក មីឆែល ប៊ី អាល់ហ្វារ៉ូ (Michael B. Alfaro) និយាយមិនពិតពីប្រទេសថៃ តារាចម្រៀង ម៉េង កែវពេជ្ជតា ថាថៃបែកកាវ ខណៈរូបអ្នកនាងនិងតារាម្រៀង ណុប បាយ៉ារិទ្ធ បានចោទសួរទៅកាន់ថៃវិញថាខ្មែរជាអ្វីឱ្យប្រាកដ។
កាលពីយប់ថ្ងៃទី១៥ សីហា វត្តមានរបស់លោក អាល់ហ្វារ៉ូ បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់ខ្លួនបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងព្រោះតែលោកហ៊ាននិយាយការពិតបន្ទាប់ពីឃើញទុក្ខលំបាករបស់ប្រទេសកម្ពុជាហើយប្រទេសតូចមួយនេះពិតជាចង់បានសន្តិភាពពិតប្រាកដ។ ទោះយ៉ាងណា ការ live របស់លោកត្រូវរងការចោទប្រកាន់ពីសំណាកអ្នកលេងបណ្តាញសង្គមថៃនិងចោទមកកាន់ភាគីកម្ពុជាថាជួលលោកមកនិយាយមិនពិតអំពីប្រទេសរបស់ខ្លួន។ ឃើញមានការចោទប្រកាន់ថាកម្ពុជាជួលលោក អាល់ហ្វារ៉ូ តារាចម្រៀង ម៉េង កែវពេជ្ជតា និង លោក ណុប បាយ៉ារិទ្ធ ចេញមកចោទសួរចំៗទៅកាន់ផ្ទះលេខ២។.png)
អ្នកនាង ម៉េង កែវពេជ្ជតា បានសរសេរថា «សៀមបែកកាវ ម្តងដៀលខ្មែរក្រ ម្តងចោទខ្មែរជួលអ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកមកផ្សាយ សរុបទៅ ប្រទេសអញមានឬក្រហង ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ7uFBu_E766F2oOPUyEksQAasuY2e7etWguuDwg9RwCWA6HyzHKiM34hA20JAUaTKdvzTLzYZ9ZvBzfWreu5d88IjWzlp0wXfn1p96TRI8e6dWzlABwIf67agpPBtHQratRwokN0QtCVGBTLD0rla_vdV5kOiuNL5HE7tjv5BbqXICDxZ8cp-2x-clMet/s1616/image_2025-08-05_08-52-31.png
ងាកមកកាន់តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសលោក ណុប បាយ៉ារិទ្ធ វិញបានសរសេរថា «ពួកវាមួយណាវឹបឡើងដៀលថាខ្មែរក្ររហាម សុំទានកន្លះប្រទេស !
តែពេលនេះវាចោទថាខ្មែរមានលុយជួលលោក Michael យកមកឡាយ
ឥលូវសម្រេចសម្រួល ខ្មែរ ក្រ ឬ មាន??? មើលហ្អែងឆ្លើយមើល???»។.png)
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចោទប្រកាន់លោក Michel Alfaro ជាបុគ្គលដែលកម្ពុជាជួលឱ្យផ្សាយព័ត៌មានមិនពិតពីថៃ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជិរ៉ាយុ ហួងសាប់ បានប្រកាសហៅលោក Alfaro ឱ្យមកផ្សាយពីថៃម្តង ។ ប៉ុន្តែការប្រកាសនេះមិនបាន១ថ្ងៃផង បន្ទាប់ពីលោក Alfaro យល់ព្រមទៅថៃតាមសំណើ បែរជាអ្នកនាំពាក្យរដ្ឋាភិបាលថៃរូបនេះមិនឱ្យលោក Alfaro ទៅជាន់ដីថៃទៅវិញ។
រឿងនេះកាន់តែបញ្ជាក់ទៅកាន់ពិភពលោកថាថៃមានអត្តចរិតក្រឡេកក្រឡុចបែបណា ម្តងនិយាយបែបនេះម្តងនិយាយបែបនោះហើយការនិយាយលេបសម្តីខ្លួនឯងវិញក៏ធ្វើឱ្យមានការសង្ស័យថាទំនងថៃខ្លាចលោក អាល់ហ្វារ៉ូ និយាយការពិត៕










