ខេត្តតាក៖ មានរថយន្តដឹកទំនិញយ៉ាងហោចណាស់ប្រហែល 500 គ្រឿងកំពុងជាប់គាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោយរដ្ឋាភិបាលមីយ៉ាន់ម៉ា បានដាក់ការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើចលនានាំចូលទំនិញពីប្រទេសថៃមកកាន់មីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន PBS News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUGIzjRlQsuw5sELkGbP7Jw3L6ky-gqX38s7HmmYcunAwR61beS4flTeFcybM32Z4oOOI8Tzxne7t0q8m1blKo_LNq7hgQngbE2x2ZJIBwzColXEUx-ERxKz_8f0Zv-LXq2ftEF8n8synnG9BmrFFCtjFFbNT39WRJav8JGwwI74pmntVzVfwDMbQ4dGx7/s1080/photo_2025-08-15_13-42-20.jpg
ប្រភពព័ត៌មានខាងលើនេះបានរាយការណ៍ថា រថយន្តដឹកទំនិញចំនួន 500 គ្រឿងបានជាប់គាំងនៅមុខច្រកព្រំដែនមេសុត ទល់នឹងចក្រ មីយ៉ាវឌីលេខ២ ក្នុងខេត្តតាក ប្រទេសថៃកាលពីថ្ងៃទី14 ខែសីហា ម្សិលមិញនេះ។ ការជាប់គាំងនេះ គឺជាលទ្ធផលដែលបានមកពីវិធានការរឹតបន្តឹងទំនិញនាំចូលរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការជួញដូរខុសច្បាប់ និងក្រុមភេរវករនៅតាមព្រំដែនមីយ៉ាន់ម៉ា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg
កាលពីថ្ងៃទី១២ ខែសីហា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិសន្តិសុខ និងសន្តិភាពរដ្ឋ លោក Min Aung Hlaing ដែលជាមន្ត្រីយោធា និងជាមេដឹកនាំនៃប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន បានបញ្ជាឲ្យមានការចាប់ខ្លួនឈ្មួញខុសច្បាប់នៅតាមតំបន់ព្រំដែន។ លោកបានឲ្យដឹងថា៖ ការអនុវត្តនេះ គឺជាយុទ្ធសាស្រ្តប្រយុទ្ធប្រឆាំង និងទប់ស្កាត់ សកម្មភាពនៃឈ្មួញខុសច្បាប់ ដែលនឹងមិនត្រឹមតែបង្កើតនីតិរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏កាត់បន្ថយអំពើហិង្សាប្រដាប់អាវុធផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIitcmoBPFTRy97zicM4ID68Pfcn3bezoTa5w_mH5KwWFlqamxVeDz0kfC_s305fikIGPXPO8Gddj8j55cuNVuLRBOiEtGVFcPaQrRzTJ6w0y9rrlHdZ1io9esGi64aKuacbkO_NqHOXj8TDt2byltWq1KDWGlzXrKCWhYqxtU0rN9D8usA4TedxzQ4BYl/s1024/photo_2025-08-15_13-42-24.jpg
គួរជម្រាបថា ក្រុមភេរវករប្រដាប់អាវុធនៅតំបន់ព្រំដែនមីយ៉ាន់ម៉ា កំពុងពង្រឹងអំណាចរបស់ពួកគេបន្ថែមទៀតជាមួយនឹងសំណូកដែលប្រមូលបានពីឈ្មួញខុសច្បាប់ដែលចូលមកតាមច្រកអន្តរជាតិមីយ៉ាន់ម៉ា-ថៃ ដែលសកម្មភាពនេះ រដ្ឋាភិបាលមីយ៉ាន់ម៉ាយល់ឃើញថា សកម្មភាពនេះច្បាស់ជានឹងប៉ះពាល់ដល់ស្ថិរភាព និងនីតិរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

ដូច្នេះ មេដឹកនាំរបបយោធា លោក Min Aung Hlain បានកំណត់ថា មានតែការទប់ស្កាត់ការហូរចូលនៃឈ្មួញខុសច្បាប់ទាំងនោះទេ ទើបអាចរក្សាស្ថិរភាពនៅក្នុងតំបន់ និងនីតិរដ្ឋបាន។ ដោយឡែក ចំពោះអ្នកដែលទទួលខុសត្រូវក្នុងការទប់ស្កាត់ឈ្មួញខុសច្បាប់ទាំងនេះ ក៏នឹងត្រូវអនុវត្តតួនាទីរបស់ខ្លួនជាប្រព័ន្ធ តឹងរ៉ឹង និងដោយស្មោះត្រង់ចំពោះរដ្ឋផងដែរ៕