(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃចន្ទ ទី២៨ ខែកក្កដានេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជននៅកម្ពុជាអាចចូលមើលពីការផ្សាយព័ត៌មានរបស់ខ្លួនបាននោះទេ នេះក៏អាចដោយសារតែថៃរអៀសខ្លួន ខ្លាចគេដឹងការពិត ព្រោះកន្លងមកតែងផ្សាយព័ត៌មិនពិតបង្កាច់បង្ខូចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUBtUmCZmYIs_GBzes7FFinjwU8QVJE9mg5K136cnf5vrCEKQqMwOL5Qx_DqQpclAm37-1RuCw1z7fZKwt8SakbBiRp1fAswkEAwYWBZiagNcDp4KBypg22NFRf0Hhvf4zW_g1QZHdQf8tv1TlggQd9vf9zyaLlUhHhRJimOdWjjc1O6RDDA-JW4ArnnUm/s1167/photo_2025-07-28_14-01-33.jpg

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៥ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា មកទល់ពេលនេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃ និងបណ្តាញផេកផ្លូវការរបស់ភាគីថៃជាច្រើន បានបិទប្រព័ន្ធមិនឱ្យប្រជាជនកម្ពុជាចូលមើល ដើម្បីដឹងថា ភាគីថៃបានផ្សាយព័ត៌មានមូលបង្កាច់ បំពុល និងមូលបង្កាច់កម្ពុជាយ៉ាងណានោះទេ ដែលចំណុចនេះហើយ សបញ្ជាក់ថា ភាគីថៃ រអៀសខ្លួន ដែលខ្លួនប្រព្រឹត្តតែខ្លាចគេដឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQA7NHqV8aOPCgtK-iQ7spLsPSCoqxNyxgcgxvBkiCHQlKwujtSAVlE9xZLnVu113mDSN57-4-fVSl1UuAdDeIBcU_FDwawFW-Arn7TqlmxMXegqT7lpR7HiamYHrGu5A75X4ruFDbgtsz6fvXX8uariCn6pH0GsMMJiXVdpZJEOn2zKs5C79XHu8rR-U8/s1280/photo_2025-07-28_14-01-32.jpg

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានសង្កត់ធ្ងន់ថា «កម្ពុជាសូមធ្វើការទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់រាល់យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យកើតឡើងនៃការបិទបាំងអំពីការរំលោភបំពានលើច្បាប់អន្តរជាតិរបស់ខ្លួន។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinuy-Jep5_UGuVr4t3xJ2VIqPFH1C6sVdAeP82UAP8aHKXmn3BIVixqhlGDFkjWJtdXRzqQb3KAoReGw5Tzljq0Ciwglv5j7X5Vdk67DtWeFUgSrV3TLe25MfEjByRmuWeUdZcBKG0bFMJLBnBeCWdfEZmrTJx6Rx_szmYI3i51ps2eGezi8rC4BkPn2g_/s638/photo_2025-07-28_14-01-33%20(2).jpg

អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បានបន្ថែមថា៖ ដោយយោងតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ នេះគឺជាសិទ្ធស្របច្បាប់របស់កម្ពុជា ក្នុងការការពារខ្លួន និងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះអំពើឈ្លានពានយ៉ាងកំរោលរបស់ភាគីថៃ។ កងយុទ្ធពលខេរភូមិន្ទរបស់កម្ពុជា បានធ្វើសកម្មភាពដោយការអត់ធ្មត់ខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ដោយធ្វើការវា.យបកការពារខ្លួនតែប៉ុណ្ណោះ ដោយផ្តោតតែលើមូលដ្ឋានកងទ័ពតែមួយគត់ និងមិនផ្តោតលើគោលដៅជនស៊ីវិលនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSfP5exVSaMBPihq88NJ_bByZXHF2vMp3tXC3qO7qjQt-LFQMI95PTIhwrum3CzjRNCsX19oo65OcRIo3SWL8Am-iziuj9Y0uF5lI99anYzB_J4Q4YzJF3dNlSOmlBSG8z7T-3AyoLb1s-9yDwkxUqwLz85i0z1vG8YwpUsVX1Ob1KscilNJZWrCz3Xfb/s1280/photo_2025-07-28_14-01-33%20(3).jpg

កម្ពុជានៅតែប្តេជ្ញាក្នុងការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈមធ្យោបាយផ្លូវច្បាប់ កាទូត ស្របតាមច្បាប់អន្តរជាតិ។ ក្រសួងការពារជាតិ ក៏បញ្ជាក់ពីការត្រៀមខ្លួនយ៉ាងពេញលេញរបស់កងយុទ្ធពលខេមរភូមិន្ទ ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងប្រជាជនរបស់ខ្លួន មិនថាក្នុងតម្លៃណាមួយក៏ដោយ៕