ប្រទេសថៃ ៖ នាវេលាម៉ោង១១និង៣៣នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃ Khaosod រាយការណ៍ថា កងទ័ពខ្មែរបានបា.ញ់គ្រាប់រ៉ុក្កែត BM-21 ធ្លាក់មកលើស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យពលរដ្ឋថៃស្លា.ប់ ចំនួន២នាក់ ។ ក្រោយពលរដ្ឋថៃស្លា.ប់ អាជ្ញាធរក៏បានជម្លៀសពលរដ្ឋក្នុងតំបន់ទាំងអស់ទៅលាក់ខ្លួនក្នុងរណ្តៅដី ដោយសារឮស្នូរគ្រាប់កាំភ្លើ.ងជាបន្តបន្ទាប់ ។
.jpg)
បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ គឺនៅថ្ងៃទី២៤ ខែកក្កដា នេះ មានការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅបរិវេណព្រំដែនប្រាសាទព្រះវិហារ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ហើយការប៉ះទង្គិចគ្នានេះពុំដឹងថា តើភាគីណាជាអ្នកចាប់ផ្តើមមុន ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ គឺកងទ័ពថៃជាអ្នកបើកឆាកបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ។

នៅតំបន់ជាច្រើនតាមព្រំដែនកម្ពុជា-ថៃ មានស្នូរគ្រាប់កាំភ្លើងជាច្រើនប្រភេទលាន់កងរំពង និងបាញ់បន្តគ្នារហូតដល់ជាង២ម៉ោង ។ រីឯរថយន្តបើកបរនៅតាមផ្លូវស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ ដោយសារការជម្លៀសពលរដ្ឋថៃចាកចេញពីលំនៅឋាន ។.jpg)
ចំណែកពលរដ្ឋថៃមួយចំនួនដែលរស់នៅភូមិសៅធុងឆ័យ ឃុំសៅធុងឆ័យ ពុំព្រមជម្លៀសចេញពីលំនៅឋានទេ ដោយពួកគេនាំគ្នាលាក់ខ្លួនក្នុងរណ្តៅដី ដែលមានស្បៀងអាហារជាច្រើនត្រៀមបម្រុងទុក ។ ពលរដ្ឋទាំងនេះធ្លាប់មានបទពិសោធន៍គេចពីសង្គ្រាមកាលពីឆ្នាំ២០១១ ។
ដោយឡែក នៅភូមិបានស៊ីផានាក់ឆ័យ មានគ្រាប់កាំភ្លើងពីកម្ពុជាធ្លាក់ត្រូវលំនៅឋានពលរដ្ឋថៃ ប៉ុន្តែគ្មានអ្នករងរបួស ដោយសារពលរដ្ឋបានជម្លៀសចេញពីលំនៅឋានជាមុន ។

តាមសេចក្តីរាយការណ៍ចុងក្រោយឱ្យដឹងថា គ្រាប់រ៉ុក្កែត BM-21 ពីកម្ពុជា ដែលធ្លាក់ត្រូវស្ថានីយប្រេង PTT នៅស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត មិនត្រឹមតែបណ្តាលឱ្យពលរដ្ឋថៃស្លាប់២នាក់ និងខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ គឺមានកូនសិស្ស និងពលរដ្ឋថៃរងរបួសជាច្រើននាក់ ៕










