ប្រទេសថៃ ៖ អតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួនប្រកែកពុំព្រមសូមទោស ហើយប្រាប់ថា កងទ័ពខ្មែរអាចមកប្តឹងនៅតុលាការប្រទេសថៃ បើចង់ប្តឹង ខណៈមេធាវីរបស់អតីតទាហានឈុតខ្មៅបញ្ជាក់ថា ការចាត់វិធានការតាមច្បាប់ត្រូវតែធ្វើនៅប្រទេសថៃប៉ុណ្ណោះ ពីព្រោះប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKefemM60ValLSALjLpNzIOAQBiO2HxCw1ojaN_TPQP8_FV6YH16yXcBvhOKeoZNi48vbUB9b4RTwp69F726R4LKxkAHIiuYJAdfH1L2xUqsoyBnpNcwRVXp2WZ0uOq3uyord73p88JeiKjmsb3unec3_Lr8T6Ge5Z-tySqleBnbtU8XVV9THTF1eLKeiI/s818/518051580_1150017240492598_5104672045576710818_n.jpg

កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក លោក ស៊ុមម៉ាយ អតីតទាហានឈុតខ្មៅថៃ និងជាប្រធានជំរំទាហានស្ម័គ្រចិត្តប៉ាកថុងឆ័យ រួមទាំងបក្ខពួក គឺលោក ប៉ាធុមផុង បានវាយផ្ទៃមុខកងទពខ្មែរនៅប្រាសាទតាមាន់ធំ ស្ថិតក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ជាប់ខេត្តសុរិន្ទ ហើយរត់គេចខ្លួន និងត្រូវបានសមត្ថកិច្ចចាប់ខ្លួននាពេលបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyUimBLfgdJupr3IawdKspWjtmm1OMSj3oEJO6ZLU2Exh5_-zcE-_zLSyk3fWxm03iS37Zl9e5GxV66aYh-TC5_ibHcvEcAI-ixF7k2zEBbZrUeTMkjXyElRwOUZ-cMoDZGLvXza6GApACfxFMdWSepH6u1BU8IelWRXx3ZXGL1jDLtlhkMLbvkXtg72Ev/s1200/518323542_1048085190817151_4741741210569890619_n.jpg
ក្រោយហេតុការណ៍នេះ នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានទាមទារឱ្យអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួនសូមទោសកម្ពុជា ។ បន្ទាប់មក លោក គ្រីតសាដា លោហីតឌី (ឬមេធាវី ណូបិ) បានចេញមុខការពារជនល្មើសរូបនេះឱ្យរួចពីកំហុស បើទោះជាបានវាយកងទ័ពខ្មែរក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij1VUkw0Ak80qdm0T9iF88uU5ey8eT_Wso_7Vb7QxU19BBx35tp754baecD9PNIcMAuNPzxliiXs5xPZnPEzcVyVWf68Xgg6UTgRjymXfEjhu6my_bVVvAyBVzYGrHEWszu2ydtTyZaSc_fEKnQ64vqCMJjk4WII7SCLMK88eW39Ss7-s7q-qwqm7TgzeQ/s1280/image_2025-07-19_08-40-44.png
លោក គ្រីតសាដា លោហីតឌី មេធាវីថៃនិយាយថា កម្ពុជាចង់ឱ្យថៃនាំខ្លួនលោក ស៊ុមម៉ាយ អតីតទាហានឈុតខ្មៅថៃមកសូមទោសជាផ្លូវការក្រោយពីវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ ប៉ុន្តែក្នុងឋានៈជាមេធាវីរបស់អតីតទាហានឈុតខ្មៅថៃ លោកសូមបញ្ជាក់ថា លោក ស៊ុមម៉ាយ នឹងពុំសូមទោសកម្ពុជាទេ ។ បើកម្ពុជាត្រូវការ ឬចង់ចាត់វិធានការតាមច្បាប់ កម្ពុជាអាចមកប្តឹងនៅតុលាការប្រទេសថៃ ពីព្រោះហេតុការណ៍កើតឡើងក្នុងទឹកដីថៃ បើទោះជាជនរងគ្រោះជាពលរដ្ឋខ្មែរក្តី បញ្ហានេះត្រូវដោះស្រាយនៅតុលាការថៃប៉ុណ្ណោះ ។ ខ្ញុំសូមផ្តាំ បើកងទ័ពរបស់កម្ពុជារងគ្រោះ កម្ពុជាអាចមកប្តឹងនៅប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBpiuv9Xwo-jn4JrtwwX1YVMmXuQ_KSMTEYMjjGBJFuMQRQSDSuyW6qv-UUILBQ-LDPIm8CuShwI2PU5dj7f0ZqrW_gCIs53rcjmuwQen_D4lW300KRvhg0vjolU6n5Xj-f_8HUbKx35rcFQvF74HPH4ADnBKrjqPyBmyTVtzSDSRRwQNQ24gZrUD-0d5K/s1440/image_2025-07-19_08-40-06.png
នៅថ្ងៃទី១៩ ខែកក្កដា នេះ លោកនឹងនាំកូនក្តីទៅទទួលការចោទប្រកាន់នៅស្ថានីយប៉ូលិសភ្នំដងរ៉ាក់ ។ លោកបានជជែកជាមួយអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ គឺទាហានឈុតខ្មៅរូបនេះបារម្ភ ពីព្រោះពីដំបូងមានការដោះលែង ហេតុអ្វីសមត្ថកិច្ចហៅមកទទួលការចោទប្រកាន់ទៀត ។ លោកប្រាប់ទៅកូនក្តីថា វាជាបទល្មើសតូចតាចប៉ុណ្ណោះ បើព្រមសារភាពកំហុសជាមួយសមត្ថកិច្ចស៊ើបអង្កេត កូនក្តីនឹងជាប់ពន្ធនាគារត្រឹម១ខែ ហើយបញ្ហានឹងបញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ZhwUx1JjHiXdPbd9P85hxpNzWlQ3Lcww45gG_WfyJ1vKMnSCkMIxX4fCjBmJM7nAXNK_ZajER3zSUSSWy6HPmT-xs0FOjiew61W_y2F3S6JNQ9UIt6zkaHOcLX01O18tDgXFrmaL2Meb0R5IY_Hv9JfbuNfjkP1mFibJR9Q4Z_yz71t2odmicctJE5fN/s709/image_2025-07-19_08-39-48.png

ប៉ុន្តែបើកងទ័ពខ្មែរពុំបញ្ចប់បញ្ហា និងរងរបួសធ្ងន់ធ្ងរ ដូចជា ៖ រហែកមាត់ និងបែកភ្នែក គឺកងទ័ពខ្មែរអាចមកប្តឹងនៅតុលាការប្រទេសថៃ ។ ដូច្នេះ បញ្ហានេះត្រូវតែដោះស្រាយនៅតុលាការប្រទេសថៃប៉ុណ្ណោះ ពីព្រោះទីនេះ (ប្រាសាទតាមាន់ធំ) គឺជាទឹកដីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ooUu5p9ywfOvTWnHtE_I9MkSeiZp75EswQqz7M_LwbcF3BapSEppO-mgjQNrztxahPEy1Jnsgcq994J3kNDfI-IlE-Sf4UNSFjrh6eGLxbPpsHKOWoQ1FRY_FtxO7OibksFbj349Vfiwxjf9zdq6fte7KdVe4dGHLaLW50spJb9BVQBav1iHhHyrJUDH/s1480/518360542_2604761263209121_4967170091552708090_n.jpg

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាបានសម្ដែងការហួសចិត្តនឹងអតីតទាហានឈុតខ្មៅថៃជាមួយបក្ខពួកម្នាក់ព្រួតគ្នាវាយកងទ័ពកម្ពុជាម្នាក់ដែលកំពុងឈរជើងនៅប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដែលធ្វើឱ្យពលរដ្ឋខ្មែរខឹងសម្បារយ៉ាងខ្លាំង ហើយលោកទាមទារឱ្យអតីតទាហានឈុតខ្មៅរូបនេះសូមទោសជាផ្លូវការ ៕