មីយ៉ាន់ម៉ា៖ ការវា.យប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាទៅលើក្រុមប្រឆាំង បានភ្លាត់ស្នៀតច្រឡំគោលដៅ បែរជាទៅវា.យប្រហារចំកងទ័ពខ្លួនឯង នៅតំបន់ Kyaukphyu បណ្តាលឲ្យទាហានយ៉ាងហោចណាស 19 នាក់ និងមន្រ្តីម្នាក់រងរបួសធ្ងន់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7thmDmqHrMMsRR6dMhDD-mi49KgZGlaEbR3gPsJ7ML0PuNMf1afiALcJ7k-51FvvSnYj02B_xwngOfKTee2oSHlxBbH8klXirAVJmQUe2aCPoXIrK6z8Bg5AsI3VAjc0Ul7r8dlMk8gF_fqS4my8ghQsXltXsRKR-liEGJ8LOTmwIpNbT2URs2UMjfSMO/s700/image_2025-07-18_16-46-11%20(2).png

តាមប្រភពយោធាក្នុងតំបន់បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅថ្ងៃទី 13 ខែកក្កដា នៅជិតភូមិ Gonechwain ជាកន្លែងដែលមានការពង្រឹងកម្លាំងយោធាដាក់នៅទីតាំងជួរមុខ និងគោលដៅដោយការវា.យប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើក្រុម យុទ្ធជន Arakan Army (AA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4fXdae696bALZr19DuPYnZZF-2v5RkHrJjjXeQcWusDnp11OtG2gR4Ini2bArZhtAAKcLzVUExd-9DSpBsx5amqTmDqBujRLrXQgtcyqc27fzdcgOou2axXORlf01dzDC-MC8zBtpnOEW1L9cMbTKL1JSKLckpXsbRy4lGiO19mLQQ67o8GTn1VwkAhg1/s900/image_2025-07-18_16-46-11.png

ប៉ុន្តែក្នុងករណីជាក់ស្តែងនៃការនេះ គឺកងកម្លាំងយោធារដ្ឋាភិបាលបែរជាទម្លាក់គ្រាប់បែ.កលើកងទ័ពរបស់ខ្លួនឯងដោយខុសបច្ចេកទេស ដែលបណ្តាលឲ្យទាហានយ៉ាងហោចណាស់ចំនួន 19 នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ រួមទាំងមន្រ្តីម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6U-50ajZ-kZUYCqLuqw0fip5SPZf_yCZjJD0UgoLlWqa_KxnXt_uflQmeV5t8-h6YEabfCf3qExJCWm21pjw0ToRC4uvZ7CpoDZrWgPYGZROTshRtsSzZaQTDhfsdbnJ9n0xBilXG6HRI1wnwOhIUTw8XKM-NxHbbSEjzuzFuJu6s7TsF4-YxIxo9rij/s1200/photo_2025-07-18_08-59-07.jpg

សារព័ត៌មាន Arakan Princess Media (APM) ដែលមានមូលដ្ឋាននៅរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃទី 15 ខែកក្កដាថា ទាហានរដ្ឋាភិបាលចំនួន 10 នាក់ត្រូវបានសម្លា.ប់ និងជាច្រើននាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ។ ដោយឡែក សារព័ត៌មាន Narinjara News បានបញ្ជាក់ថា មានទាហានរហូតជាង២០នាក់បានរងរបួសក្នុងហេតុការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix7bJrEfIWbrs4a9o09OnTDHrL467fX94uf7OqgAgHnOe8KufPUS62e1S8fRb9LyaCRqXoIyocWoxAWYumK5PMx7-oUuhfdI9RfR1-NGUIgL9qxeDr3HAAP9pvoHo4CGsjbOl_n3UQqa-IALtmTwLRgHd03rWwfvVQyISjLtlCZaAYviqXruVY-FGg5oOG/s800/photo_2025-07-18_08-59-07%20(2).jpg
ប្រធានក្រុម CDM Zin Yaw បានបញ្ជាក់អំពីឧប្បត្តិហេតុនេះថា “ចំនួនអ្នករបួសធ្ងន់ធ្ងរទំនងជាមានច្រើនជាងនេះ។ យើងមិនទាន់បញ្ជាក់បានថាទាហានរងគ្រោះមកពីអង្គភាពណាខ្លះទេ ប៉ុន្តែមានទាហានយ៉ាងតិច 19 នាក់នៅក្នុងកងអនុសេនាតូចនីមួយៗបានរងរបួស។ បើទោះបីជាពួកគេមិនបាត់បង់ជីវិតក៏ដោយ ប៉ុន្តែពួកគេម្នាក់ៗសុទ្ធតែរងរបួសធ្ងន់។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVN_8cRE17Ee8Jaq54hIaTx775Z1V_SiNkVlPe59nERNLirhPxK0-KUsaCOVfUm7kXtLJTacHO9v-_qiTTrLRf6JKTLMdr6fU3pUAPHx_ZK7L3kV84Uih89vsBPgI_lhx4xEVxixTDrtuT2vh6WoSpBROTTXIvNeNGmwX83RA8u4av5NJq3onlJMGBgZsp/s800/photo_2025-07-18_08-59-08%20(2).jpg

គួរជម្រាបថា ដើម្បីទប់ស្កាត់ការវាយលុករបស់ក្រុម AA យោធាមីយ៉ាន់ម៉ាបានបញ្ជូនកងកម្លាំងជាង1ពាន់នាក់ទៅកាន់ទីក្រុង Kyaukphyu ចាប់តាំងពីខែមីនាមក។ ទោះបីជាយ៉ាងណាក៏ដោយ កងវរសេនាតូចក្នុងស្រុកកំពុងជួបការលំបាក ដោយអង្គភាពមួយចំនួននៅជិតដួលរលំ ហើយទាហានត្រូវបានគេរាយការណ៍ថាបានរត់គេចខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgneBx67LofkxGRMPKSMEVPG9veGJ_UWXWlR9Rmwuu3JwcElyJFTO4se6sE2tIQzYXhaS-e02E3rld1Afe-SWjL9UZMgU4eFIj2P2UkhnrEp8hU6RwE-c35ggMUIiMdHhl5SEUwkDUBCNk0Oq4tmOz6GlfrkFDWeak83-yIgGAgiO564C6oMoh98Sp9nZ6Q/s1024/photo_2025-07-18_08-59-08.jpg

ជាមួយនឹងស្ថានភាពតានតឹងដូចនេះ ជាពិសេសនៅជុំវិញកងវរសេនាតូចលេខ៣២ ដែលក្រុម AA បន្តការវាយប្រហារ។ របបយោធាកំពុងពឹងផ្អែកលើកាំភ្លើងធំពីកងវរសេនាតូចនៅក្បែរនោះ ដើម្បីពន្យាការឈានទៅមុខរបស់ពួកឧទ្ទាម។ អ្នកវិភាគនិយាយថា AA កំពុងបន្តរក្សាការវាយលុកនេះ ខណៈពេលដែលកងកម្លាំងយោធាកំពុងជាប់គាំងនៅក្នុងការប៉ុនប៉ងដ៏លំបាកមួយដើម្បីផ្លាស់ប្តូរពីការការពារទៅជាការវាយបកវិញ៕