សកម្មភាពរបស់ Rosé សមាជិក BLACLPINK នៅការសម្តែងរបស់ PSY បានរីករាលដាលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានលុតជង្គង់ក្រាបក្បាលដល់ឆាកសម្តែងការអរគុណដល់អ្នកគាំទ្រ។

នៅថ្ងៃទី ២៨ ខែមិថុនា តារាចម្រៀង PSY បានចាប់ផ្តើមដំណើរទេសចរណ៍រដូវក្តៅរបស់ខ្លួនមានឈ្មោះថា «Summer Swag 2025» ជាមួយនឹងការសម្តែងលើកដំបូងរបស់លោកនៅទីក្រុង Incheon ។កាលពីមុន PSY ធ្វើឲ្យទស្សនិកជនរំភើបចិត្ត នៅពេលដែលលោកបានប្រកាសថា G-Dragon នឹងធ្វើជាភ្ញៀវកិត្តិយសក្នុងការសម្តែងនេះ។ ប៉ុន្តែនៅរសៀលថ្ងៃទី ២៨ ខែមិថុនា PSY បាននាំយកកាដូធំជាងនេះទៅកាន់ទស្សនិកជន ដែលជាការបង្ហាញខ្លួនដោយមិនបានប្រកាសរបស់ Rosé។ Rosé បានសម្តែងបទចម្រៀងទោលពីអាល់ប៊ុមរបស់នាង រួមមានបទ «Dance All Night» និង «Toxic Till The End»។.png)
ជាពិសេសការសម្តែងបទ «APT» ដោយ Rosé សហការជាមួយរៀមច្បងPSY ។ទស្សនិកជនបានឆ្លើយតបយ៉ាងក្លៀវក្លា ហើយច្រៀងតាមបន្ទរនៃបទចម្រៀងដ៏ល្បីល្បាញ។
នៅលើបណ្តាញសង្គម អ្នកនិយមលេងអ៊ីនធឺណេតជាច្រើនបានសម្តែងការសប្បាយរីករាយចំពោះការជួបជុំគ្នានេះ ដោយសារតែ PSY ធ្លាប់ជាសិល្បករម្នាក់នៅក្រោម YG Entertainment ហើយ
លោកបានចាកចេញពី YG ក្នុងឆ្នាំ ២០១៨ ដើម្បីបង្កើតក្រុមហ៊ុនកម្សាន្តផ្ទាល់ខ្លួនរបស់គាត់គឺ P Nation ។
Rosé បានថ្លែងអំណរគុណដល់ទស្សនិកជនដែលបានស្រឡាញ់បទ “APT”។ និងបទចម្រៀងនៅក្នុងអាល់ប៊ុមថ្មីរបស់នាងហើយដើម្បីបង្ហាញពីភាពស្មោះត្រង់ តារាចម្រៀងរូបនេះបានលត់ជង្គង់ក្រាបក្បាលដល់ឆាកអរគុណយ៉ាងខ្លាំងដើម្បីឆ្លើយតបនឹងក្តីស្រលាញ់របស់អ្នកគាំទ្រ។
ពេលដែល Rosé លុតជង្គង់អរគុណទស្សនិកជនវីដេអូរបស់នាងត្រូវបានចែករំលែកយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម។ អ្នកនិយមលេងអ៊ីនធឺណិតសរសើរអាកប្បកិរិយារបស់តារាចម្រៀងរូបនេះថាគោរពអ្នកគាំទ្ររបស់ខ្លួន។
លើសពីនេះ ការសំដែងផ្ទាល់របស់ Rosé នៅឆាក «Summer Swag 2025» ក៏ទទួលបានប្រតិកម្មវិជ្ជមានផងដែរ។ អ្នកគាំទ្ររំភើបចិត្តព្រោះនេះជាលើកទីមួយដែល Rosé នាំបទ «Dance All Night» សម្តែងលើឆាក៕










