តាណាវ៉ាត់ ប្រធានកម្មវិធី Miss Grand International កាន់តែគគ្លើនម្តងហើយម្តងទៀតមកកាន់ថ្នាក់ដឹកនាំប្រទេសកម្ពុជាគឺសម្តេចតេជោ ហ៊ុន សែន។ ម្តងជាពីរដងបុគ្គលនេះបានប្រើជាសំណេរប៉ុន្តែលើកនេះបានបង្ហោះរូបសម្តេច តេជោ ផ្ទាល់ជាមួយនឹងលោក ថាក់ស៊ីន ដោយចង់ផលិតជាខ្សែភាពយន្តរវាងអ្នកទាំងពីរ។.png)
នៅថ្ងៃទី២៧ ខែមិថុនា តាណាវ៉ាត់ បានបង្ហោះរូបមួយសន្លឹកដែលជារូបភាពសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ថាក់ ស៊ីន ជាឪពុករបស់នាយករដ្ឋមន្រ្តីថៃបច្ចុប្បន្ន ដោយបានផ្លែផ្កថា សម្តេចតេជោ ហ៊ុនសែន និងលោក ថាក់ ស៊ីន កំពុងតែងរងក់ដាក់គ្នា ហើយបុគ្គលនេះចង់ផលិតជាខ្សែភាពយន្តស្នេហារវាងបុរសម្នាក់និងអ៊ំអ្នកជិតខាង។
ការបង្ហោះសំណេររបស់តាណាវ៉ាត់ គេបានឃើញអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបញ្ចេញមតិផ្លែផ្កាជាច្រើនមកកាន់ថ្នាក់ដឹកនាំកម្ពុជានិងលោកថាក់ស៊ីន។
វាមិនមែនជាលើកទី១នោះទេដែល តាណាវ៉ាត់ ប្រធានកម្មវិធី MGI ប្រើសម្តីមិនសមរម្យ ប្រមាថមកកាន់សម្តេចតេជោ ហ៊ុន សែន ។ បុគ្គលនេះបានបង្ហោះសំណេរម្តងជាពីរដង ខណៈចុងក្រោយនេះបានបង្ហោះរូបសម្តេចតេជោ ហ៊ុន សែន ផ្ទាល់តែម្តង។ ការប្រមាថមកកាន់ថ្នាក់ដឹកនាំកម្ពុជាពីសំណាក់ តាណាវ៉ាត់ នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញប្រតិកម្មថែមទាំងគំរាមទៅដល់អ្នកដែលមានបំណងទិញអាជ្ញាប័ណ្ណកម្មវិធីនេះមកកាន់ប្រទេសកម្ពុជាថែមទៀត។.png)
គួរបញ្ជាក់ផងដែរថា តាណាវ៉ាត់ ជារឿយៗបានបង្ហោះសំណេររបស់ខ្លួនជុំវិញប្រទេសថៃមានបញ្ហាព្រំដែនជាមួយកម្ពុជា ដូចជា កុំឱ្យរដ្ឋាភិបាលរបស់ខ្លួនធ្វើតាមការគំរាមកំហែងរបស់សម្តេចតេជោ ហ៊ុន សែន។ សំណេរមួយទៀតបន្ទោសដល់នាយករដ្ឋមន្រ្តីថៃ ផែថងថាន ឱ្យជនជាតិថៃសាមគ្គីគ្នាប៉ុន្តែចូលដៃជើងជាមួយសម្តេច ហ៊ុន សែន រួមទាំងការប្រមាថវិធីសាស្រ្តការដឹកនាំរបស់សម្តេចតេជោ និងចុងក្រោយនេះចង់ថតរឿងស្នេហារវាងសម្តេចនិងលោក ថាក់ស៊ីន៕










