ប្រទេសថៃ ៖ ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គមថៃ បានដាស់តឿនពលរដ្ឋថៃកុំជឿព័ត៌មានក្លែងក្លាយពីការបិទព្រំដែនកម្ពុជា-ថៃ ចំនួន៦កន្លែង ហើយសំណូមពរឱ្យពលរដ្ឋជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលប៉ុណ្ណោះ ។ ការផ្សព្វផ្សាយព័ត៌មានពីការបិទព្រំដែននេះ គឺជាព័ត៌មានក្លែងក្លាយ ខណៈអ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃនិយាយថា មានការផ្សាយព័ត៌មានបំភ្លើសក្នុងបណ្តាញសង្គមដែលអាចធ្វើឱ្យពលរដ្ឋយល់ខុស និងភ័យស្លន់ស្លោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

បើតាមការត្រួតពិនិត្យទិន្នន័យឃើញថា មានព័ត៌មានបំភ្លើសពាក់ព័ន្ធនឹងស្ថានការណ៍កម្ពុជា-ថៃ សរុបចំនួន៣៣ព័ត៌មាន ព័ត៌មានក្លែងក្លាយចំនួន៩ ជាពិសេស ព័ត៌មានពាក់ព័ន្ធនឹងការបិទព្រំដែន ខណៈភ្នាក់ងារសន្តិសុខថៃក៏បានបញ្ជាក់ដែរថា ព្រំដែនកម្ពុជា-ថៃទាំងអស់បើកទ្វារធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGsc74vhccZHr91awouzZkC_0zHfd2rjDd8sQDLAdHa0pDIhb8CG5FGHHLD5yQPLF61DQoJ0LxlrawkWbzsrwD-D3ynh2ntDM5kWeUDaQo1gKML_V8NHIjc2nwcF_CsbP-EIJ_xESQAmIoorXRZvfR68s0PKAJ-K36wRPeuIMYJuTswieT2OOgLS6p46c/s1280/photo_2025-06-13_14-53-45.jpg

ព័ត៌មានមួយចំនួនបានប្រើប្រាស់រូបភាពបង្កើតដោយបច្ចេកវិទ្យា AI និងសរសេរខុសដើម្បីឱ្យអ្នកអានយល់ច្រឡំ ។ ហេតុនេះ ពលរដ្ឋគួរតែជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាល និងសារព័ត៌មានធំៗប៉ុណ្ណោះ រួមទាំងគួរពិនិត្យមើលឱ្យច្បាស់លាស់មុនពេលចែកចាយក្នុងបណ្តាញសង្គម ។ បើពលរដ្ឋណាម្នាក់ចែកចាយព័ត៌មានក្លែងក្លាយ គឺជាការល្មើសនឹងច្បាប់ឧក្រិដ្ឋកម្មកុំព្យូទ័រ នឹងមានទោសជាប់ពន្ធនាគារ រួមទាំងត្រូវពិន័យជាប្រាក់ ។ នេះបើតាមការលើកឡើងរបស់ក្រសួងឌីជីថល សេដ្ឋកិច្ច និងសង្គមថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg

គួរបញ្ជាក់ថា អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក និកនឌេត ផ្លាំងគូន បាននិយាយកាលពីថ្ងៃទី២៤ ខែមិថុនា ថា ថៃពុំបានបិទព្រំដែន ឬពុំនាំចេញប្រេងឥន្ធនៈ អគ្គិសនី និងសេវាអ៊ីនធើរណេតទៅកម្ពុជាទេ គ្មានការផ្លាស់ប្តូរអ្វីទាំងអស់ក្នុងគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា-ថៃនៅតែដំណើរការធម្មតា គ្មានការផ្អាកឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT0Bz06LHIdd4KejtGYRrWtjlMxAQDIfhx9IrQ1YLRLE0xz5iCy3tzrMFjImI8xfQyPITgMlCxpRhCy756CTDDNiXQKhRt5A8JnvfXksOOXVXl5BxpDsykS9thnO2COOic2ODoKapxMiHcuYWGSCZKpdYVAn-KAxo9GAH7oxuG7sKQuz92Ew2vvIXIr9o/s2048/image_2025-06-25_08-48-54%20(2).png

ប្រទេសថៃពុំបានបិទព្រំដែនជាប់កម្ពុជាទេ ច្រកព្រំដែនទាំងអស់នៅតែបើកដំណើរការធម្មតា គ្រាន់តែថៃរឹតបន្តឹងការឆ្លងដែនដើម្បីសុវត្ថិភាពពលរដ្ឋ និងទប់ស្កាត់ការឆបោកតាមអនឡាញ ។ គ្រប់ច្រកព្រំដែនជាប់កម្ពុជាទាំងអស់ គឺថៃអនុញ្ញាតឱ្យឆ្លងដែនតាមគោរពគោលការណ៍មនុស្សធម៌ រួមទាំងបុគ្គលមានការចាំបាច់ ដូចជា ៖ អ្នកជំងឺបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ និងកូនសិស្ស ៕