ថ្មីៗនេះអ្នកសិល្បៈមួយចំនួនបានចេញប្រតិកម្មបន្ទាប់ពីមានការបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមអំពីអ្នកសិល្បៈមិនតបតទៅកាន់ផ្ទះលេខ២ដោយគិតថាពួកគេមិន ស្នេហាជាតិ។ ទន្ទឹមនឹងមានការជជែកវែកញែក នីគីនីគី ដែលជាអ្នក ចម្រៀង និងអ្នកបង្កើតមាតិកាផ្តល់សំណើចមកកាន់ទស្សនិកជនបានចេញ វីដេអូបកស្រាយចំនួន៧នាទីជាមួយនឹងការបញ្ជាក់ហេតុផលច្បាស់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP3NbZvLyKjYBoLUY2XRT2Yikpxef-SWoHSPhoXetKnbodlupxj5d93LExKn5BpYR1LoRcKBWyRiE3v0S8c0MD898x00Nyko2OKxx96f8HUwgRDxka8iy09A_7AxOIEYlMBjLaNrRX4EKyb7P-1XyrurTBZfRGQjUUnk8p_xe3nsO8LX0QIdN3LC24yDXM/s2048/image_2025-06-27_14-44-26.png
នៅយប់ថ្ងៃទី២៧ ខែមិថុនា តារាចម្រៀង នីគីនីគី បានបង្ហោះវីដេអូអមដោយចំណងជើង ថា «បញ្ជាក់៖ វីដេអូនេះខ្ញុំសំដៅលើបងប្អូនមួយចំនួនដែលរំអុកតារាខ្មែរយើងឱ្យចេញទៅ តបត ឬប្រតិកម្មនឹងចំហាយពីអ្នកជិតខាង រឿងនយោបាយ និងអ្វីផ្សេងៗទៀតឱ្យ តែថាក្ដៅគគុក។ អ្នកសិល្បៈបានបង្ហាញ និងបន្តបង្ហាញឆន្ទៈស្នេហាជាតិរាប់មិនអស់ទេ ក្រែងឃើញរហូតតើហ្អី តាមរយៈកម្មវិធី ចម្រៀង ការស្លៀកពាក់ ការផ្សព្វផ្សាយ ទាំងពេលដែលមានរឿង ឬគ្មានរឿង តែតាមបែបផែនរបស់គេ។ អ្នកស្នេហាជាតិក៏មាន អ្នកមិនសូវចេះរ៉ាយរ៉ាប់ច្រើន អ្នកធ្វើក្រៅបណ្ដាញសង្គម និងអ្នកដែលតាមមិនសូវ ទាន់គេដែរ។ ពេលសំឡេងអ្នកឈ្លោះគ្នាលឺខ្លាំងពេកទៅ វាហាក់ដូចជាមកលុប សកម្មភាពពីមុន និងបច្ចុប្បន្នពួកខ្ញុំអស់។ ខឹងគេ កុំមកចោទ ឬវាយប្រហារគ្នាឯងអី!»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOLnR1K5YwmdK7QhBtgywqg085rip8tRrntgGZkq2IlVl0ikKgvmBuhBd8m4kmSjhDC8Ta6mPFISdn99aeMmST2ET2f_WpEiyTpT0rHUEDa-deBHt96qNjf2dRPFFJw9_M1qZGp_vQp4wGdYdAFSA3hbh0iHNo1cUhVw-g6PYLpGJ0ijspsbugBbtWiLoD/s2048/image_2025-06-27_14-44-28.png
ក្នុងវីដេអូនេះ នីគីនីគី បានពន្យល់មួយៗអំពីបញ្ហាដែលកំពុងកើតឡើងនៅលើបណ្តាញសង្គមហើយក្នុងនាមជាអ្នកសិល្បៈមួយរូបក៏មានខ្លួនដូចគ្នានៅពេលមានគេបង្ហោះពីអ្នកសិល្បៈហើយការនិយាយរបស់នាងមិនមែនតែរឿងថ្មីៗនេះដែលមានបញ្ហាជាមួយនឹងប្រទេសជិតខាង ប៉ុន្តែមានរឿងជាច្រើនទៀតដែលហាក់ដូចជាអយុត្តិធម៌សម្រាប់អ្នកសិល្បៈ។
នៅក្នុងវីដេអូនេះដែរកញ្ញា នីគីនីគី បានបង្ហាញពីចំណុចគោលៗមួយចំនួនដូចជា ចំណុចទី១ ទាក់ទងនឹងសិទ្ធការបញ្ចេញមតិឬការមិនបញ្ចេញមតិ។ ទី២គឺសកម្មភាពនៅក្រុមបណ្តាញសង្គមស្រាប់៖ ត្រង់ចំណុចនេះកញ្ញាបានពន្យល់ថានាងមានសមាជិកគ្រួសារស្ថិតនៅក្រសួងការពារជាតិ ដូច្នេះនាងមិនចាំបាច់ពន្យល់ច្រើននោះទេ ហើយអ្នកដទៃទៀតអាចមានសមាជិកធ្វើការតាមស្ថាប័នផ្សេងៗដែលបញ្ជាក់ពីកិច្ចការភារៈកិច្ច ទំនួលខុសត្រូវរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGEmg9b5SmX0wCoxsrBTT06IRlLQ9xb-Cm0w3N26xILA7sJTdX7QmWwii3Ok8XRQ1RyA8iHiL0dlvR0McAGNPsqSDFZYZjfLoSszLagSTxiD8PCAle5TcZqDAcodHJnUMxxECjV6NOqTivwsKHOBsbI_tZx3Dpv6Mbk29wTMjhyphenhyphenn_u38N_8Dyl2R7CyVka/s2048/image_2025-06-27_14-44-29.png

ចំណុចមួយទៀត នីគីនីគី ថា មិនយល់មិនដឹង មិនទាន់ គឺមិនខុស ព្រោះគ្មានអ្នកណាដែលដឹងអស់នោះទេ ហើយនិយាយទៅខ្លាចខុស ជាក់ស្តែងដូចជាខ្លួននាងខ្លាំងខាងអ្វីគឺផ្តោតខាងហ្នឹង។ ចំពោះពេលវេលាវិញ នីគីនីគី ថាមនុស្សម្នាក់ៗគឺមានពេលខុសគ្នាបើសិនជាកំពុងតែមមាញឹកហើយត្រូវឆ្លៀតមកផុសដើម្បីឱ្យគេរាប់វាហាក់បីដូចជាសម្ពាធពេក។ តារាចម្រៀងរូបនេះថា ការដែលមនុស្សម្នាក់មមាញឹកជាមួយនឹងការងារក៏ជារួមចំណែកចម្រើនសេដ្ឋកិច្ចដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7OdetcpkGoO476ZgTUOt45g8AgA0X3X5qXIVec4uh3gzLkAl9OqZT9Tocro3kUlJxyy_hviPCz-jdP9W8dV_8E29NQS1inktcgCgZRlf_qilAfhQwGFJxXISfvU40AH5kwOrKjZLwb4nS-n9DyU_yD6OQbb4sQ4KtVZrKI215Jwl8LMExogT0kDws3AfT/s2048/image_2025-06-27_14-44-32.png

នីគីនីគី បានបង្ហាញចំណុចមួយទៀតអំពីការបង្ហោះបង្កើតឱ្យមានសន្តិភាពមិនមែនបង្កើតឱ្យមានបញ្ហាដោយនាងបញ្ជាក់ចុងក្រោយថា បណ្តាញសង្គមគឺអាចចម្រើនហើយក៏អាចបំផ្លាញមនុស្សម្នាក់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJeSFyZxUfJi5sM0nbFupd7-iCaIiKE7GWAeWMSmHKa8sWOthd1IKB7QBZ4e8R-cnzgK6BiKE4RVW3dcPNYpc7fDcPHOIUNIt05jgu_aEVu42ciRAS2XL7O7QVFFk1iq7f1QvUZSDOh1s_4PItGyjLBppcW_fdheapML-ntk_D176E2Ns-LXJOQer4Toi/s2048/image_2025-06-27_14-44-25.png

ការបកស្រាយរបស់ នីគីនីគី គេសង្កេតឃើញថា មានអ្នកសិល្បៈមួយចំនួនបង្ហាញការយល់ស្របគាំទ្រការលើកឡើងរបស់នាង៕