ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនអំពីអ្នកសិល្បៈជុំវិញបញ្ហាចម្រូងចម្រាសខ្មែរនិងថៃ។ យ៉ាងណាមិញតារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងថានេះជាពេលដែលយើងរួបរួមគ្នាមិនមែនជាពេលដែលត្រូវប្រកួតប្រជែងយកតំណែងតួឯកទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgijlULxPgfNttnKWWBCyOxIDyDVjlsQ7_DcoQEXt9PhYpFzWWYcxK-8P_crQOPB-_5DxuZeNiHEE-YOsZ4foQ6yD5TLx1slkHTEbM7VaX0EfRGDObBq6Msnh7vfcbqxOKn0OcTPxGmESoVLS3b677EHJPGDS_HxPBhV7DByXrEK4QwdyQPwkaIg1t2YPVq/s1440/image_2025-04-01_13-53-13.png

លោក ណុប បាយ៉ារិទ្ធ បានបង្ហោះនៅលើបណ្តាញសង្គមក្នុងន័យដាស់តឿនកុំឱ្យខ្មែរនិងខ្មែរឈ្លោះប្រកែកគ្នាថា «ម៉ោងនេះពេលនេះតទៅ ជាពេលវេលាដែលពួកយើងជាប្រជាជនរួមគិត រួមធ្វើដើម្បីជាតិមាតុភូមិមិនមែនជាពេលវេលាប្រជែងយកតំណែងតួឯកសម្រាប់ខ្លួនឯងនៅក្នុងបណ្តាញសង្គមហើយមកវាយប្រហារខ្មែរដូចគ្នាទេ។ ក្នុងនាមជាប្រជាជនកម្ពុជា ទាំងខ្ញុំទាំងគេ អាចធ្វើអ្វីបាន យើងនិងធ្វើ ធ្វើក្នុងកម្រិតណាមួយ រូបភាពណាមួយ ដោយប្រើប្រាស់សេចក្តីថ្លៃថ្នូរនិងវិចារណញ្ញាណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfDIdMGJ_49IAs370XodBCW_2FzXQa4GvBPxP37FoiJotWihT9em_-Lo-5PJQVt43Thtg8zpuPklh2J6JBPAH7ah4HioyE19HsLbsrMvdpVld8t0TjA-U65F1It282CJ25Af-CUVmi9MGX4es3xerzunJMJManuTofREY3HDdCwnspBHKGRUpBLYmMK3u9/s1440/image_2025-04-01_13-53-11.png

តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសរូបនេះបានបន្តទៀតថា « ទង្វើរបស់យើងស្តែងអោយឃើញពីឆន្ទៈដ៏មោះមុតក្នុងការចូលរួមឈឺឆ្អាល ការពារ និង រក្សាតម្លៃនៃជាតិរបស់យើងដោយមិនព្រមឱ្យជាតិសាសន៍ណាមួយបំពាន ឬ ជាន់ឈ្លីបានឡើយ ។ បើទោះជាស្ថិតក្នុងកាលៈទេសៈណា ក៏យើងនៅតែរក្សាស្មារតីថែរក្សាពីគុណតម្លៃនៃជាតិសាសន៍យើង ក្នុងនាមជាកូនខ្មែរ ធ្វើអីមួយក៏នៅតែរក្សាកិត្តិនាមរបស់ប្រទេសជាតិមិនឱ្យអាប់អោនដោយសារយើងឡើយ ។ ហើយយើងក៏មិនយកគំរូតាមប្រជាជនរបស់បច្ចារមិត្តដែលមានចរិត ព្រហើន ឈ្លើយ ទំនើង ដូចមនុស្សគ្មានមេបាប្រដៅដែរព្រោះទង្វើទាំងអស់នោះមិនបានបង្ហាញពីកម្រិត យល់ដឹងនិងផ្តល់នៅគុណតម្លៃសម្រាប់គេឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtxJeG_AxThnSmo03aaNfyxqj4QQL9x01xkpjIBe5yd9F06to0YNK37VWA3Smryic55A3ZXhV9ffFA63IqcHtgomV5LWdcry4VUluLMDOXsmBSvjqtIoKWcE3HgA1jfUMcDyPDFjcE-XQBgt25b0p57WlMU7nJU-6VefugHWpNhdhnBN135XohriUAE_QF/s1440/image_2025-04-01_13-53-12.png

លោក ណុប បាយ៉ារិទ្ធ បន្ថែមទៀតថា «បើទោះជាយើងចង់តបតក៏តបតបែបចាស់ទុំ ថ្លៃថ្នូរ មិនមែនបែបផ្សារត្រី ឬ បែបជនពាលតាមចិញ្ចើមថ្នល់នោះទេ។ សូមកុំធ្វើជាកូនដែល ឈ្លើយខ្វះការអប់រំ នាំឱ្យគេប្រមាថដល់អាណាព្យាបាល។ យើងមានជីវិតលើទឹកដីកំណើត ដ៏ពិសិដ្ឋជាកូនខ្មែរដែលមានឈាមជ័រនៃបុព្វបុរសដ៏អង់អាចក្លាហានរស់រានមានជីវិតសព្វថ្ងៃក្រោមម្លប់នៃសន្តិភាពក្រោមការបីបាច់ថែរក្សារបស់លោកឪពុកវីរបុរសជាតិគឺសម្តេចតេជា និង សម្តេចបវរធិបតីជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកពិតជាមិនព្រមឱ្យជាតិសាសន៍ណាមួយ មកធ្វើបាបប្រជាជនខ្មែរនិងប្រទេសកម្ពុជាឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0IOH5yCitQtJ1024jcsx8XcqH2im12thyphenhyphenxd55xD4emE1ohDN4UF7lXUmSuWe4N_yvCzKEStf_OhO9I7tDNwTE26mKkk85VEtTKKLKH3Iq7z-kAwUNsEgIs_rFdcGdYY-D7IOk_-N1-juNlKLm5w_L-099EXqPYtCTNPmTYCUy7yF8YukTXrlEPu3UNv_h/s1440/image_2025-04-01_13-53-13%20(2).png
គួរបញ្ជាក់ផងដែរថា ការចេញមុខរបស់លោក ណុប បាយ៉ារិទ្ធ ឱ្យខ្មែររួបរួមគ្នាកុំប្រជែងយកតំណែងជាតួឯកនេះដោយសារតែមានការបង្ហោះដាក់បន្ទុកទៅដល់អ្នកសិល្បៈដែលមិនចេញតបតពេលតារាថៃជេរខ្មែរហើយថាតារាខ្មែរសំងំយកសុខ។ មិនត្រឹមតែប៉ុណ្ណោះក៏មានការបង្ហោះថា តារាល្បីៗមួយចំនួនមិនចេញប្រតិកម្មសៀមដោយសារតែជាប់ Sponsor ជាដើម។ រឿងនេះបានជំរុញឱ្យអ្នកសិល្បៈជាច្រើនចេញមុខមកតបត៕