ប្រទេសថៃ ៖ ក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ធ្វើឱ្យខេត្តត្រាតរបស់ថៃបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១០០លានបាតក្នុង១ថ្ងៃ ដោយសារបាត់បង់ភ្ញៀវទេសចរខ្មែរ និងបរទេស ខណៈអាជីវករថៃពុំអាចលក់ដូរនៅព្រំដែន ។ អាជីវករថៃបានសំណូមពរឱ្យកងទ័ពបិទព្រំដែនត្រឹមរយៈពេលខ្លី និងឈ្វេងយល់ពីស្ថានការណ៍អាជីវកម្ម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHT0Bz06LHIdd4KejtGYRrWtjlMxAQDIfhx9IrQ1YLRLE0xz5iCy3tzrMFjImI8xfQyPITgMlCxpRhCy756CTDDNiXQKhRt5A8JnvfXksOOXVXl5BxpDsykS9thnO2COOic2ODoKapxMiHcuYWGSCZKpdYVAn-KAxo9GAH7oxuG7sKQuz92Ew2vvIXIr9o/s2048/image_2025-06-25_08-48-54%20(2).png

កាលពីថ្ងៃទី២៤ ខែមិថុនា អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត និយាយថា កងទ័ពថៃប្រកាសបិទព្រំដែនកម្ពុជា-ថៃទាំងអស់ រួមទាំងព្រំដែននៅខេត្តត្រាត ចំនួន២កន្លែង គឺព្រំដែន១កន្លែង ស្ថិតនៅស្រុកបរៃ ជាប់ខេត្តបាត់ដំបង និងព្រំដែន១កន្លែងទៀតនៅស្រុកឃ្លងយ៉ៃ ជាប់ខេត្តកោះកុង ។ បន្ទាំប់ពីបិទព្រំដែនឃើញថា អាជីវករថៃពុំអាចលក់ដូរនៅព្រំដែនដូចមុន ពីព្រោះគ្មានភ្ញៀវទេសចរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsDyNpSGHxckVJo18FgglPylvxGBpeVjfwjKs3RX0eQxvrXOfRcAZ5DbuHCa5KA9ZhA8hnRL9mllzH6ZgDZ2T8d4fI9ybyJvl8h3M7mHLaCe7EgLZQQ7ISE1XeKK862ohn9_juslDGKZrz2j8XMKlyk7OOh2UZSVxb2jGJfY-mvPFx9G-mURWspW0Q9FnF/s980/image_2025-06-25_08-48-54.png
ក្នុង១ឆ្នាំៗ តម្លៃពាណិជ្ជកម្មរវាងខេត្តត្រាតជាមួយកម្ពុជា គឺស្មើជាង៣ម៉ឺន៤ពាន់លានបាត ឬមានតម្លៃពាណិជ្ជកម្មក្នុង១ខែ ចំនួន៣,០០០លានបាត ឬស្មើ១០០លានបាតក្នុង១ថ្ងៃ ។ ទោះជាទំនិញថៃភាគច្រើនដែលនាំចេញទៅកម្ពុជា គឺបញ្ជូនមកពីទីក្រុងបាងកក ប៉ុន្តែទំនិញនៅខេត្តត្រាត ក៏មានការទិញ-លក់យ៉ាងច្រើនដែរ ដូចជា ៖ សម្ភារៈសំណង់ អាហារកញ្ចប់ ផ្លែឈើ និងដំណាំកសិកម្ម ។

មុននេះ ការកំណត់ពេលវេលាបើក-បិទច្រកព្រំដែនកម្ពុជា-ថៃ គឺពុំសូវរងផលប៉ះពាល់ធ្ងន់ធ្ងរដូចពេលនេះទេ អាជីវករអាចលក់ដូរបានខ្លះៗនៅព្រំដែន ប៉ុន្តែក្រោយពីកងទ័ពថៃបិទព្រំដែនជាប់កម្ពុជាទាំងអស់ វាប៉ះពាល់ដល់ប្រាក់ចំណូលអាជីវករ ១០០% រយៈពេលយូរ ពីព្រោះពុំអាចលក់ដូរទំនិញទៅមកបាន ។ បើបិទព្រំដែនកាន់តែយូរ កាន់ តែប៉ះពាល់ខ្លាំងជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7kR8StqAtGeRTiQepLsX3VpK7_OSM_t-XSheW_zbRFi65O2vgoaBpqy2HUxqwI3rQrLFYaDtb7LNmK0HB-5qeVrtAGtr8BPHdqfMN9R4THc08E0flww56W2C_at1aaPH5e3PZ2MnUNs1igfR5oxqw20jR4btuDK21Ydz7EqsA-djyBS5f72jHXbOGhIr/s1280/image_2025-06-25_08-48-55%20(2).png

វិស័យប៉ះពាល់ខ្លាំងបំផុត គឺវិស័យទេសចរណ៍ត្រូវបិទទ្វារ ពុំអាចធ្វើដំណើរទៅណាបាន ហើយភ្ញៀវទេសចរបរទេសក៏ពុំអាចធ្វើដំណើរមកខេត្តត្រាត ។ លើសពីនេះ ភ្ញៀវទេសចរខ្មែរដែលធ្លាបើមកកម្សាន្ត និងមកទិញទំនិញនៅទីរួមខេត្តត្រាត ក៏បាត់បង់អស់ ។ កន្លងមក ខេត្តត្រាត តែងតែទទួលបានប្រាក់ចំណូលពីភ្ញៀវទេសចរខ្មែរថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ភោជនីយដ្ឋាន និងការលក់រាយ ។

អ្នកស្រី វិផា ស៊ុណេត ប្រធានសភាពាណិជ្ជកម្មខេត្តត្រាត បន្តថា អាជីវករថៃសំណូមពរឱ្យផលប៉ះពាល់ប្រាក់ចំណូលដោយសារការបិទព្រំដែនត្រឹមរយៈពេលខ្លី បើពុំដូច្នោះទេ អាជីវករនៅខេត្តត្រាត នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ហើយមន្ត្រីសន្តិសុខ (កងទ័ព) ត្រូវតែយល់ពីស្ថានការណ៍អាជីវកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2YsQeMJsIA8cnYyX14ubauTp2r3SYEWaodzx2uPGXvMxWYu4WdZ_yTAWlzoN_AoWYS3QlBPPhKli5j4gk7mEfdDEbKOCJAKFmLRYu48cR-imIUzeKyFkMTSdMe9OycE_QI4GMuTPYW0z9zKoMn1tbWGcZW2bVD5vVwl47IciQ8uOmjIT5c3pF0Pa2wmT3/s750/image_2025-06-25_08-48-55.png

អ្នកស្រី ឡាត់ដា សុខសាអាត អាយុ៤៥ឆ្នាំ អាជីវករថៃលក់ដូរនៅខេត្តកោះកុង ប្រាប់ថា រងផលប៉ះពាល់ខ្លាំងដោយសារស្ថានការណ៍តានតឹង ត្រូវបិទទ្វារហាងលក់ដូរ ។ តាមធម្មតា អ្នកស្រីធ្វើដំណើរចេញ-ចូលកម្ពុជារាល់ថ្ងៃ ប៉ុន្តែពេលនេះ បិទទ្វារហាងរហូតធ្វើឱ្យបាត់ចំណូលយ៉ាងច្រើន ខណៈបានចំណាយដើមទុនរាប់លានបាត និងបង់ពន្ធត្រឹមត្រូវ ។ បើនៅតែបិទព្រំដែន អ្នកស្រី និងអ្នករកស៊ីផ្សេងទៀតកាន់តែលំបាក ពីព្រោះពុំអាចយកទំនិញទៅលក់នៅកម្ពុជា ទំនិញខ្លះខូចផុតកំណត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcDalfKBQhmwSJB7qz1ONyKJvlh1p5Ue6zK2WmX9KCGEzkwts_q0Je_FUSyHVxxd3tOQTkH4lmLpqirQQxom2cYVIZkRm_tHno7VqSNgFQvV7TWHJRGNauHxK0FpFTPB527y18Dmo-j0xWdNzKTiUmYYb9brJ71WRCt0VpQAVHGCEZR_C2q2XPkwWlLBi_/s960/image_2025-06-25_08-48-56.png

ហេតុនេះ សូមឱ្យរដ្ឋាភិបាលថៃប្រញាប់ចរចាជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីរកដំណោះស្រាយរស់នៅជាមួយគ្នាយ៉ាងមានសន្តិសុខ ពីព្រោះយើងជាប្រទេសជិតខាងគ្នា គួរតែរស់នៅដូចបងប្អូន ពុំគួរមានបញ្ហារាលដាល ៕