ហ៊ាទី ដែលកំពុងមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈនាពេលបច្ចុប្បន្នបានបញ្ចេញសារ មួយនៅលើបណ្តាញសង្គមព្រោះប៉ះចំសិស្សប្អូនម្នាក់វាយឬកដាក់ខ្លួន។ ក្នុងនោះ ហ៊ាទី បានបញ្ជាក់ថាគឺជាតារាចម្រៀងល្បីម្នាក់ប៉ុន្តែពុំបានបញ្ចេញឈ្មោះថាជាតារារូបណាឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmE-4C5UaGhZAyb_cyicrzZn00fE7-f6HZIikCAUc6yocTcuOh8nGVe0aiTjYc2OMbsxOyDX_E5vVE_LyFxRJmVzTo-GDSbMt2gSjoAgc9uCHx8WFCvUdxDrxVfmLgyYQ12qiXjJNmXDRw0MivzULDg92y_eRfVk9bCtOQA8i6W-9cIuYq1lALIe2tKebJ/s2048/496303728_656508650481011_1616113032142662649_n.jpg

នៅយប់ថ្ងៃទី២២ មិថុនា ហ៊ាទី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ជូនពរឱ្យប្អូនល្បីឱ្យបានយូរណា ឫក ឫកចឹងអី»។ សំណេរមួយនេះបានជំរុញឱ្យអ្នកគាំទ្រ របស់លោកជជែកវែកញែកចង់ដឹងថាជានរណាដែលបង្ហាញអត្តចរិតបែបនេះ។ យ៉ាងណាមិញ ហ៊ាទី បានឆ្លើយតបនឹងគណនីមួយដោយបានបង្ហាញថា មនុស្សដែលលោកបង្ហោះនេះគឺជាតារាចម្រៀង។ ហ៊ាទី បានឆ្លើយតបថា «គេអ្នកចម្រៀង ចឹងគេឫកតិចហើយ ល្បីខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxcVtXO2auHmbt8Pxpz92pg07XoxzVYjGwHe1rSLpgEDsPJKTL5QYExzB-lVyxsM9kFkBOcB0l0squY4vqJVn0HhjHpjq8sxotrwcZhxskby88mWsmXCEpKNvsVfa_Ev7a6fDDvfOWnWozBsvaan5Z9GzKCHCLlu7eBwWdiCgODmjyUXFQtu8TWdwHOSF9/s2048/481313759_601392142659329_6857101046877168644_n.jpg
ទោះយ៉ាងណា ការបង្ហោះរបស់ ហ៊ាទី ក៏បានបាត់ចេញពីបណ្តាញសង្គមហ្វេកប៊ុកផងដែរ។

ជារឿយៗនៅក្នុងសង្គមសិល្បៈបច្ចុប្បន្នគេបានឃើញអ្នកសិល្បៈជាច្រើនរូបបានចេញមកនិយាយពីអ្នកសិល្បៈជំនាន់ក្រោយមានចរិតក្រអើតក្រទមមិនគោរពរៀមច្បង។ ជាក់ស្តែង អ្នកនាង ខាត់ សុឃីម បាននិយាយពីអ្នកសិល្បៈរ៉េបមួយចំនួនមិនគោរពឱ្យតម្លៃអ្នក សិល្បៈបុរាណ។ ចំណែកឯ ផេន ខេក វិញ បាននិយាយអំពីភេទទី៣ជំនាន់ក្រោយៗទើប មាន ឈ្មោះប៉ុន្តែធ្វើឫកមិនឱ្យតម្លៃមិនចេះឱនលំទោនគោរពទៅកាន់រៀមច្បង ក្នុងអាជីពសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqEZC_BMp3kOodxHB3yhnne7ztvIbR38Z8xiXrjxZtvFaFoRFHuavHK4g_NQakD6AKyztfDeT2ppAyXdCFaApBEC6pQYhWew1Rb844qFLZboUBt8TuhYy9a5eImtzAQG_Pwgo6IZlY-5ed-PUluVi_uK2QcLjMSpOa1fSqamiL8EzuQUHSWZawi5HR3jR3/s2048/482067306_604181379047072_6105834132797016094_n.jpg

បច្ចុប្បន្ន ហ៊ាទី កំពុងមានទីផ្សារសិល្បៈយ៉ាងខ្លាំងក្រៅពីមុខរបរលក់ជ្រូកខ្វៃរបស់ខ្លួនដោយបានសម្តែងក្នុងខ្សែភាពយន្តខ្នាតធំបញ្ចាំងក្នុងរោងកុន កម្មវិធីកម្សាន្តចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ការសម្តែងរឿងខ្លី និងកម្មវិធីជាច្រើនទៀតមានទាំងការផ្សាយពាណិជ្ជកម្មផងដែរ៕