ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ថាណាឆាត ណុមនុន នាយកវិទ្យាស្ថាន IMC និងជាបុគ្គលល្បីនៅប្រទេសថៃ បានសរសេរក្នុងហ្វេសប៊ុកឈ្មោះ «Thanachart Numnonda» ពីករណីរដ្ឋាភិបាល លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ អះអាងថា ថៃចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែននៅកម្ពុជា ដើម្បីការពារកុំឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះ ។ ហេតុអ្វីនាយករដ្ឋមន្ត្រីថៃទើបតែចាត់វិធានការបង្ក្រាបឧក្រិដ្ឋ.កម្មឆ្លងដែន ពីព្រោះនាយករដ្ឋមន្ត្រីថៃបណ្តោយឱ្យមានឧក្រិដ្ឋកម្មយូរហើយ គួរបង្ក្រាបតាំងពីដំបូង មិនមែនបង្ក្រាបពេលបែកធ្លាយកិច្ចសន្ទនាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_8ZGZ05J899qzm4OfsgKE_RPBDg1F3zpS1kotWNcj15CsvK2-jULYjJyBYeT_gVDVyr1QAZmPLXOV7lX-E97duSNMf0wHSeXhAf16mVyZXbSgnwzWMDlp8An_rn9X-pG-X0qAo1iwFY6OHmwpotl9-rNxqf2d0naD-Z9OYI8SRnzpQz__9u-REBi2H73W/s1567/image_2025-06-25_09-16-43.png
លោកស្រី ផេថងថាន និយាយថា រដ្ឋាភិបាលថៃនឹងពុំព្រមឱ្យពលរដ្ឋថៃចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនបន្តទៀត ហើយលោក ថាណាឆាត បាននិយាយពីការបែកធ្លាយកិច្ចសន្ទនារបស់លោកស្រី ផេថងថាន ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ថា គ្មានឧក្រិដ្ឋកម្មឆ្លងដែនអ្វីទេ ប៉ុន្តែជាការជជែករឿងផ្ទាល់ខ្លួនដោយយកផលប្រយោជន៍ជាតិមកចរចា ។ លោកស្រី ផេថងថាន ពុំបានចាញ់បោកឧក្រិដ្ឋកម្មឆ្លងដែនទេ ប៉ុន្តែដៃគូសន្ទនារបស់លោកស្រីជាអ្នកបង្ហាញកិច្ចសន្ទនានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVNr-P1mZjjeSeOaznP0GLtpcbVT0WVQFa7WW2LLa9dkflS3C6LGC2zjEBi-Z24M0Yx6KQNvsMhv4kVSDpbiqJKSf2u2p5k3G-FL1myt5-OaoMPWQ1_Xk8r1aZnu1Ngpxn_PXD9KVQ_Cb_4Ym5BApON3sPX03zrU0E5JK_XggYL_R-dOKGER-b5vEk1_Ry/s1170/image_2025-06-25_09-16-45.png

លោក ថាណាឆាត បន្តថា ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ឬកាត់ផ្តាច់សេវាអ៊ីនធើរណេត គឺនាយករដ្ឋមន្ត្រីថៃគួរតែធ្វើតាំងពីពេលចិនមកបង្ក្រាបក្រុមឆបោកតាមអនឡាញនៅប្រទេសមីយ៉ាន់ម៉ា ។ យើងគ្រប់គ្នាជ្រាបច្បាស់ថា ជនរងគ្រោះដែលត្រូវចាប់យកទៅធ្វើការនៅមីយ៉ាន់ម៉ា គឺជាជនបរទេស ជាពិសេស ជនជាតិចិន ហើយមានពលរដ្ឋថៃខ្លះត្រូវបង្ខំឱ្យធ្វើការនៅកម្ពុជា ប៉ុន្តែនាយករដ្ឋមន្ត្រីពុំបង្ក្រាបពេលនោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaIY5aHIL8v94ucbmDc257NKLk_piWuIrl2m_IdIXQtrQ9dZnYBroHKz3TuqfRm7uTSmiTH4j2DjZA1vRgV-PHtPowhS4bwlGGrTM_LDWoGgCgNsPuTw7OrUSPJUILqyjguZBlw924IAlaJC1BLzSoE2okFPJowkNXw77hwgBd6-l2UzZM7lumr5nhxRqM/s1800/image_2025-06-25_09-16-46%20(2).png
លោកពុំដឹងពីមូលហេតុអ្វីដែលថៃពុំបង្ក្រាបក្រុមឆបោកតាមអនឡាញ និងគ្មានការកាត់ផ្តាច់សេវាអ៊ីនធើរណេតពេលនោះ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃទើបតែប្រកាសចាត់វិធានការបង្ក្រាបក្រុមឆបោកអនឡាញ និងឧក្រិដ្ឋកម្មឆ្លងដែនក្រោយពីទំនាក់ទំនងផ្ទាល់ខ្លួនមានបញ្ហា ។ វាអាចដោយសារដល់ពេលវេលាកាត់ផ្តាច់ផលប្រយោជន៍របស់ភាគីម្ខាងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8PYPrEeLTJk4Nd6ENIAbMBIuo8j1-W_IS1iMoseNn_Y-r32aVCudaG3UAXVtW_EzKj8tTQN1aTQ6230BpOnZVtd-zXPHRVr-mfoCL79ZszZrktICnDZk0B4WUuZ2wbokTyMJbl6OZP2yi94ipNS0RNrF-7c6Se-2zHliBHhJIgUsC5FMgXmGx00PMS5D/s800/image_2025-06-25_09-16-46.png

ចុងក្រោយ លោកសំណូមពរកុំគ្រប់គ្រងប្រទេសដោយយកទំនាក់ទំនងផ្ទាល់ខ្លួនមកសម្រេចចិត្ត ។ អ្នកដឹកនាំល្អត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងនិយាយត្រង់ទៅត្រង់មក ថៃគួរតែបង្ក្រាបក្រុមឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ាមកម៉្លេះ ពុំមែនរង់ចាំរហូតដល់ពេលនេះ ទើបនិយាយថា ពុំព្រមឱ្យពលរដ្ឋថៃក្លាយជាជនរងគ្រោះបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8qxZa_7aUXu4AFwreW9v8-EpChjCB8Lqgb3URmWmHVngBGonf6arm-ld0HWmCTrB4TJeeqULshBhZH7ayj18_An48RBhJn0f0NZHwfTrwSbNJOxYE7MMCNPig4BY0b6-AGpn03Uu9EYnuArdyq2mDtQ3WTOIQH24UZ0B8peGBRwzFoXZcTN_C4FnBqzf/s1468/image_2025-06-25_09-16-45%20(2).png

គួរបញ្ជាក់ថា កម្ពុជាពុំមែនជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដូចនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីថៃចោទប្រកាន់ បំភ្លៃ មួលបង្កាច់ លាបពណ៌ និងទម្លាក់កំហុសនោះទេ ។ រដ្ឋាភិបាលថៃតែងតែបង្វែររឿងអាក្រក់ៗរបស់ខ្លួនមកឱ្យកម្ពុជា ក្នុងចេតនាធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់រាជរដ្ឋាភិបាលកម្ពុជា និងពលរដ្ឋខ្មែរ ប៉ុន្តែថៃទៅវិញទេ គឺជាទីតាំងជួញដូរមនុស្សឆ្លងដែន និងបោកប្រាស់តាមអ៊ីនធើរណេតក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយអង្គការសហប្រជាជាតិ (UN) បានកោះហៅរដ្ឋាភិបាលថៃទៅបកស្រាយករណីជួញដូរមនុស្ស និងការឆបោកតាមអនឡាញ ៕