បន្ទាប់ពីអ៊ីរ៉ង់បានបើការវា.យប្រហារដោយមីស៊ីលទៅកាន់ប្រទេសកាតា និងអ៊ីរ៉ាក់ដើម្បីបំផ្លា.ញមូលដ្ឋានទ័ពអាមេរិក Al Udied ក្រោយមកប្រធានាធិបតីអាមេរិកបានអះអាងថា រវាងប្រទេសអ៊ីរ៉ង់ និង អ៊ីស្រាអែល បានឈានដល់ការទទួលយកបទឈប់បា.ញ់រយៈពេល១២ថ្ងៃ ប៉ុន្តែការលើកឡើងនេះត្រូវបានច្រានចោលវិញភ្លាមៗដោយអ៊ីរ៉ង់ ក្រោមហេតុផលថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។
មុននឹងឈានដល់ការលើកបញ្ហានេះមកពិចារណាដើម្បីរកដំណោះស្រាយដោយសន្តិវិធី កាលពីយប់ថ្ងៃចន្ទទី២៣ ខែមិថុនា អ៊ីរ៉ង់បានធ្វើការសងសឹកទៅកាន់សហរដ្ឋអាមេរិកដែលវា.យប្រ.ហារទៅលើតំបន់នុយក្លេអ៊ែររបស់ខ្លួន ដោយយន្តហោះចម្បាំងB-2 កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា។ ការវា.យបករបស់អ៊ីរ៉ង់ចំពោះអាមេរិក គឺធ្វើឡើងតាមរយៈការបំផ្លោ.ងគ្រា.ប់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ឋានទ័ពអាកាសរបស់អាមេរិកប្រចាំនៅប្រទេសកាតា។ 
ការវា.យប្រហារដោយគ្រាប់មីស៊ីលនេះ បានកើតឡើងនៅពេលយប់ ដែលត្រូវបានគេឮ ទូទាំងទីក្រុងដូហា និងនៅលូសាលី ភាគខាងជើងនៃរដ្ឋធានីកាតា ហើយត្រូវបានគេមើលឃើញថា គ្រាប់ផ្លោ.ងទាំងនោះហោះហើរប្រសាចពាសពេញផ្ទៃមេឃ។ ប៉ុន្តែសំណាងល្អ ដោយមានប្រព័ន្ធសំណាញ់អាកាសទប់ស្កាត់ គ្រាប់មីស៊ីលទាំងនោះពុំបានធ្លាក់មកផ្ទុះនៅលើដីដោយផ្ទាល់នោះទេ ជាហេតុនាំឲ្យមិនមាននរណាម្នាក់ត្រូវរបួសឡើយក្នុងហេតុការណ៍នេះ។
.png)
ជាមួយនឹងការវា.យប្រ.ហារនេះ សហរដ្ឋអាមេរិកបានចាត់ទុកវាជាការសងសឹកកម្រិតស្រាលមួយ និងគ្មានផលប៉ះពាល់អ្វីធ្ងន់ធ្ងរទេ ហើយលោក Donald Trump បានបញ្ជាក់ថា អាមេរិកពុំមានផែនការក្នុងការវា.យបកទៅកាន់អ៊ីរ៉ងវិញនោះទេ និងថែមទាំងបានអំពាវនាវឲ្យអ៊ីរ៉ង់ និងអ៊ីស្រាអែល រួបរួមគ្នាដើម្បីរកដំណោះស្រាយជម្លោះដោយសន្តិភាព។
.png)
ក្រោយមក លោក ត្រាំ បានសរសេរនៅលើគេហទំព័រ Truth Social របស់លោកថា “តាមការរំពឹងទុក ថាអ្វីៗអាចដំណើរការទៅតាមផ្លូវដែលវាគួរទៅ ខ្ញុំចង់អបអរសាទរដល់ប្រទេសទាំងពីរ អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលមានភាពរឹងមាំ ក្លាហាន និងមានភាពវៃឆ្លាតក្នុងការបញ្ចប់នូវអ្វីដែលហៅថា “សង្រ្គាម រយៈពេល12 ថ្ងៃ” ដែលចង់បង្ហាញពិភពលោកថា តាមរយៈការអំពាវនាវរបស់លោក ប្រទេសដែលកំពុងមានអរិភាពទាំងពីរបានយល់ព្រមបញ្ចប់វិវាទនេះហើយ។.png)
ផ្ទុយទៅវិញ រដ្ឋមន្ត្រីរបស់អ៊ីរ៉ង់លោក Abbas Araqchi បានចេញមកបញ្ជាក់ថា ទីក្រុងតេអេរ៉ង់នឹងមិនមានការបញ្ឈប់អរិភាពនេះឡើយ លុះត្រាតែអ៊ីស្រាអែលបញ្ឈប់ការវា.យប្រ.ហាររបស់ខ្លួនមកលើអ៊ីរ៉ង់ជាមុនសិន។ លោក Araqchi បង្ហោះនៅលើបណ្ដាញសង្គម X ថា «ប្រសិនបើអ៊ីស្រាអែលបញ្ឈប់ “ការឈ្លានពានខុសច្បាប់” របស់ខ្លួនប្រឆាំងនឹងប្រជាជនអ៊ីរ៉ង់ នៅមុនម៉ោង 4 ព្រឹក (ម៉ោងនៅទីក្រុងតេហេរ៉ង់) នៅថ្ងៃអង្គារនេះទេ អ៊ីរ៉ង់នឹងមិនមានចេតនាបញ្ឈប់សង្រ្គាមជាដាច់ខាត។» .png)
ហើយបន្ទាប់ពីការប្រកាសនោះ គេមិនទទួលបានការរាយការណ៍ពីការវា.យប្រ.ហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ទៀតឡើយចាប់តាំងពីពេលនោះមក។ ដូច្នេះលោក Araqchi បានបន្ថែមនៅក្នុងសារបង្ហោះនៅលើបណ្ដាញសង្គម X ថា “ការសម្រេចចិត្តចុងក្រោយស្តីពីការបញ្ឈប់ប្រតិបត្តិការយោធារបស់អ៊ីរ៉ង់នឹងត្រូវបានធ្វើឡើងនៅពេលក្រោយ” ។

នៅប៉ុន្មានម៉ោងមុន មន្ត្រីរបស់អ៊ីស្រាអែលបីនាក់បានផ្តល់សញ្ញាថា អ៊ីស្រាអែលកំពុងស្វែងរកការបញ្ចប់យុទ្ធនាការរបស់ខ្លួនទៅលើប្រទេសអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ ហើយបានបញ្ជូនសារទៅកាន់សហរដ្ឋអាមេរិកផង។ ប៉ុន្តែបើតាមការផ្សាយនៅលើទូរទស្សន៍ផ្លូវការរបស់អ៊ីស្រាអែលបានរាយការណ៍ថា លោក Netanyahu បានប្រាប់ទៅកាន់រដ្ឋមន្ត្រីរដ្ឋាភិបាលដែលដឹងអំពីកិច្ចពិភាក្សារបស់ពួកគេថាកិច្ចព្រមព្រៀងមួយនឹងធ្វើឡើងនាព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែហាមប្រកាសវាជាសាធារណៈ។ .png)
ដូច្នេះសរុបមក ស្ថានភាពបច្ចុប្បន្នដែលគេបានដឹងគឺ ការប្រកាសថាមានកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមគឺជាការអះអាងរបស់សហរដ្ឋអាមេរិកតែឯងប៉ុណ្ណោះ ចំណែកអ៊ីរ៉ង់បានបដិសេធថា កិច្ចព្រមព្រៀងអាចកើតមានលុះត្រាតែអ៊ីស្រាអែលជាអ្នកបញ្ឈប់ការឈ្លានពានមកលើអ៊ីរ៉ង់មុន ចំណែកខាងអ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានទទួលយកការទាមទាររបស់អ៊ីរ៉ង់ដូចខាងលើនេះ ប៉ុន្តែមិនទាន់ចេញមកបញ្ជាក់ជាសាធារណៈនៅឡើយ៕










