វៀតណាម ៖ រដ្ឋាភិបាលអាមេរិកបានដាក់សម្ពាធឱ្យវៀតណាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាចិនក្នុងឧបករណ៍ដំឡើងនៅវៀតណាមមុនពេលនាំចេញទៅអាមេរិក បើពុំដូច្នោះទេ អាមេរិកនឹងដំឡើងពន្ធទំនិញវៀតណាម រហូតដល់៤៦% ។ ការដាក់សម្ពាធពីអាមេរិកធ្វើឱ្យវៀតណាមប្រឈមនឹងបញ្ហារក្សាទំនាក់ទំនងជាមួយចិន ដែលជាវិនិយោគិនដ៏សំខាន់របស់វៀតណាម ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiha3co-fa2fcz743dxa2Z1uw3rcBQxqPmpq1IhgVTGDpBEZIF_-Tmk-Jz73YPhJT8RqoxzQMcE5GjOkLfAc2dqc2d2ZEnQbXqmsl5VczBLGiDUd5YKX6hf1ZLSP5X_Qajv6OwGPYflr35fGw663kJVDlQn1GQ9ouOaacaBZaFsOIx0SIx1o6Ynr95t3ZcC/s800/photo_2025-06-17_13-43-02.jpg

សារព័ត៌មាន Reuters រាយការណ៍ថា អាមេរិកបានដាក់សម្ពាធវៀតណាម ដោយឱ្យវៀតណាមកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាចិនក្នុងឧបករណ៍ដំឡើងនៅវៀតណាម មុនពេលនាំចេញទៅអាមេរិក ។ វៀតណាមជាទីតាំងផលិតឧបករណ៍ដ៏សំខាន់របស់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា ៖ Apple និង Samsung ដែលពឹងផ្អែកលើបំណែកឧបករណ៍ផលិតនៅចិន ខណៈក្រុមហ៊ុន Meta និង Google ក៏មានបុគ្គលិកនៅវៀតណាមដែរ គឺក្រុមហ៊ុនទាំងពីរផលិតវ៉ែនតា VR និងទូរស័ព្ទស្មាតហ្វូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggz2zaOoQqFmV2dRPd39F2jrAGd8Ycvuplb8d3L3rdiWa0hz87rcPAEA5Pu_iiLfuoMm0czOLj2A_VQCaP-uWj_n9gguDycxN12dbq7wt_xcbpSJuNM9A09bV_LUZi5pMTGg70VmGCSKMjKQHsGpGalanhYCHYPOGK8IO7LUr81eEQR6u5515ODi-nDgK_/s960/photo_2025-06-17_13-43-02%20(2).jpg

រដ្ឋាភិបាលលោក Donald Trump នឹងដំឡើងពន្ធទំនិញវៀតណាមខ្ពស់រហូតដល់៤៦% បើវៀតណាមពឹងផ្អែកលើបច្ចេកវិទ្យាចិនក្នុងការផលិតឧបករណ៍ ។ ការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិកនឹងប៉ះពាល់ដល់ការរីកចម្រើនសេដ្ឋកិច្ចវៀតណាម ដែលផ្តោតសំខាន់លើការនាំចេញទំនិញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2vATvhVPUUHuIesX9jLKjGJ6W8U6MB-Bv7uzO0rCHTo8FfudeK9SQz0UTb51u-9Y6yxtu216QsA3r8_8EWGCgHPyIQ9P1CWdSbjbziiOQ511ZsOzH-Dzeq9HK7ZPEejZbudgCY4sivT2BGpEs0hv3sJ8d8MZim9PuhooiKsaHFrCC_qX44d1W8RM1gYai/s640/photo_2025-06-17_13-43-02%20(3).jpg

កាលពីឆ្នាំ២០២៤ ចិនបាននាំចេញឧបករណ៍បច្ចេកវិទ្យា ដូចជា ៖ ឧបករណ៍អេឡិចត្រូនិក កុំព្យូទ័រ និងទូរស័ព្ទទៅវៀតណាម ស្មើទឹកប្រាក់៤៤,០០០លានដុល្លារ ខណៈវៀតណាមបាននាំចេញឧបករណ៍បច្ចេកវិទ្យាទៅអាមេរិក ស្មើទឹកប្រាក់៣៣,០០០លានដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnMZ4M8W3r84kwW4PwY7_XWf23qinue_a73Gs1EXV59J73QvDVBAeW_s1VkTriQySb0nJ4_CFyWyp74m5Th1FMPj_cRelNS3edJH9znP2O7UAbQRP_x0smJzv-LUIyfvkTegqdLY4su6YC10897LxQXVuqAyzIyutflCy2Il2AHo8sxoYLD1QuD1oxOsZ/s500/photo_2025-06-17_13-43-02%20(4).jpg

ក្រៅពីនេះ អាមេរិកស្នើឱ្យវៀតណាមរឹតបន្តឹងការនាំចេញទំនិញពីចិនទៅអាមេរិក ប៉ុន្តែបិទស្លាកសញ្ញា «ផលិតនៅវៀតណាម» យ៉ាងខុសច្បាប់ដើម្បីចៀសវាងការដំឡើងពន្ធខ្ពស់ ។ បើតាមអ្នកជំនាញ គឺការដាក់សម្ពាធពីអាមេរិកភ្លាមៗអាចប៉ះពាល់ដល់ទំនាក់ទំនងផុយស្រួយរវាងវៀតណាម និងចិន ដែលចិនជាវិនិយោគិនដ៏ធំក្នុងតំបន់អាស៊ាន និងជាគូជម្លោះក្នុងការទាមទារកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង ៕