នៅដើមខែមិថុនា ឆ្នាំ២០២៥ មន្ត្រីទូតជាន់ខ្ពស់មកពីសហភាពអឺរ៉ុប (EU) និងឥណ្ឌូណេស៊ីបាននិយាយពីករណីការប៉ះទង្គិ.ចគ្នារវាងកងទ័ពកម្ពុជា និងថៃ ហើយអំពាវនាវឱ្យអាស៊ានជួយដោះស្រាយជម្លោះក្នុងតំបន់ ។ មន្ត្រីទូតជាន់ខ្ពស់បញ្ជាក់ថា ការដោះស្រាយរួមគ្នាមានភាពចាំបាច់ណាស់ដើម្បីការពារកុំឱ្យជម្លោះរវាងប្រទេសជាសមាជិកអាស៊ានកាន់តែខ្លាំងក្លានាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOXNpHcgLwGAI1lq4iK7b1YrHsV7-__mako9ufy3dr4KyC8UpTJOWYoYgym7HUgCMNWCYGnEXKSbUoHtCwMbWKGFtb6eQtfFzDNPQhNW_-OuOngTKqt-UFYieNoF9D4egj9xpth-_fLy5MCKQ8mGDWA82L6LdH29JdXzM6j-FyKjy2I7k2lqH6vVEhWm7/s1200/photo_2025-06-04_16-44-35.jpg
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក Igor Driesmans មានប្រសាសន៍ថា យើងគាំទ្រឱ្យប្រទេសកម្ពុជា និងថៃ ពន្លឿនការចរចាទ្វេភាគីអំពីបញ្ហានៅសេសសល់ទាក់ទងនឹងការបោះបង្គោលព្រំដែន និងចាត់វិធានការបន្ទាន់ប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងការប៉ះទង្គិចគ្នានាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD6bdIWWpDEaXpHSZVXdVsT5JeLQdbvFTi0U-utb_IfqRUdGiY2s3ZvQAj_k7LiuV01KYB9NYLdYunepE8Jir2QmKo7Z5t_q3tH73_3v7M3l4T2r6apWSmgVrUjs5nILQ8fEbx9PQAL5259rmxdTmYc481A_txOnlgGrdAhVwcj2hf3xQAqY7UvWaWO-j1/s1280/487206586_977931901194668_4961076767358311086_n.jpg

លោក Igor Driesmans បន្តថា សហភាពអឺរ៉ុបពុំបានបង្ហាញខ្លួនឯងជាគំរូនៅតំបន់អាស៊ានទេ ប៉ុន្តែយើងផ្តល់នូវបទពិសោធន៍ដ៏យូររបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច និងនយោបាយឈានទៅរកសន្តិភាពយូរអង្វែង ។ រយៈពេល៧៥ឆ្នាំកន្លងមកនេះ ការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធបានធ្វើឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបរួមរស់ជាមួយគ្នាដោយសន្តិភាពខ្លាំងឡើង ហើយរយៈពេលនេះ គ្មានប្រទេសជាសមាជិកសហភាពអឺរ៉ុបណាមួយធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកផ្សេងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrBGnNIBPW1MGh_tl8azHjGZqclYO7hFOPiFEzvmcjBJWHGECzYm01PtHZz5UQZNUufe4ZuFkRUW3aztWhUT4DxqhFs2T0acj7C2HqzD5Mum9TK8Rc1UwLM94xNgx-p0urRcsqDHDyw9XQ2wYa6MrKpiRWJ6gl9BkbHZwdFxJtoWb1HGm4gL35mYAKe3S-/s1200/photo_2025-06-04_16-44-36%20(2).jpg

យើងជឿជាក់យ៉ាងមុតមាំថា បណ្តាប្រទេសអាស៊ាននឹងអនុវត្តបែបនេះដូចសហភាពអឺរ៉ុប ។ ប្រទេសកម្ពុជា និងថៃ គឺដូចគ្នានឹងប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើន ដែលមានប្រវត្តិសាស្ត្រជម្លោះជាមួយគ្នា ប៉ុន្តែបំណងប្រាថ្នាតែមួយរបស់ប្រទេសទាំងពីរ គឺចង់បានសុខសន្តិភាព ការរីកចម្រើន និងដោះស្រាយបញ្ហាវិវាទដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuJy-r59J-SUGiE-L1PmVAEgAWk3ChnCJmB_pPsNRUylkE0crnaaI809r6ZorUvAHQIPHN_BDo2DDlRQ5cRZIbHibZ9jc1EgrWJafeKbuSsyZP8awP7Uo8VEsjKNNkib2HKwgqHTsKuo4sEgZrmwQ6Jje3T8Xh-ITA19E2BZ_AOhB30KFRPNWyB6utdXqB/s1200/photo_2025-06-04_16-44-36.jpg

ចំណែកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា គួរតែផ្តល់ភាពសំខាន់ជាចម្បងជាមួយប្រទេសដែលពាក់ព័ន្ធក្នុងការយកឈ្នះឧបសគ្គផ្សេងៗដោយសន្តិវិធី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2d145JvTaSjJZAGXW_cUkWVM_G6MRcG6x2xtbplzlgq52wwRXs0pRG0tIrcc-2s5BXPmgBETlv9WKZ-p7rWCU-PCZbjWmwg5NyN4ELwsB9kg2h_kovYiPhqXi2aAFcFxPLeViJ8IIUzWy_UUE52ZwmhSVAuKNe8QSVhSPsraTqysjzThqEf2olB6r6teP/s1280/500981006_1323632192662456_9065388180074391861_n.jpg

លោក Santo មានប្រសាសន៍ថា ៖ «ប្រទេសជាសមាជិកអាស៊ានអាចពឹងផ្អែកលើការគាំទ្រគ្នាទៅវិញទៅមកដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់ ។ បញ្ហាប្រឈមដែលសមាជិកអាស៊ានត្រូវប្រឈម ជាពិសេស ពេលវាកើតឡើងក្នុងពេលវេលា និងទីកន្លែងផ្សេងគ្នា គឺត្រូវតែមានវិធីដោះស្រាយបញ្ហាខុសៗគ្នា» ៕