នៅដើមខែមិថុនា ឆ្នាំ២០២៥ មន្ត្រីទូតជាន់ខ្ពស់មកពីសហភាពអឺរ៉ុប (EU) និងឥណ្ឌូណេស៊ីបាននិយាយពីករណីការប៉ះទង្គិ.ចគ្នារវាងកងទ័ពកម្ពុជា និងថៃ ហើយអំពាវនាវឱ្យអាស៊ានជួយដោះស្រាយជម្លោះក្នុងតំបន់ ។ មន្ត្រីទូតជាន់ខ្ពស់បញ្ជាក់ថា ការដោះស្រាយរួមគ្នាមានភាពចាំបាច់ណាស់ដើម្បីការពារកុំឱ្យជម្លោះរវាងប្រទេសជាសមាជិកអាស៊ានកាន់តែខ្លាំងក្លានាថ្ងៃអនាគត ។

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា លោក Igor Driesmans មានប្រសាសន៍ថា យើងគាំទ្រឱ្យប្រទេសកម្ពុជា និងថៃ ពន្លឿនការចរចាទ្វេភាគីអំពីបញ្ហានៅសេសសល់ទាក់ទងនឹងការបោះបង្គោលព្រំដែន និងចាត់វិធានការបន្ទាន់ប្រកបដោយប្រសិទ្ធភាព ដើម្បីចៀសវាងការប៉ះទង្គិចគ្នានាថ្ងៃអនាគត ។
លោក Igor Driesmans បន្តថា សហភាពអឺរ៉ុបពុំបានបង្ហាញខ្លួនឯងជាគំរូនៅតំបន់អាស៊ានទេ ប៉ុន្តែយើងផ្តល់នូវបទពិសោធន៍ដ៏យូររបស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងកិច្ចសហការសេដ្ឋកិច្ច និងនយោបាយឈានទៅរកសន្តិភាពយូរអង្វែង ។ រយៈពេល៧៥ឆ្នាំកន្លងមកនេះ ការរួមបញ្ចូលគ្នាយ៉ាងជិតស្និទ្ធបានធ្វើឱ្យប្រទេសជាសមាជិកសហភាពអឺរ៉ុបរួមរស់ជាមួយគ្នាដោយសន្តិភាពខ្លាំងឡើង ហើយរយៈពេលនេះ គ្មានប្រទេសជាសមាជិកសហភាពអឺរ៉ុបណាមួយធ្វើសង្គ្រាមជាមួយប្រទេសជាសមាជិកផ្សេងទេ ។.jpg)
យើងជឿជាក់យ៉ាងមុតមាំថា បណ្តាប្រទេសអាស៊ាននឹងអនុវត្តបែបនេះដូចសហភាពអឺរ៉ុប ។ ប្រទេសកម្ពុជា និងថៃ គឺដូចគ្នានឹងប្រទេសសមាជិកសហភាពអឺរ៉ុបជាច្រើន ដែលមានប្រវត្តិសាស្ត្រជម្លោះជាមួយគ្នា ប៉ុន្តែបំណងប្រាថ្នាតែមួយរបស់ប្រទេសទាំងពីរ គឺចង់បានសុខសន្តិភាព ការរីកចម្រើន និងដោះស្រាយបញ្ហាវិវាទដោយសន្តិវិធី ។
ចំណែកឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានថា គួរតែផ្តល់ភាពសំខាន់ជាចម្បងជាមួយប្រទេសដែលពាក់ព័ន្ធក្នុងការយកឈ្នះឧបសគ្គផ្សេងៗដោយសន្តិវិធី ។
លោក Santo មានប្រសាសន៍ថា ៖ «ប្រទេសជាសមាជិកអាស៊ានអាចពឹងផ្អែកលើការគាំទ្រគ្នាទៅវិញទៅមកដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការរីកចម្រើនក្នុងតំបន់ ។ បញ្ហាប្រឈមដែលសមាជិកអាស៊ានត្រូវប្រឈម ជាពិសេស ពេលវាកើតឡើងក្នុងពេលវេលា និងទីកន្លែងផ្សេងគ្នា គឺត្រូវតែមានវិធីដោះស្រាយបញ្ហាខុសៗគ្នា» ៕










