Home តារាជាតិ ទេព បូព្រឹក្ស លេង Trend ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកហើយឆ្លៀតបញ្ចូលសិល្បៈវប្បធម៌ខ្មែរ

ទេព បូព្រឹក្ស លេង Trend ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកហើយឆ្លៀតបញ្ចូលសិល្បៈវប្បធម៌ខ្មែរ

64
0

មិនថ្មីមិនប្លែកមិនមែន ទេព បូព្រឹក្ស! ស្របពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកមានការពេញនិយមដោយការលេង Trend ជាមួយនឹងក្រុមបាល់ទាត់ល្បីៗតារាចម្រៀង ទេព បូព្រឹក្ស បានឆ្លៀតបញ្ជូលជាមួយនឹងសិល្បៈបុរាណខ្មែររួមទាំងប្រាសាទអង្គរវត្តដោយមិនភ្លេចពីក្រុមជម្រើសជាតិរបស់កម្ពុជាដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQJPl7L0Mcq2CumMz4drsBjjTg-3xwKu7nbwqmpfeF6CVcjRiq9o7VOd0-I6i2c-a8CyIBM6QOhdE1j1-czPlD9x4u6e0pD1wrsb1cdsqtRGf_-JsudMdgYkFywqotU8reWyT0J3p5U7TOoTh5TnsWMPNuMrYKwaprUZOU8X6DNwHApLVF2xHjsOkR9WI/s2048/image_2026-07-16_15-06-44%20(2).png

ទស្សនិកជនបានស្គាល់ ទេព បូព្រឹក្ស មិនត្រឹមតែជាតារាចម្រៀង ភរិយារបស់ ជី ដេវីត ប៉ុណ្ណោះទេប៉ុន្តែតារាស្រីរូបនេះតែងតែធ្វើឱ្យអ្នកមើលមិនសូវសុំាភ្នែកនោះទេដោយសារតែការច្នៃប្រឌិតរបស់ខ្លួនជាច្រើន។ ជាពិសេសរាល់ពេលតារាចម្រៀងរូបនេះលេង Trend ម្តងៗគឺមានការពេញនិយមយ៉ាងខ្លាំងដោយទាក់ទាញអ្នកទស្សនារាប់លានដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_7ktuf-qJ3eN4ZAYmyGLvFz4E8PpM1yB5hoDBHmRmNZAMpdOnroBxw4VsKAWQv1rCddZjgQIxWAbhL6MeNODSoE3Y-JLGprBldcRh6xZuTVcWSTv4u9QU-nPbkchlA-q90EFqLj7kR_Yz__RULjHvLQSQ5zc4phrCN_375E1jAnFiF2y-LI5nHkMg2Us/s1280/image_2026-07-16_15-06-48%20(2).png

ជាក់ស្តែងបន្ទាប់ពីចូលរួមលេង Trend FIFA ជាមួយនឹងក្រុមជម្រើសជាតិល្បីៗជាច្រើនជាមួយនឹងបទ «Dai Dai» របស់តារាចម្រៀង Shakira នាពេលកន្លងមក ពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ជូលរសជាតិថ្មីបន្ថែមទៀតជាមួយនឹងការប្រកួតនិងគូរមុខរបស់ក្រុមជម្រើសជាតិកម្ពុជា។ ម្ចាស់បទ «ទេវរាជ» ក៏បានផ្តិតរូបភាពនៅមុខប្រាសាទអង្គវត្តទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMZZNdy0dswo4A56HeyC6NXCbcPrn0YpK4nDnxoaYts-M80080LkHqiNdPxp79XoddbuYJYxpRDdkxvteZQQ-hiyR2BuWnOsbWSY-chXJjKC0c7Z6dy5wuAWvTalbHRgWxafSHoeBlHasKnKiSlbYqxxkL7xXMyxZ_XL0l0FJX8Asw5HUWKuh7wPlEOyg/s2048/image_2026-07-16_15-06-48.png

អ្វីដែលកាន់តែពិសេសសម្រាប់ Trend FIFA លើកនេះ ទេព បូព្រឹក្ស មិនឱ្យខាតនោះទេដោយបញ្ជូលនូវការគ្រងឈុតស្បៃខ្មែរបង្ហាញពីវប្បធម៌របស់ជាតិខ្លួន។ Trend សម័យលាយបុរាណនេះបានទាក់ទាញទស្សនិកជនយ៉ាងឆាប់រហ័សដោយក្នុងរយៈពេល១៧ម៉ោងបន្ទាប់ពីផ្សាយមានការទស្សនាចំនួន១.៤លានដងនៅលើហ្វេកប៊ុក ការចុច Like 95.8 K ជាមួយនឹងការបញ្ចេញមតិនិងការចែករំលែករាប់ពាន់នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNe__D0_6lGqB_NMxM30QCwU_ElVTwubscYDu4-2h5PUVn-L1x0bqk4IwbPEVIwxLxmvFym2fqm5VoY5H2B1QOoxESeNXXk96EBfQgrp9wqVF5ts0852_U8rMyyEOtyz89Ct21j2LbgUB0Lt9ZaUuqQULLZTZ1ZBkLI3D75W8eL8ihLDZld8Xwevn67qI/s2048/image_2026-07-16_15-06-44.png
ជាមួយនឹងវីដេអូប្លែកភ្នែកដែលទើបបង្ហាញនេះមានអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិសរសើរមកកាន់តារាចម្រៀង ទេព បូព្រឹក្ស ប៉ុន្តែគេក៏សង្កេតឃើញថាអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់ចូលមកបញ្ចេញមតិអវិជ្ជមានក្រោមការបង្ហោះរបស់តារាចម្រៀង ទេព បូព្រឹក្ស ដោយសារក្តៅក្រហាយដែលនាងបង្ហាញពីស្បៃខ្មែរផងដែរ៕