Home តារាជាតិ មកដឹងហេតុផលពីក្រោយការឱ្យតារាជំនាន់ក្រោយប្រគល់ពានជូនតារាជើងចាស់ ឌី សាវ៉េត

មកដឹងហេតុផលពីក្រោយការឱ្យតារាជំនាន់ក្រោយប្រគល់ពានជូនតារាជើងចាស់ ឌី សាវ៉េត

77
0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកន្លងមកថ្មីៗនេះផលិតករ ហ៊ុយ យ៉ាឡេង បានបញ្ចេញមតិរិះគន់អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់របស់រោងកុន លេជេន ដែលសម្រេចឱ្យតារាវ័យក្មេងពីររូបឡើងប្រគល់ពានរង្វាន់កិត្តិយសដល់លោកស្រី ឌី សារ៉េត។ ទោះយ៉ាងណាអ្នករៀបចំកម្មវិធីបានចេញមកពន្យល់ហេតុផលរបស់ខ្លួនហើយត្រូវបានគេជឿថាជាការឆ្លើយតបទៅកាន់លោក ហ៊ុយ យ៉ាឡេង និងអ្នករិះគន់គិតថាមិនសមផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSM83zvzNYU8BEtvORGUrBXhc_duYFxX_tMAjze9cCm-wbFHY3sF5VO0X6judJ2_hn2qj1db7w4XagAhx6WQYZoqmcH0pw0Z8mQ7-whdsPceEPi2WSQAPSNIlPDqNFW7S8O8h2yKeemQpvp86XRdC3YrbNcbMMIBk1U7LowJdyiss9mhcg1naUQ8pa_tI/s1200/image_2026-07-13_09-07-18%20(2).png
នៅយប់ថ្ងៃទី១៥ ខែកក្កដា រោងកុន លេជេន បានបង្ហាញថាពានរង្វាន់ដ៏មានកិត្តិយសសម្រាប់លោកស្រី ឌី សារ៉េត ដែលបានសាងស្នាដៃក្នុងវិស័យភាពយន្តក្នុងរយៈពេលជាច្រើនឆ្នាំត្រូវបានប្រគល់ជូនដោយតារាសម្តែងវ័យក្មេងពីររូបដែលជានិមិត្តរូបនៃការគោរព និងការបន្តស្មារតីពីសិល្បករជំនាន់ថ្មី ចំពោះអ្នកត្រួសត្រាយដែលបានបើកផ្លូវមុនពួកគេ។ វាជាការអបអរសាទរដល់ការបន្តផ្ទេរការបំផុសគំនិត ទឹកចិត្តស្រឡាញ់សិល្បៈ និងកេរដំណែល ដ៏មានតម្លៃ ពីសិល្បករមួយជំនាន់ទៅសិល្បករជំនាន់បន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZvOH4i80tq0vOMbJHGoRSuNBqjq-lJH7Wy0bvuTvgl5ODODjMUvL6CNF6uXwP_83dcrBqoEy8J1JLegfCIVHhjT7kdizohA64uFaW5SjSlrJ4F0g-AUr4JhUN9CoR4T6XSP7cn3-eGkTp6PfOxNjg70GeZ5KYwMfl0JPpgFvqMusNrRJ7dMuXkIO2J4/s2000/image_2026-07-13_09-07-21.png

ការទទួលបានពានរង្វាន់នេះទៀតសោតដោយសារតែលោកស្រី ឌី សាវ៉េត ជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញ និងជានិមិត្តរូបនៃវិស័យភាពយន្តខ្មែរចាប់តាំងពីយុគមាសនៃវិស័យភាពយន្តកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ រហូតមកដល់សព្វថ្ងៃ។ ស្នាដៃដំបូងៗដែលទទួលបានការគាំទ្រច្រើនរបស់តារាសម្តែងជើងចាស់រូបនេះមានដូចជា «ក្បូនជីវិត» នៅក្នុងឆ្នាំ១៩៦២ «កុំភ្លេចគុណម្តាយ កុំណាយប្រពន្ធស្មោះត្រង់» «វាសនាផ្ការំដួល» «លាហើយដួងតារា » និងខ្សែភាពយន្តជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNqcj3xa_Kx8UC5aRAJHCLZunL6hRMuz-WPEwBoLaWHk8QknMJ1C5KZGYfGY7x0PzMDfOLJSusgoF2OysYBzwaCU8BmHHwsvz1R7eYAJakgK_DaBdqb31PMCSvioTLzP_0TSbKfJmy2JlbIOia30sNL6EZszxrjg9QiWSTtBCQE2VZGH9jKqIhwlyr6y0/s2048/image_2026-07-16_15-47-30.png ចំណែកខ្សែភាពយន្ត «រឿងពស់កេងកង»នៅក្នុងឆ្នាំ១៩៦៩ ដែលជាខ្សែភាពយន្តដែលបានទទួលស្គាល់ជាអន្តរជាតិ ដោយបានរួមចំណែកជំរុញឱ្យវិស័យភាពយន្តកម្ពុជារីកចម្រើនយ៉ាងខ្លាំង។ ការចូលរួមដ៏មានតម្លៃរបស់លោកស្រី ឌី សាវ៉េត ក្នុងនាមជាសិល្បការិនីដ៏មានទេពកោសល្យរបស់កម្ពុជា ក្នុងភាពយន្តឯកសារ «Golden Slumbers» របស់អ្នកដឹកនាំរឿង ដាវី ជូ បានជួយធ្វើឱ្យប្រវត្តិសាស្ត្រភាពយន្តកម្ពុជាដែលមានការធ្លាក់ចុះយ៉ាងខ្លាំងចាប់ផ្ដើមងើបឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnnwD9WZkOD6L9PBMoEtOiemVZzBh61pEfR3dWF-xtz-7M_PsdhFvSOVAmTCUNQIibo27F95S1HtHrQl_QwlolU-IlVsaC_e5HOfugQuNEqsOk5G5MRLNhb7BcJQCnqNqdfSV6cVkOOOEiqx4pST37W747xsY1BSqyqcZki9kYXOohM-uAbxwXgD9wlZs/s2048/image_2026-07-16_15-47-29.png

ការបង្ហាញពីមូលហេតុដែលតារាសម្តែងវ័យក្មេងពីររូបឡើងប្រគល់ពានរង្វាន់ដល់លោកស្រី ឌី សាវ៉េត នេះត្រូវគេជឿថាជាការឆ្លើយតបដោយប្រយោលរបស់អ្នករៀបចំកម្មវិធីទៅកាន់លោក ហ៊ុយ យ៉ាឡេង ដែលបានបញ្ចេញមតិរិះគន់ជាសាធារណៈកាលពីពេលកន្លងមកនេះ។ នៅថ្ងៃទី១២ កក្កដា លោក ហ៊ុយ យ៉ាឡេង បានរិះគន់អ្នករៀបចំកម្មវិធីប្រគល់ពានរង្វាន់របស់រោងភាពយន្តលេជេនថាភ្លេចគុណតម្លៃចាស់ព្រឹទ្ធាចារ្យឱ្យតារាសម្តែងវ័យក្មេងប្រកាសពានដល់តារាសម្តែងជើងចាស់លោកស្រី ឌី សារ៉េត។ ជាមួយនឹងបទពិសោធន៍របស់ខ្លួន២៦ឆ្នាំផលិតកររូបនេះឱ្យអ្នករៀបចំសិក្សារៀនសូត្រពីបរទេស ហើយយ៉ាងហោចណាស់តារាវ័យក្មេងដែលឡើងប្រគល់ជូនគួរជ្រើសរើសអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា៕