លោក អ៊ិន វិចិត្រ បានសម្តែងការអាក់អន់ចិត្តក្នុងការប្រកួតកម្មវិធីបវរកញ្ញាដែលលោករៀបចំកម្ពុជាធ្វើជាម្ចាស់ផ្ទះមិនសូវទទួលបានការគាំទ្រពីទស្សនិកជនប៉ុន្តែបែរល្បីក្នុងពេលដែល Sasha Star
Miss Teen Icon International 2025 បង្ហាញកាយវិការមិនសមរម្យរហូតដល់ចេញ សេចក្តីថ្លែងការសូមទោសជាសាធារណៈ។ ជាមួយគ្នានេះលោក អ៊ិន វិចិត្រ សង្ឃឹមថាទស្សនិកជននឹងអភ័យទោសទៅដល់ Miss Teen Icon International 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyJtANqZJSDD4Z5na-Z6hDmt9tBdPY9yKKOGoMivK_miSVe0Pk2tdtqOwUC7AZP6I4_9z5pbwSjhDhyphenhyphenE0r9z-173AAQbMz5o_BkPf1jqEIWQZokrRE0j29JLmeESYfCS9X3fuk8PiQ2TtexBm8dn48qz-K1xxBgnVXKyHKC0bvamMgJk1EVjiHQgxTi0U5/s2048/image_2025-05-28_15-50-37.png

បន្ទាប់ពី Sasha Star ចេញមកសូមទោសចំពោះកំហុសឆ្គងរបស់ខ្លួន លោក អ៊ិន វិចិត្រ បានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ថា «ពេលភ្ញៀវបរទេសមកលេងផ្ទះយើងហើយ យើងរៀបចំម្ហូបឱ្យគាត់ញុំាម្ហូបខ្លះគាត់ញុំាបាន ម្ហូបខ្លះគាត់ញុំាអត់បាន វាជារឿងធម្មតា។ សម្រាប់កំហុសរបស់Sasha គឺគាត់គួរតែបង្ហាញ ការគោរពទៅលើម្ហូបម្ចាស់ផ្ទះរៀបចំឱ្យ។ កំហុសនេះ មិនគួរជាការធំដុំពេកទេ ដែលត្រូវកាត់ទោសគាត់មួយជីវិតគាត់នៅជាយុវវ័យ នៅឡើយ សម្រាប់ខ្ញុំ គាត់ដឹងខុស គាត់សុំទោស ហើយសន្យានឹងកែខ្លួនឱ្យល្អខ្ញុំគិតថា បងប្អូនគួរយោគយល់គាត់។ប៉ុន្តែការគិតម្នាក់ៗខុសៗគ្នាខ្ញុំសុំបងប្អូនយោគយល់ទៅលើបញ្ហានេះ បើបងប្អូនមានគំនិតផ្ទុយខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy3ER6fDbPAdP1JShuQY-PRqUBkorVGjdZWWbZaOmBVJLKT_zAOpw2Fh4pD7Om1OT61zJ_Q-BAqpzven0rVy2_6bhMrdVQMLyukP6r62Ki5OeQ2SKoiO7RykLbDh1prLLz_-lE26tuzLmJ2beLM0c8AqguBj9AsydfCwg6GbpxxLEH9gMxTfKdIKTSmFT8/s1000/image_2025-05-28_15-50-39.png

នាយកប្រតិបត្តិ Media Load រូបនេះបានបង្ហោះសំណេរមួយទៀតថា ក្នុងន័យថាប្រសិនជាមិនពេញចិត្តបវរកញ្ញារូបនេះសុំបញ្ចេញយោបល់ដោយមានសុជីវធម៌ លោកមិនបិទការបញ្ចេញមតិទេ តែខ្ញុំសុំកុំឱ្យមានការជេរប្រទិចគ្នា ឬហិង្សាពាក្យសម្តី ដែលពេលនេះនាងនៅជាយុវវ័យនៅឡើយ។ លោកក៏បញ្ជាក់ដែរថានាងជាលោកខាងលិច មានចរិតត្រង់ៗបើមិនចូលចិត្តអ្វីនឹងនិយាយភ្លាមៗហើយការអត់ឱន និងស្វាគមន៍រាប់អាន ជាភាពទន់ភ្លន់របស់ខ្មែរ។ លោក អ៊ិន វិចិត្រ ក៏បានបញ្ជាក់ដែរថាក្រុមការ ងាររបស់លោកនៅជាមួយ Sasha Star នាងគេងតែ ៣ -៤ ម៉ោងអីទេមួយយប់ៗ ហើយ មកកម្ពុជាមួយខែមុនការប្រកួតគឺបានផ្តល់តម្លៃដល់កម្មវិធីយើងណាស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLwA22k-iZMnVYSkl5h1KN6_GUcnka7odNISE86SMCkgfJh8_IBWDen4tMUNFztVhygm5TMt9UsP9LrI_ip3XcAoT7M7zniIE0Hm6yEawdvibcJLRGBBw1ZtAEZTrGKcn9F7RQ_F3doQ91S1hxt99ShFSlKhmq7Uxaplt50hCk5uXbF0f99YSApdbCyaa_/s2048/image_2025-05-28_15-50-40.png
ជាមួយនឹងការលើកឡើងអំពីបវរកញ្ញា Sasha Star លោក អ៊ិន វិចិត្រ ក៏បានសម្តែងការ អន់ចិត្តដែលកម្មវិធីបវរកញ្ញារៀបចំនៅប្រទេសខ្លួនក្រោមក្រុមហ៊ុនរបស់លោកមិន សូវទទួលបានការសាទរទាំងប្រទេសដទៃៗគេសរសើរពីការរៀបចំកម្មវិធីលោក ។ លោកបានបញ្ជាក់ទៀតថា ការគាំទ្របវរកញ្ញាពិតគឺត្រូវធ្វើប្រចាំ រាល់ថ្ងៃ រាល់ពេល។ បើជា fan ពិតត្រូវទិញសំបុត្រទៅទស្សនា។ សុំឱ្យការគាំទ្របងប្អូនពិតប្រាកដឈឺឆ្អាលដើម្បីជាតិ ពិតប្រាកដ ដោយចូលរួមជាថវិការទិញសំបុត្រ ឬ sponsor ជាពេលវេលាទៅទស្សនាផ្ទាល់ កំលាំងជួយការងាររៀបចំដោយស្មគ្រចិត្ត ដើម្បីជាតិ។ លោកបានធ្វើកិច្ចការងារទាំងនេះ ហើយ ចំណាយកំលាំង និងលុយរាប់លានដុល្លារ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2fi1-urnoIYtzx4Sbj06AXShVlQ7rdNK9rpHraVsrrr4AzRxGUDA-9L7cUJnnPM3v-AdiUlF6xrdI6FU9S1p-Xf5ShcA3hcg5Nadq1QwesFJB6-_CKfUtc-AhtcnE7Q-Nt-o3_HlkjczFMVdgRp-SkBBiVlHUK0R3NvNl0ixsvQxKU_n9DsZnpnFqXFHy/s2048/image_2025-05-28_15-50-35.png
ជាមួយគ្នានេះលោក អ៊ិន វិចិត្រ ក៏បានរម្លឹកក្នុងការបញ្ជូនបវរកញ្ញារបស់ខ្លួនជិត៣០នាក់ លោកបានរួមចំណែកចេញជាថវិកា និងក្រុមការងារ ចំណាយរាប់សែនដុល្លារទាំងថ្លៃ franchise, ថ្លៃយន្តហោះ ថ្លៃប្រាក់ខែក្រុមការងារ ត្រូវចំណាយពេលវេលាច្រើន ដាច់បាយ ដាច់ទឹក។ពេលពួកគាត់ឈ្នះបានមកុដត្រឡប់មកវិញពេលខ្លះលោកត្រូវជួលមនុស្សឱ្យទៅទទួលគាត់ទៀតព្រោះស្ងាត់មនុស្សណាស់។ លោកបានសង្កត់ធ្ងន់ចុងក្រោយទៀតថា មិនបាច់បង្រៀនលោកឱ្យស្រលាញ់ជាតិទេ ព្រោះលោកកំពុងធ្វើវាជារាល់នាទី ទាំងថវិកា សកម្មភាព និងពេលវេលា៕