ប្រទេសចិន ៖ ក្រុមហ៊ុនចិនឈ្មោះ Unitree Robotics បានផលិតឆ្កែយន្តជើង៤ ម៉ាក B2 សម្រាប់ជួយការងារពន្លត់ភ្លើង ហើយវាមានលក្ខណៈពិសេសអាចផ្តាច់ខ្លួនជាផ្នែកៗ ដើម្បីឱ្យអ្នកប្រើប្រាស់អាចបំពាក់ឧបករណ៍បន្ថែមទៀតតាមតម្រូវការ ។ វាបានក្លាយជាឆ្កែយន្តពន្លត់ភ្លើងដោយស្វ័យប្រវត្តិ និងអាចពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នា.ក់ជំនួសមនុស្ស ដោយសារអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាឡើងជណ្តើរ ឬឡើងទីខ្ពស់យ៉ាងឆាប់រហ័ស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg15nvBqvZW9IDE4Y9bpmi3U98hHMI0hA7IxzfLbCO6-1vk1Izt0ARAHGh0p1PHpw2XOFhpAxbS_alufni8wmhtJ4DnkEAkB6_-gg9QtgU0NolOkDJPwXI9XBNFCm9Usx6s5IGnFD1ojTbdev8hHbQaWV-t5AFg7PhBi176N2mcrmVwBpywxmEadRI1GNi8/s1280/image_2025-05-17_08-24-06.png

ឆ្កែយន្តនេះត្រូវបានបំពាក់ដោយឧបករណ៍បាញ់ទឹកកម្លាំងខ្លាំងសម្រាប់បាញ់ទឹក ឬបាញ់ពពុះពីចម្ងាយដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ក្រៅពីនេះ វាក៏ត្រូវបានបំពាក់ដោយកាមេរ៉ាថតរូបសម្រាប់បញ្ជូនវីដេអូមកកាន់ភ្នាក់ងារពន្លត់ភ្លើងវាយតម្លៃស្ថានការណ៍ មុនពេលភ្នាក់ងារពន្លត់ភ្លើងមកកន្លែងគ្រោះថ្នាក់ជាក់ស្តែង ព្រមទាំងបំពាក់ឧបករណ៍ផ្លុំពន្លត់ភ្លើងឆេះព្រៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjla2TVG5ABwB3b7CdpknjUxqDu-YJPLNJJBFnXSFWcl4AsBHf3f3r5qK4VNqgGxXV-qGZOedAA0pIY4qH3Hiv2pf6ssRK4T_Dsb0_M-qt4B_9n6_fbTUOuK9i_1qOzOq9cL7ZJPeSZ4P-BZOy8d0GK-AXdWeU8Fi0JyBiOq6TZI8YUY5bAeL9LmevXqCN_/s1200/photo_2025-05-16_14-56-38%20(2).jpg

ក្រុមហ៊ុនចិនផលិតឆ្កែយន្តនេះឡើងដើម្បីឱ្យវាអាចធ្វើការនៅកន្លែងគ្រោះថ្នាក់ខ្លាំងដែលមនុស្សពិបាកចូលដល់ ដូចជា ៖ កន្លែងក្តៅខ្លាំង និងសម្បូរធូលី ដោយសារខ្លួនរបស់វាមានប្រព័ន្ធបញ្ចេញកំដៅ និងបំពាក់សុទ្ធតែឧបករណ៍រឹងមាំ ។ ក្រុមហ៊ុនបានបំពាក់បច្ចេកវិទ្យាយ៉ាងទំនើបក្នុងឆ្កែយន្តធ្វើឱ្យវាអាចឆ្លងកាត់គ្រប់ឧបសគ្គ មិនថាការឡើងលើទីខ្ពស់ៗ ឬឡើងជណ្តើរយ៉ាងឆាប់រហ័ស ថែមទាំងមានប្រព័ន្ធផ្លាស់ប្តូរថ្មភ្លាមៗដើម្បីអាចបំពេញការងារពន្លត់ភ្លើងបានយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw75CYYyNdvRbrlI9oObl-jT_Ovo4_XbaipTx0jhyphenhyphenmx0RuWR3LiYhEfS4o07u4t9aae_sjU5tGX3FqEGYGtIbjb-QYFlIlje5Dr8s29UZ9U9qO72LyY0aTGygtk4dfdPucSPcXVJus1rrbuxzIQ0ZA6Ztr402ebgkmK-SQByNz76CFwMpp5_yTsn02BGz6/s1200/photo_2025-05-16_14-56-38.jpg

ក្រុមហ៊ុនបានសាកល្បងសមត្ថភាពរបស់ឆ្កែយន្តរួចហើយ បច្ចុប្បន្ន ក្រុមហ៊ុនបានបញ្ជូនឆ្កែយន្តចំនួន២ក្បាល ទៅប្រចាំការជាមួយភ្នាក់ងារពន្លត់ភ្លើងប្រទេសចិនជាផ្លូវការ ។ បុគ្គលិកក្រុមហ៊ុនប្រាប់ថា នាថ្ងៃអនាគត ឆ្កែយន្តនេះនឹងអាចជួយពន្លត់ភ្លើងនៅកន្លែងគ្រោះថ្នាក់ជំនួសមនុស្សបាន ហើយពួកគេត្រៀមលក់ឆ្កែយន្តសម្រាប់អ្នកចាប់អារម្មណ៍ ប៉ុន្តែពុំបានប្រាប់ពីតម្លៃច្បាស់លាស់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYfaJa5rKtX9Y1DtfT1YVRm-7RywUl56hpn3zeKv3eQuj8rdRijY0ruk-3-0t69a4N9IX39aHJUuBK07oAVsRou2TnrO_CCZrIGGOpmR_WV7F5gijI3rmLti62MomaSkinuHm1gpKNl6ycMaykKs7heDAK4O2I5nzcnUDjK_J7V3pc2z2KfaLtZfwUPEu6/s799/image_2025-05-17_08-24-06%20(2).png

គួរបញ្ជាក់ថា Unitree Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តនៅប្រទេសចិន ហើយក្រុមហ៊ុននេះជាគូប្រជែងដ៏សំខាន់របស់ក្រុមហ៊ុនផលិតមនុស្សយន្តលំដាប់ពិភពលោកនៅអាមេរិក ឈ្មោះ Boston Dynamics ។ បច្ចុប្បន្ន ទាំងក្រុមហ៊ុនចិន និងអាមេរិក បានព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តឱ្យកាន់តែមានសមត្ថភាពខ្ពស់ ឬមានអាកប្បកិរិយាដូចមនុស្សខ្លាំងឡើង ៕