ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា នាយករដ្ឋមន្ត្រីអូស្ត្រាលីប្រាប់ពលរដ្ឋប្រយ័ត្នគ្រោះថ្នា.ក់ ដោយសារអាកាសធាតុមិនល្អបណ្តាលឱ្យមានរលកយក្សនៅតាមឆ្នេរសមុទ្រ ក្រោយរលកយក្សបានបោកបក់ខ្លាំងមកលើឆ្នេរសម្លា.ប់ ពលរដ្ឋអូស្ត្រាលី រហូតដល់៧នាក់ ។ ក្រៅពីនេះ មានពលរដ្ឋខ្លះទៀតបាត់ខ្លួនក្នុងសមុទ្រ ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះប្រើប្រាស់ឧទ្ធម្ភាគចក្រតាមស្វែងរក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfh9hxlZyQ5awRGcR76EJO7lXTXwidyIBtCKKWLWnv97PyoqwRIJ_it4LTWzPeFEALf3D7p_aT8Tllronc26qAObjWuqIyCjAamGfQbfIbmsci0ZkyevrgfNnoKGMQzcmnoRH5U3A7d3p12tQH89mf6pXUq8y0hF9tPCMWLY7Trr59ITwCI1_fAVSUW2Lz/s700/image_2025-04-24_08-44-03.png
ទឹករលកយក្សបានបោកកុមារអាយុ៩ឆ្នាំ មកជាប់នៅចន្លោះថ្មលើឆ្នេរសមុទ្ររដ្ឋ New South Wales ហើយកុមាររូបនេះក្លាយជាមនុស្សស្លា.ប់ ទី៧ ដោយសាររលកសមុទ្រធំៗ ។ នៅសប្តាហ៍ទី៣ ខែមេសា ទឹករលកខ្ពស់ៗបានបោកបក់មកលើឆ្នេរសមុទ្រនៅរដ្ឋ New South Wales បណ្តាលឱ្យពលរដ្ឋអូស្ត្រាលីដែលមកកម្សាន្តនៅឆ្នេរធ្លាក់ចូលសមុទ្រជាបន្តបន្ទាប់ ។ អាជ្ញាធរបានព្យាយាមស្វែងរកសាកសពពលរដ្ឋក្នុងសមុទ្រ ខណៈពលរដ្ឋ២នាក់ទៀតបាត់ខ្លួនរកពុំឃើញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ88Uq5xL7OvMnjkZoMkrQ8VxJQx-hMjx4KEd_2P78fe2Z1_mlBTMfR_3WLkY5A18itLhJd_u5iR7T68a69T4BuiCz1Fa1PMDwhTA22ih5JkQUbfci46-8kwterOaq40HcVGTHABF68Kogf_CJg0fZB8e5uZsY2V9VmI0mk27bzkPyF2FNM7LnnmZHU6H0/s1280/image_2025-04-24_08-44-04%20(2).png
នាយកអង្គការ Surf Live Saving នៅរដ្ឋ New South Wales ដែលមានពលរដ្ឋស្លាប់ច្រើនដោយសាររលកសមុទ្រ បាននិយាយមកកាន់ស្ថានីយទូរទស្សន៍ ABC ថា វាជាហេតុការណ៍លង់ទឹកដ៏អាក្រក់បំផុត ដែលអូស្ត្រាលីធ្លាប់បានកត់ត្រាកាលពីចុងសប្តាហ៍ថ្ងៃបុណ្យ Easter ។ កាលពីចុងសប្តាហ៍កន្លងមក គួរតែជាសប្តាហ៍ពោរពេញទៅដោយភាពសប្បាយរីករាយ និងមានកម្មវិធីសាសនាផ្សេងៗ ប៉ុន្តែបែរជាកើតហេតុការណ៍ដ៏សោកសៅបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0vGIkDAOmdIv3EG6hvooGL6qnXZwiF4yscih5JMQO-rBobDB7XPCjq_HAhLMmHy1Ml3PfLR0HeTWvwZxORs1mLkirIB2reZtun5VtgP1ISmz0b0G1ErbJMjmnf4Z5jEXcZCcKf8Y0wcVVmBudP39-4kKyOz8DC0dSq1U52dp7MLXErJuhCQJVSGhpf4aq/s640/image_2025-04-24_08-44-04%20(3).png

ភ្នាក់ងារសង្គ្រោះបន្ទាន់បានយកសាកសពក្មេងប្រុសម្នាក់ពីឆ្នេរសមុទ្រទីក្រុង New South Wales ដែលឆ្ងាយពីទីក្រុង Sydney ប្រមាណ៤០០គីឡូម៉ែត្រ ។ កាលពីថ្ងៃទី២០ ខែមេសា ឧទ្ធម្ភាគចក្រភ្នាក់ងារសង្គ្រោះបានប្រទះឃើញឪពុក និងកូនប្រុស អណ្តែតទឹកសមុទ្រក្បែរឆ្នេរវ៉ាត់តាម៉ូឡា ភាគខាងត្បូងទីក្រុង Sydney ដោយកូនប្រុស អាយុ១៤ឆ្នាំ ត្រូវបានជួយសង្គ្រោះ ប៉ុន្តែឪពុកក្មេងប្រុស បានស្លាប់ ។ ក្រៅពីនេះ សមត្ថកិច្ចនៅរដ្ឋ Victoria បានស្វែងរកបុរសម្នាក់ អាយុ៤១ឆ្នាំ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី១៨ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGczdIL91l60OAyCUzBOrIGwujqhyphenhyphenmLmiQ74dRm8bKCrhFUNxK8SMkHkDAW0RtDkidibYL-xEjnlCJ-rWfXZK9Yx2xwVKfrTuHQ-Z5Hwr9OgF3BiZO3MmA9ophjecKiXBj7N7HnIHJgJo1-jly_iIWJGOdleBiVkoZdb93b3MqKX4jF83Rcik_NdwQAjv9/s750/image_2025-04-24_08-44-04%20(4).png

ចាប់ពីថ្ងៃទី១៨ ខែមេសា អង្គការ Surf Live Saving បានជួយសង្គ្រោះជនរងគ្រោះសរុបជាង១៥០នាក់ នៅតាមឆ្នេរសមុទ្រ ហើយអង្គការនេះបញ្ជាក់ថា កត្តាផ្សេងៗ ដូចជា ៖ សីតុណ្ហភាពខ្ពស់នាថ្ងៃសម្រាកចុងសប្តាហ៍ និងរលកធំៗនៅឆ្នេរសមុទ្ររដ្ឋ New South Wales និងរដ្ឋ Victoria ធ្វើឱ្យពលរដ្ឋអូស្ត្រាលីស្លាប់កាន់តែច្រើន ។ បើទោះជាអាកាសធាតុល្អប្រសើរឡើងនៅថ្ងៃទី២១ ខែមេសា ក្តី ប៉ុន្តែអាជ្ញាធរសំណូមពរឱ្យពលរដ្ឋធ្វើដំណើរមកឆ្នេរសមុទ្របង្កើនការប្រុងប្រយ័ត្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTxvJbFpKIxiIhyphenhypheno47bbvG7ysBejfVuG5CCvMVXdfmR_ihgpzoITFJkiA3zR_Rs-G8KYxjE1woOsNxjBumUHeKVX-Uxp9f3sxDcCOtACVdAIzZJ6hMLWiz4Ib8S0TiDBX3973lInPwFhdCGCuxL_5hj6I1J-MTMBDCCwDv0z75lcau4WK8DyRbmcmX1DA/s640/image_2025-04-24_08-44-04%20(5).png
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបង្ហាញការសោកស្តាយទៅកាន់ក្រុមគ្រួសារសាកសព និងថ្លែងថា ៖ «សូមពលរដ្ឋទាំងអស់ប្រុងប្រយ័ត្នគ្រោះថ្នាក់ ជាពិសេស ឪពុក-ម្តាយត្រូវថែទាំកូនៗរបស់ខ្លួន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1i8Y7vMduukRn0PV39FKle18e_hBzvyDzdFhqLXc-3aWHbmU5YUrirq5I77QVnKBTsLiodtkmRz9riPUIJ5PisRjzuOGEMzZFEVur6YFP3AoNY5H9pD44GEh3x0BL6Qk_tTAEqISRtu3fkqQ2cKxYTPeSNbTur-RQGFI4Okw0C7q2_0WXsf-mqTJX8XiQ/s768/image_2025-04-24_08-44-04.png

យោងតាមរបាយការណ៍របស់អង្គការ Royal Life Saving Australia គឺពលរដ្ឋអូស្ត្រាលីបានស្លាប់ដោយសារលង់ទឹកនៅទូទាំងប្រទេស ស្មើនឹង៣២៣នាក់ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ ។ ចំនួននេះរួមបញ្ចូលទាំងពលរដ្ឋស្លាប់នៅតាមដងទន្លេ អូរ និងឆ្នេរសមុទ្រ ស្មើជិត៤០% នៃការស្លាប់ក្នុងរដ្ឋ New South Wales ៕