សហរដ្ឋអាមេរិក ៖ លោក Elon Musk មហាសេដ្ឋីពិភពលោក និងជានាយកក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បាននិយាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ថា ប្រទេសចិនរឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth សម្រាប់ផលិតឧបករណ៍បច្ចេកវិទ្យា ដូចជា ៖ មនុស្សយន្ត និងទូរស័ព្ទ iPhone គឺធ្វើឱ្យប៉ះពាល់ដល់ការផលិតមនុស្សយន្ត Optimus របស់ក្រុមហ៊ុនលោក ខណៈកន្លងមក លោកធ្លាប់កំណត់គោលដៅផលិតមនុស្សយន្ត Optimus ឱ្យបានរាប់ពាន់គ្រឿងក្នុងឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivvGJiNyJuMMGcGtDhKW_i-NYpowGFcjEYI60EPbwh-gF2rpzuuf5ZUPD4JNF78wVyXgnoN2phqBQHYzer1terUZ8nNYoenOKA52vAUb1eP-0RrwmQiERhThg_azsvhiyCPgw9LHPJI9GC8sb1X6jJdm5cb9Ke4f8TpuQzS4drO5Dp-erry3POD9xaS7Zb/s1280/photo_2025-04-23_13-15-29%20(2).jpg

លោកបន្តថា រដ្ឋាភិបាលចិនត្រូវការភាពប្រាកដចិត្តថា រ៉ែកម្រ Rare Earth ដែលចិននាំចេញទៅក្រៅប្រទេស នឹងពុំយកទៅប្រើប្រាស់ធ្វើជាប្រយោជន៍ផ្នែកកងទ័ពទេ ។ ក្រុមហ៊ុន Tesla នៅតែសហការជាមួយរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីសុំលិខិតអនុញ្ញាតនាំចេញរ៉ែកម្រនេះមកអាមេរិក ។ លោកថា ៖ «ចិនសុំការធានាថា យើងនឹងពុំប្រើប្រាស់វាក្នុងផ្នែកកងទ័ព ។ យើងគ្រាន់តែប្រើប្រាស់វាសម្រាប់ផលិតមនុស្សយន្ត Humanoid ប៉ុណ្ណោះ មនុស្សយន្ត Optimus របស់យើងមិនមែនជាអាវុធទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD7NYBPlnZN-UZpOsmvWgpsL29MIUn-zlVGqyaK24o8BBNhoeYnlI-ehbiIzrbOXZQxN238P7lBmXFZK-Rm7pPQFOL8zLpKnNWwOVPCw8Kv0dP_Qw9wHRiO17c6OrRraRGRaGYOZwGCOW3kIO5yVz-jDTWnbs5C_hBJT7InPd38_LgfSpIDIF3jeOkzH4e/s640/photo_2025-04-23_13-15-29%20(3).jpg

ប្រទេសចិនបានចាប់ផ្តើមរឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth នៅខែមេសា ឆ្នាំ២០២៥ ដែលការរឹតបន្តឹងនេះជាផ្នែកមួយនៃវិធានការឆ្លើយតបទៅអាមេរិកវិញ ក្រោយពីលោកប្រធានាធិបតី Donald Trump បង្កើតសង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធខ្ពស់លើទំនិញចិន ។ រ៉ែ Rare Earth គឺជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតអាវុធ និងឧបករណ៍បច្ចេកវិទ្យាជាច្រើន ដូចជា ៖ មនុស្សយន្ត, ទូរស័ព្ទ iPhone និងឧបករណ៍ប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDwadE9wjumFAoDWdrj9B_LemhW6pmYuEItSoTUr-YdKcAJKKJIQ64N4bN788KgggBDeYZDXTPU-ZGadwu96YZ-8y-JLbCP9wrPGB3nsu2u63yIFgjavPN3QZPQ_iILiX0isHaGph3_0xT_JvbcgsuCTmIECN_MnXP3UgRKGhRFBwk75eqCye6jUIY1qPO/s800/photo_2025-04-23_13-15-29%20(4).jpg
ការរឹតបន្តឹងការនាំចេញរបស់ចិន មិនមែនមានតែរ៉ែកម្រប៉ុណ្ណោះទេ ប៉ុន្តែចិនបានរឹតបន្តឹងការនាំចេញមេដែក និងទំនិញជាច្រើនទៀត ដែលប្រទេសនានាពិបាករកទិញនៅប្រទេសផ្សេង ក្រៅពីចិន ។ ក្រុមហ៊ុនបរទេសដែលនាំចេញរ៉ែកម្ររបស់ចិន ត្រូវតែសុំលិខិតអនុញ្ញាតពីក្រសួងពាណិជ្ជកម្មចិន ហើយត្រូវចំណាយពេល ចាប់ពី៦សប្តាហ៍ ទៅ៧សប្តាហ៍ ឬរង់ចាំជាច្រើនខែ ទើបទទួលបានលិខិតអនុញ្ញាត ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8aL8QzjplhMBj4GIMXZNrWuDNgssaW6rWWRZMEJ2NYh4ScooWPta7eV98VEUHU8GXFF7nCndINbCbaikU4gRYGC_DAT5BlKiRUwPbyJJNreKUb2F0RAF9n8YfEGALrdSJ-cYrbb85L_M9v7CmliDdvJjbF0FfKuervNL4WSscdgfWYwleeeStgX5KKQe_/s1280/photo_2025-04-23_13-15-29.jpg

កន្លងមក លោក Elon Musk ធ្លាប់ប្រកាសថា ក្រុមហ៊ុន Tesla បានកំណត់គោលដៅផលិតមនុស្សយន្ត Optimus ឱ្យបានរាប់ពាន់គ្រឿងក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែពេលលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ ចិនក៏រឹតបន្តឹងការនាំចេញរ៉ែកម្រ Rare Earth ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតមនុស្សយន្ត ។ ដូច្នេះ វាអាចធ្វើឱ្យក្រុមហ៊ុន Tesla ពុំសម្រេចគោលដៅផលិតមនុស្សយន្តជាច្រើនគ្រឿង ៕