នៅពាក់កណ្តាលអធ្រាត្រឈានថ្ងៃទី២០ ខែមេសា អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនទន្ទឹងរង់ចាំទាំងកណ្តាលយប់ដើម្បីរង់ចាំមើលថាតើតារាសម្តែង Guan Xiaotong នឹងជួបពរខួបកំណើតដល់ Lu Han ដែរឬទេ ខណៈកន្លងមកនាងតែងតែជូនពរគូស្នេហ៍។ យ៉ាងណាមិញថ្ងៃខួបកំណើតរបស់អតីតសមាជិក EXO រូបនេះបានជាប់ចំណាត់ថ្នាក់កំពូលស្វែងរកដ៏ក្តៅគគុកព្រោះតែមិនឃើញមិត្តស្រីជូនពរដូចមុនឡើយ។
.png)
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន Sina បានឱ្យដឹងថារហូតមកដល់ពេលនេះ Guan Xiaotong មិនទាន់បានបង្ហោះនៅលើ Weibo ដើម្បីអបអរថ្ងៃកំណើតរបស់ Lu Han ដែលបង្កឱ្យមានការពិភាក្សាគ្នាក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិត ជាមួយនឹងប្រធានបទពាក់ព័ន្ធជាច្រើនពាក់ព័ន្ធនឹងអ្នកទាំងពីរ។ Lu Han និង Guan Xiaotong បានរួមរស់ជាមួយគ្នាជិត ៨ឆ្នាំចាប់តាំងពីពួកគេបានប្រកាសទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧។
ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ Guan Xiaotong បានផ្ញើពាក្យជូនពរដល់ Lu Han ជាច្រើនដងក្នុងថ្ងៃខួបកំណើតរបស់លោកហើយក្នុងឆ្នាំខ្លះនាងបានជ្រើសរើសបង្ហោះនៅម៉ោង ពាក់កណ្តាលអធ្រាត្រ។ ក្នុងថ្ងៃកំណើតរបស់នាងក្នុងឆ្នាំនេះ គណនីរបស់ Guan Xiaotong មិនបានអាប់ដេតខ្លឹមសារពាក់ព័ន្ធណាមួយឡើយ។ ជាមួយគ្នានេះដែរ តារាសម្ដែងជាច្រើននិងអ្នកផ្សេងទៀតបាននាំមុខក្នុងការបង្ហោះសារដើម្បីអបអរសាទរខួបកំណើតរបស់ Lu Han ដែលឈានចូលដល់ថ្ងៃទី ២០ ខែមេសា។
នៅក្នុងខែតុលា ឆ្នាំ២០១៧ Lu Han បានប្រកាសមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែង Guan Xiaotong ។ បន្ទាប់ពីការប្រកាសជាផ្លូវការ ទំនាក់ទំនងរបស់ពួកគេនៅតែមានស្ថេរភាពអស់រយៈពេលជាច្រើនឆ្នាំ។ ជារៀងរាល់ឆ្នាំនៅថ្ងៃខួបកំណើតរបស់ Lu Han និង Guan Xiaotong ពួកគេនឹងផ្ញើពរឱ្យគ្នាទៅវិញទៅមក។.png)
ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នៅលើប្រព័ន្ធផ្សព្វផ្សាយមានពាក្យចចាមអារ៉ាមថា Lu Han និង Guan Xiaotong បានបែកគ្នា បន្ទាប់ពីស្រលាញ់គ្នាអស់រយៈពេល ៨ ឆ្នាំមកហើយ។ ប្រធានបទពាក់ព័ន្ធនៅតែស្ថិតក្នុងបញ្ជីស្វែងរកក្តៅអស់រយៈពេលជាច្រើនថ្ងៃ។ រហូតមកដល់ពេលនេះ ភាគីទាំងសងខាងមិនមានការឆ្លើយតបជាវិជ្ជមានទេ ដូច្នេះហើយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានចាត់ទុក «0:00 នៅថ្ងៃទី ២០ ខែមេសា ជាម៉ោងដ៏សំខាន់មួយ»។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០២៥ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិនរបស់ Lu Han ក៏ត្រូវបាន Banned ព្រោះតែតារាប្រុសរូបនេះបង្ហាញអាកប្បកិរិយាមិនសមរម្យពេល Live៕










