បន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀងរ៉េបរយៈពេលជាង២ខែមកនេះ អូជី ហ្គូលឌិន ត្រូវជួបនូវរឿងអាស្រូវគួរឱ្យកត់សម្គាល់ក្នុងរយៈពេលដ៏ខ្លីនេះ។ ជាក់ស្តែងថ្មីៗនេះក៏ផ្ទុះនូវរឿងចម្រូងចម្រាសបញ្ហានៅថ្ងៃសមឆាកពិនិត្យសំឡេងមុនការសម្តែងមកដល់រហូតតារារ៉េបវ័យក្មេងរូបនេះចេញមកបញ្ជាក់និងកុំឱ្យជេរតែស្ករតាមគ្នាទាំងមិនដឹងរឿង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtAoR9dB81bHeVviMvAE29hKrZT4UQ-bpmtCKHzQd09jW6WO38YHujMHijtF704vrrV0e664zyHG-zuVK6S3ONomzwAfAV-lTR_q6aad0JNZGcHGCxcJ9QY3vvjmCSBy3Z9Ho0dg-CB4l89gF-GkmkpxtQ8bFcrFuzZkZWTpaJUCiLtYtaypL47cwDSr9o/s2048/image_2025-04-21_11-01-15.png
នៅយប់ថ្ងៃទី២០ មេសា អូជី បានបង្ហោះនៅលើបណ្តាញសង្គមថា «ទ្រាំថាទប់មិនចង់មាត់ជាមួយ Video ថ្មីៗគេជេរខ្ញុំម្នាក់នេះពេញទឹកពេញដី.!! រឿង Sound Check ថ្ងៃបាត់ដំបង ថ្ងៃនឹងជាថ្ងៃខ្ញុំត្រូវ Sound Check បន្ទាប់មក Producer បានឱ្យខ្ញុំចុះទៅខាងក្រោមដើម្បីពិនិត្យសម្លេងបាស់នឹង Microphone ថាតើវាមានបញ្ហាកុងគ្នាទេ ព្រោះខ្លាចពេលដែលខ្ញុំចុះទៅលេងជាមួយ Fan វាមានបញ្ហា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-FKIWnkwyWE6MQKNgt-c1yw0NnXmprdKjf9b0qpKbp4zbZLhitvCv3Z7flTKgSrcvEOrMXrYI0UI6GbM37h-Q9S8nttvSKMVUQZ80Wr_QXh1tUQQAeDYRG88EOzrL0_xuQ3TTjwjx9wJPcBCbv_0I16Tsr7nZYC7D_daZ_Mcnn483tsQ-PCpWEoj_-Yh/s2048/image_2025-04-21_11-01-20.png
ម្ចាស់ពាន RAPPER FIGHTER បានបន្ថែមទៀតថា «បងៗខ្លះចេះដឹងច្រើនពេក គាត់ទៅបង្ហោះ Video ខ្ញុំរួចមានបងៗអ្នកចេះៗជាច្រើនទៀតចូលមកដៀលក្បាលខ្ញុំ ខ្លះទៀតលេងជេរដល់ម៉ែ ហេតុអ្វីបានជាមនុស្សយើងរាល់ថ្ងៃចូលចិត្តម៉្លេសខាង តែស្ករហ្នឹង???? គេខ្មៅ ខ្មៅដែរ.!! គេស សដែរ Tf……ចុកហា Ex»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkUHAHrFigmrAilYUcTRADoHEjppzk_cXqBxTvz8GMo4-a5VzgDdkuUTjsc_rrpBqEiCxyJVXlA6CmX1l6Y34YubLdTqo1Lr5wrCTVjeSOo7PN64RQKre84jCGbLEcOi2r0Wk53nvwQVkkgsB9xamvTMQ35BVr3zq7BdloiZxRjNNjgtHOshFK6kKebmwI/s740/image_2025-04-21_09-24-21.png

ការចេញមកបង្ហោះសំណេរបែបនេះបន្ទាប់ពីមានមតិរិះគន់ អ្នកលេងបណ្តាញសង្គមជាអ្នកគាំទ្រ អូជី បានចូលទៅបញ្ចេញមតិយោបល់កុំឱ្យ អូជី ខ្វល់ខ្វាយពីពាក្យសម្តីទាំងនោះ។ យ៉ាងណាជាមួយនឹងការលើកឡើងរបស់ អូជី ក៏មានគណនីមួយបានណែនាំ អូជី កុំបង្ហាញសកម្មភាពតបតនៅលើបណ្តាញសង្គមធ្វើខ្លួនជាអ្នកអាជីព ដោយប្តូរសកម្មភាពចេញបទចម្រៀងផ្ទុះៗវិញ។ គណនីមួយបានសរសេរថា «ធ្វើខ្លួនជាអាជីពអូនកុំលេងច្រើននៅក្នុងសង្គម ស្ងៀមស្ងាត់ល្អជាង មិនបាច់តបតទេ ចេញមួយបទមួយបទឱ្យផ្ទុះល្អ ជឿបង» ខណៈ អូជី បានបង្ហាញការយល់ព្រមនឹងការលើកឡើងនេះ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg91WrekWEKG2pCmlcdSTOj53lPxemvum1VDfRHsFC0Jx74XCqyc_7l4x2JJBL-uATKbqXSn8rjQsueIl96W9remdJ9FDiFBC7MJam9AlGQmqmmMMkvBMpdTT-_Lh1exW9JzYl1fpeS2xe24f3YMzt6-88GwcOvaWk0a-2F2i7miObVaJIx93AuvKMXsUN7/s1280/image_2025-04-21_11-01-24.png

    គួរឱ្យដឹងថា អូជី បានផ្ទុះរឿងអាស្រូវដូចជាការនិយាយអំពីតម្លៃជួលផ្ទះ១៨០ដុល្លារកាលនៅធ្វើជាអ្នកដឹកជញ្ជូន មានរឿងរសើបជាមួយ ម៉ៃ សុគន្ធ និងការច្រៀងរបស់លោកអំពីព្រះពុទ្ធសាសនា រួមទាំងរឿងចុងក្រោយនេះនៃសកម្មភាពសមឆាក៕