ប្រទេសចិន ៖ រដ្ឋាភិបាលចិននឹងឆ្លើយតប និងចាត់វិធានការជាច្រើនដើម្បីការពារផលប្រយោជន៍ ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ចាប់ផ្តើមដំឡើងពន្ធខ្ពស់លើទំនិញនាំចូលពីចិនជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវឱ្យប្រទេសនានាលើពិភពលោក សហការជាមួយចិន រួបរួមគ្នាប្រឆាំងនឹងរបបផ្តា.ច់ការពាណិជ្ជកម្មរបស់​លោក Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpr0_Hbun3MVb4H3lY0K1244DdOlKA-DI8YCQlZGpwZtJvECJFG3ZncR6Tt6440aZuufuGV8Si-50mOF7HuMp7VD14xoH-sDLSLuYDL_OFFlxgZlVIGsbwjKbWXN3WlKCRMv0Ccjn2q5QgQVp8ob3ZEqZnSHqwaETC9XXAb76_hjctgtPCIJ0K0b1IFbu/s1500/image_2025-04-10_14-17-35.png
មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃទី៩ ខែមេសា កន្លងមកថា អាមេរិកនៅតែដំឡើងពន្ធទំនិញចិនខ្ពស់តាមអំពើចិត្តរបស់ខ្លួន និងដាក់សម្ពាធចិនខ្លាំងបំផុតមិនឈប់ឈរ ។ ហេតុនេះ ចិននឹងប្រឆាំងដាច់ខាត ហើយចិនគ្មានថ្ងៃទទួលយកអំណាច ឬការគំរាមកំហែងណាមួយឡើយ ។ បើអាមេរិកពុំគិតពីផលប្រយោជន៍របស់ប្រទេសទាំង២ និងផលប្រយោជន៍ពិភពលោក ហើយនៅតែប្រកាន់យកសង្គ្រាមពាណិជ្ជកម្ម ចិននឹងតស៊ូជាមួយអាមេរិក រហូតដល់ទីបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0vc_uLL4tR_wiO2xuWEWdj50TIU7-XdvsIf97EYF3P5b9sYLAgQuibp5n10aXwWldCNKl_ntE3As_5PIZjG6mHf9Xe-lR_-621mNmiblPsBPWCn5QgD8P2lpU34E0Sfqb2TjgxGI-Yun2K-Bo9fOVV07CwOhsYH7OL5iR8jYBXq2sxZbmOdXfr_cCc4N/s1280/image_2025-04-10_14-17-36.png

ប្រទេសចិនបានបង្ហាញគោលជំហរប្រឆាំងនឹងអាមេរិក ក្រោយពីលោក Trump ដំឡើងពន្ធទំនិញចិនខ្ពស់ជាបន្តបន្ទាប់ ចាប់ពី២០% រហូតដល់១០៤% និងកើនឡើងដល់១២៥% ដោយសារចិនពុំព្រមលុបចោលការដំឡើងពន្ធទំនិញអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrSpkPh-_KUNrRJqtOrfMS_GHWDA1bAsHgvkmuSx8109Zy7GuCXiyCgD_yI1NSfn3FLHIVKIgINPJ3YvBtHiVMnP4yoHoRhiREQ4rS-GzOSFz1_xn68BSyLJATemCWfFcF71UsHwRk6KiwN6kRv2juoXc4rOWB5EN_-hhn9GlMh4KHTugxTkOcAwX0Yzwb/s862/image_2025-04-10_14-17-36%20(3).png

ដូចគ្នានេះ មន្ត្រីក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងចាត់វិធានការជាច្រើនដើម្បីឆ្លើយតបជាមួយអាមេរិក ហើយចិននឹងតស៊ូរហូតដល់ទីបំផុត បើអាមេរិកនៅតែរឹតបន្តឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ពីព្រោះគ្មានប្រទេសណាមួយឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មទេ ។ ទោះយ៉ាងណា ចិនចង់ចរចាជាមួយអាមេរិកអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដោយស្មើភាព ដើម្បីកាត់បន្ថយក្តីបារម្ភរបស់ភាគីនីមួយៗ ។

ក្រៅពីចិន នៅមានប្រទេសជាង៦០ទៀត បានប្រឈមនឹងអត្រាពន្ធទំនិញខ្ពស់របស់លោក Trump ដូចជា ៖ ពន្ធទំនិញកម្ពុជា ស្មើ៤៩%, វៀតណាម ៤៦%, ថៃ ៣៦%, កូរ៉េខាងត្បូង ២៥%, ជប៉ុន ២៤% និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប ២០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQl91KKZwq3W6l-WA_Vgnod8eFC9s3oSfhoKwxMko8gMQ50ERvK6T0rTwoq5Qn0irH30RBYmNznjgZ_aIzwpjjdkkjFLW79dwYPfB0bM9uniPvIA3FRI5XzQ38UKquNy9TzO9acSnRliY9pGwTpD26TucnlYqRuT757pyEbS7MZgXm-j3CWK_QCsI6nkRm/s1440/image_2025-04-10_14-17-36%20(2).png

តាមការចុះផ្សាយរបស់កាសែតចិន China Daily គឺរដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រទេសនានាលើពិភពលោក រួបរួមគ្នាប្រឆាំងនឹងការដំឡើងពន្ធទំនិញរបស់លោក Trump ហើយចិនជឿជាក់ថា ការរួបរួមគ្នារបស់ប្រទេសនានា នឹងអាចយកឈ្នះលើអំណាចពាណិជ្ជកម្ម ។ បច្ចុប្បន្ន ចិនបានសហការជាមួយជប៉ុន កូរ៉េខាងត្បូង និងប្រទេសផ្សេងៗនៅតំបន់អាស៊ី ព្រមទាំងអំពាវនាវឱ្យសហភាពអឺរ៉ុបសហការជាមួយចិន ដើម្បីរក្សាពាណិជ្ជកម្មសេរី និងពហុភាគីនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Lr5tF3zIBQQEMXbSR7lySz4buHb9Tv9GuyI2jEmc0jqGvsANRyylPwo7AJUqO0dv4BWTNSp4q1rnGk_sMeVgwxwEBfv4lvoqj2zJ2Dxwu1L8NbMZHrx3fXh0nWk4hgVarakx7fOjwRk95krYs3MPSJj1rL_ASBAnr0x6G0ZFfe0f-8d4OH0aPQ2EyD3I/s2400/image_2025-04-10_14-17-37.png

សង្គ្រាមពាណិជ្ជកម្មនឹងអូសបន្លាយយូរ និងផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ជារៀងរហូត ។ ទោះជាសង្គ្រាមពាណិជ្ជកម្មបញ្ចប់ដោយការចរចា, ការយល់ព្រមដកថយរបស់ប្រទេសណាមួយ ឬការប្រឈមមុខជាមួយគ្នាបន្តទៀត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់ពលរដ្ឋរបស់ប្រទេសទាំងអស់ ដូចជា ៖ តម្លៃទូរស័ព្ទស្មាតហ្វូនកើនឡើង, ការខ្វះខាតទំនិញមួយចំនួន និងសេដ្ឋកិច្ចពិភពលោក រង្គោះរង្គើ ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញសេដ្ឋកិច្ច ៕