តារាចម្រៀង Tempo Tris ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងខ្លាំងបន្ទាប់ពីលោកត្រូវបានគេហៅថាជា «ស្តេចភ្លេង» ក្នុងឱកាសដែលតារាចម្រៀងរូបនេះចាប់ដៃគូត្រៀមចេញបទចម្រៀងជាមួយនឹងឧកញ៉ា ខេមរៈ សិរីមន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS9IuxRaoOlmzOLFiB6QSHduGBYTYBD-VoDTpbsIcl0kTFRRT1n4LPP0XwrLzrbQoPNSTm7jfIRIeSWrs5UQ0beRiKsfgFxC1NAiITsJVRfanMYnGUwSCoM9BIAjOyt9A6zWLwGI0LEjnm314g1TklvZwJtMQEhOEo8Gfjs0nlEKSMq3mPTQ4z6g03iii-/s2048/image_2025-04-03_10-14-23%20(2).png

ថ្មីៗនេះឧកញ៉ា ខេមរៈ សិរីមន្ត និង តារារ៉េប Tempo Tris ត្រៀមសហការគ្នាដើម្បីអង្រួនទីផ្សារតន្រ្តីកម្ពុជាជាមួយនឹងចង្វាក់ថ្មីរបស់ខ្លួន។ យ៉ាងណាមិញជុំវិញការប្រកាសក្នុងការចាប់ដៃគូរវាងអ្នកទាំងពីរភ្ជាប់មកជាមួយនឹងពាក្យថា «ស្តេចភ្លេង Tempo Tris» បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-egPQK7J6wdG7S2WttGEHQ_fFX9ejH1OngZWbbrXZXeuKtv63FV0CtXf5cg_jDtRHfitdp6h05WnoQSBaJ14ZxeRfD9AcBF13WUSg6L83Ct7iUfbe3eX1XhO5fiSuLMtoQ3-yLP-ZO5HGuNyeJFqkJ94zcOKeEz0_7HApzTvm7nwY08eex5Y8-LZFqHQ/s1290/image_2025-04-03_10-14-26.png

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា «ស្ដេចភ្លេង ស្ដេចចម្រៀង នរណាអ្នកដាក់ឱ្យ? ហើយទទួលស្គាល់ពីស្ថាប័នណា? បើស្ដេចអួតថាខ្លះ, ទូលបង្គំមិនហ៊ានស្ដាប់ទេ សុទ្ធតែស្ដេចភ្លេចឹងៗសុទ្ធតែកំពូលនិងស្តេច, ទូលបង្គំរាស្រ្ត មិនហ៊ានស្តាប់ទេ, Ok ស្តេចភ្លេង ខ្ញុំទើបស្គាល់ , ស្តេចភ្លេង ចឹងរាស្ត្រសាមញ្ញអាចស្តាប់បានអត់បង, ខ្ញុំពិតជាមានសំណាងណាស់ដែលបានឧកញ៉ាៗ និង ស្តេចភ្លេង ច្រៀងឱ្យស្ដាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioyBrIULzbDTuxfXVuz90KoDFaJP4qx_xuXwjf7bsvQKpHGNfOjEtVNQqxbj9L3s6r_0WC6Zpc3iPYYJgkyCZKOJXF0hx3TT76u6ZOMiMTm74VbZq9qQVAHrtYKwFSGmhTK3n3COi-iu-PnIis9_uUDmBUnHWkP5hAG4Vwj5V7e0AKXkm_nEaBLujM3LJp/s918/image_2025-04-03_10-01-09.png

គួរបញ្ជាក់ផងដែរថា តារាចម្រៀង Tempo Tris ទទួលបានភាពល្បីល្បាញតាមរយៈបទល្បីៗជាច្រើនដូចជា «ឈរមើល» សហការជាមួយនឹងតារាចម្រៀង ខេម, បទ «អូនអូន»
«នារីបឹងទំពុន» «អែនអន» «អ្នកលេង» «នឹកបងទេ» «គ្រលែង» «វាលខ្នង» និងបទជាច្រើនទៀត៕