នាវាសម្រាប់ជិះមុជទឹកកម្សាន្តមួយគ្រឿងត្រូវបានលិច ខណៈកំពុងដឹកភ្ញៀវទេសចរមើលទេសភាពក្រោមបាតសមុទ្រ ដែលបណ្ដាលបា..ត់ខ្លួនអ្នកដំណើរទាំងនោះ និងក្រោយមកបានរកឃើញសា..កស..ពមនុស្សចំនួន ៦នាក់ នៅចំណុចសមុទ្រមរ..ណៈ (Red Sea) ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9rTdi3byvnTPTiSofSCp6JbmMuL8Foprt2SEDwFNw_YAThUk9a27A6JA0k7Ze6MPd_D-vUt4QNmpP5NZgiFGyV-enEiWzEqYMLinPet9ghl3VK4FbagBfxBcLxxoFAo1PdaLdsmesqwKHM3Y9OYVkThnyc5XSS9wElec6yXRWYa5T-nKSccQvmWerRPqT/s992/image_2025-03-31_08-29-51%20(2).png
តាមប្រភព BBC បានអោយដឹងថា នាវាមួយគ្រឿងនោះមានឈ្មោះថា Sindbad ជានាវាមុជទឹករបស់ក្រុមហ៊ុនឯកជនមួយ ដែលបម្រើសេវាកម្មជូនភ្ញៀវទេសចរចុះទៅមើលទេសភាពក្រោមបាតសមុទ្រក្រហម នៅប្រទេសអេហ្ស៊ីប។ នាវានេះមានទំហំធំជាងយានមុជទឹកធម្មតា ដែលផ្ទុកអ្នកដំណើរចំនួន ៤៥នាក់ ជាមួយនឹងក្រុមនាវិកបញ្ជារនាវាចំនួន ៥នាក់ ដូចនេះសរុបមនុស្សនៅលើនាវានោះ គឺមានចំនួន ៥០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMa7XWrYvt6uubXOBkY53nb0b2wWgoAUY6IBY8r1iqmss9SdUvOCaV99cXfjo56dTB7olW3U9bww-_9NWDC33MLTnBjRdfxihyb9vb_ajgfFiI67kp6HuDZCZmv2OFqYtDejFg-O9wbwb66ZlIMLv9XOG_Y_3A_lLKgbMYOhVm2d8Iop0oykPVIZETli1j/s1360/image_2025-03-31_08-29-51.png

យោងតាមក្រុមហ៊ុនដែលដំណើរការដំណើរទេសចរណ៍បាននិយាយថា៖ មុនពេលកើតហេតុ នាវាមុជទឹក Sindbad របស់ពួកគេ កំពុងនាំអ្នកដំណើរធ្វើដំណើរដើម្បីរុករកផ្កាថ្មនៅជិតឆ្នេរ Hurghada ដែលជាទីកន្លែងដ៏ពេញនិយម ប៉ុន្តែស្រាប់តែក្រោយមកក៏ជួបប្រទះនឹងហេតុការណ៍ដ៏រ..ន្ធត់ខាងលើនេះ។ អភិបាលតំបន់សមុទ្រក្រហម លោក Amr Hanafy បាននិយាយថា៖ អ្នកទេសចរ 6 នាក់បានស្លា..ប់ និង 39 នាក់ទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាវាមុជទឹកបានលិច ហើយគ្មាននរណាម្នាក់បាត់ខ្លួនទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPs88NsmcrUdrQowk7-4i_fJNBK4edZ6gaCJDYEugXrAwExpR-hzv2YUnL8ghuxSESZD-LKdmP8ztoFRFU23-CHQwZn9JxtT8pnYa2VSxh-qtmFR5LNSNRTl5QoD2XDSUsm7qleXJclB5MnaVQpvujVgPdc2ecxFjNGsgjT7pCwmtfdLBiMMcyv2GvQH33/s800/image_2025-03-31_08-29-52%20(2).png

គួររំលឹកថា ហេតុការណ៍ស្រដៀងគ្នានេះដែរ កាលពីឆ្នាំ២០២៣ ដែលបានកើតឡើងលើយានមុជទឹកឈ្មោះទីតាន (Titan) ចុះទៅទស្សនាខ្មោចកប៉ាល់ថាយថានិច (Titanic) នៅបាតមហាសមុទ្រអាត្លង់ទិចជម្រៅជាង៤គីឡូម៉ែត្រ បានល្បីពេញពិភពលោក ព្រោះអ្នកស្លា..ប់សុទ្ធតែមហាសេដ្ឋី។ កាលនោះ មនុស្ស៥នាក់នាក់ជិះនាវាមុជទឹក ដោយម្នាក់ៗចំណាយ២៥ម៉ឺនដុល្លារសម្រាប់ដំណើរទេសចរណ៍មរ..ណៈនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaqjI5mqgV-bcWtnXxOLDfp0rq3tsE3Ph1P_wXPG0tLhH4nqqlJVnK82ZQuRgDqRi3MwaPv2Sr_ZhQSFbhA3UXzTqBaYX5PHDWYoq5fwhdHYmNdj2h6HgfD2b0YlmXkrN2TRj-Q3iyuy_ZrvABjOaiY6zW04ZLXPvYOpMj06GFnnJPO-L8jDd3PMZetrRz/s852/image_2025-03-31_08-29-52.png

យ៉ាងណាមិញសម្រាប់ ករណីលិចនាវាមុជទឹកនៅអេហ្ស៊ីបវិញ កំពុងត្រូវបានគេស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកមូលហេតុពិតប្រាកដជុំវិញឧបទេវហេតុខាងលើនេះ៕