នាវាសម្រាប់ជិះមុជទឹកកម្សាន្តមួយគ្រឿងត្រូវបានលិច ខណៈកំពុងដឹកភ្ញៀវទេសចរមើលទេសភាពក្រោមបាតសមុទ្រ ដែលបណ្ដាលបា..ត់ខ្លួនអ្នកដំណើរទាំងនោះ និងក្រោយមកបានរកឃើញសា..កស..ពមនុស្សចំនួន ៦នាក់ នៅចំណុចសមុទ្រមរ..ណៈ (Red Sea) ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥។
.png)
តាមប្រភព BBC បានអោយដឹងថា នាវាមួយគ្រឿងនោះមានឈ្មោះថា Sindbad ជានាវាមុជទឹករបស់ក្រុមហ៊ុនឯកជនមួយ ដែលបម្រើសេវាកម្មជូនភ្ញៀវទេសចរចុះទៅមើលទេសភាពក្រោមបាតសមុទ្រក្រហម នៅប្រទេសអេហ្ស៊ីប។ នាវានេះមានទំហំធំជាងយានមុជទឹកធម្មតា ដែលផ្ទុកអ្នកដំណើរចំនួន ៤៥នាក់ ជាមួយនឹងក្រុមនាវិកបញ្ជារនាវាចំនួន ៥នាក់ ដូចនេះសរុបមនុស្សនៅលើនាវានោះ គឺមានចំនួន ៥០នាក់។ 
យោងតាមក្រុមហ៊ុនដែលដំណើរការដំណើរទេសចរណ៍បាននិយាយថា៖ មុនពេលកើតហេតុ នាវាមុជទឹក Sindbad របស់ពួកគេ កំពុងនាំអ្នកដំណើរធ្វើដំណើរដើម្បីរុករកផ្កាថ្មនៅជិតឆ្នេរ Hurghada ដែលជាទីកន្លែងដ៏ពេញនិយម ប៉ុន្តែស្រាប់តែក្រោយមកក៏ជួបប្រទះនឹងហេតុការណ៍ដ៏រ..ន្ធត់ខាងលើនេះ។ អភិបាលតំបន់សមុទ្រក្រហម លោក Amr Hanafy បាននិយាយថា៖ អ្នកទេសចរ 6 នាក់បានស្លា..ប់ និង 39 នាក់ទៀតត្រូវបានជួយសង្គ្រោះ បន្ទាប់ពីនាវាមុជទឹកបានលិច ហើយគ្មាននរណាម្នាក់បាត់ខ្លួនទេ។ .png)
គួររំលឹកថា ហេតុការណ៍ស្រដៀងគ្នានេះដែរ កាលពីឆ្នាំ២០២៣ ដែលបានកើតឡើងលើយានមុជទឹកឈ្មោះទីតាន (Titan) ចុះទៅទស្សនាខ្មោចកប៉ាល់ថាយថានិច (Titanic) នៅបាតមហាសមុទ្រអាត្លង់ទិចជម្រៅជាង៤គីឡូម៉ែត្រ បានល្បីពេញពិភពលោក ព្រោះអ្នកស្លា..ប់សុទ្ធតែមហាសេដ្ឋី។ កាលនោះ មនុស្ស៥នាក់នាក់ជិះនាវាមុជទឹក ដោយម្នាក់ៗចំណាយ២៥ម៉ឺនដុល្លារសម្រាប់ដំណើរទេសចរណ៍មរ..ណៈនេះ។
យ៉ាងណាមិញសម្រាប់ ករណីលិចនាវាមុជទឹកនៅអេហ្ស៊ីបវិញ កំពុងត្រូវបានគេស៊ើបអង្កេតបន្ថែមដើម្បីស្វែងរកមូលហេតុពិតប្រាកដជុំវិញឧបទេវហេតុខាងលើនេះ៕










